Monday 29 April 2013

MSU Stdents Preparation for ASEAN

ផ្នែកទំនាក់ទំនងអន្តរជាតិ សាកលវិទ្យាល័យមហាសារខាម បានរៀបចំកម្មវិធី "MSU stdents preparation for ASEAN" កាលពីថ្ងៃទី 22-26 មេសា 2013 នៅអគារស្រមោលសរបុគ្គលិក សាកលវិទ្យាល័យមហាសារខាម ដោយមានសាស្រ្តាចារ្យ បណ្ឌិតអ៊ិនធិសាន ឆៃយសុខ ជំនួយការសាកលវិទ្យាធិការផ្នែកអភិវឌ្ឍសា្ថប័នឆ្ពោះទៅកាន់ថ្នាក់អន្តរជាតិ ជាប្រធានថ្លែង សន្ទរកថាបើកកម្មវិធី។ 

កម្មវិធីនេះរៀបចំឡើងដើម្បីឱ្យនិស្សិតបានសិក្សាស្វែងយល់ទាក់ទងនឹងប្រទេសដែលជាសមាជិកអាស៊ាន ព្រមទាំងហ្វឹកហាត់ ជំនាញផ្សេងៗ មិនថាភាសា ការគិត ការសម្របខ្លួន ការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងការសិក្សាស្វែងយល់លក្ខណៈជាថ្នាក់ ដឹកនាំ ដើម្បីត្រៀមខ្លួនចូលជាសហគមន៍អាស៊ានក្នុងឆ្នាំ 2015។

 


No comments:

Post a Comment