Thursday 13 February 2014

និស្សិតកម្ពុជាចូលរួមសា្តប់ការណែនាំ និងសម្ភាសន៍ចូលធ្វើការក្រុមហ៊ុនស៊ីភី ខេមបូឌា

កាលពីថ្ងៃទី 12 កុម្ភៈ 2014 ម៉ោង 09.00 - 15.00 នាទី និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជឧបត្ថម្ភ លើវិស័យអប់រំ ដល់ ព្រះរាជាណាចក្រកម្ពុជា របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន បានចូលរួមដាក់ពាក្យចូលសម្ភាសន៍ និងសា្តប់ការណែ នាំអំពីក្រុមហ៊ុនស៊ីភី ខេមបូឌា នៅបន្ទប់ប្រជុំ 2 ជាន់ទី 4 អគារបរមរាជកុមារី នៃសាកលវិទ្យាល័យមហាសារខាម។

និស្សិតកម្ពុជាប្រហែលជា 19 នាក់ ដែលក្នុងនោះមាននិស្សិតឆ្នាំទី 1 ទី 2 និងទី 3 ចូលរួមសា្តប់ការណែនាំអំពីក្រុមហ៊ុន CP Camobia និងនិស្សិតដែលនឹងបញ្ចប់ការសិក្សានៅដើមខែមីនា 2014 ជាពិសេសនិស្សិតឆ្នាំទី 4 និង 5 ចូលរួមដាក់ពាក្យ ចូលសម្ភាសន៍ធ្វើការក្រុមហ៊ុនស៊ីភី ខេមបូឌា។

នេះគឺជាលើកទី 2 ហើយដែលក្រុមហ៊ុនស៊ីភី ខេមបូឌា បានមកណែនាំ និងសម្ភាសន៍និស្សិតដោយផ្ទាល់នៅសាកលវិទ្យាល័យ មហាសារខាម ហើយក៏ជាឱកាសដ៏ល្អសម្រាប់និស្សិតផងដែរ។


 

Saturday 8 February 2014

និស្សិតកម្ពុជា ចូលរួម "កម្មវិធីជប់លៀងនិស្សិតបរទេស"

កាលពីថ្ងៃទី 3 កុម្ភៈ 2014 ម៉ោង 17.30 នាទី និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជឧបត្ថម្ភ លើវិស័យអប់រំ ដល់ ព្រះរាជាណាចក្រកម្ពុជា របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន បានចូលរួមកម្មវីធី "ជប់លៀងនិស្សិតបរទេស" នៅ MSU Staff Club នៃសាកលវិទ្យាល័យមហាសារខាម ដែលរៀបចំឡើងដោយផ្នែកទំនាក់ទំនងអន្តរជាតិ។

ក្នុងកម្មវិធីនេះមាននិស្សិត និងសាស្រ្តាចារ្យបរទេសដែលកំពុងសិក្សា និងបង្រៀននៅសាកលវិទ្យាល័យមហាសារខាម  ប្រហែលជាង 80 នាក់ បានចូលរួម។ និស្សិត និងសាស្រ្តាចារ្យបានចូលរួមញ៉ាំអាហារបុហ្វេរួមគ្នា និងទស្សនាការប្រឡង ចម្រៀងពីនិស្សិតបរទេសយ៉ាងសប្បាយរីករាយ។ 

គោលបំណងក្នុងការរៀបចំកម្មវិធីនេះ ដើម្បីបង្កើនភាពជិតស្និតរវាងនិស្សិត សាស្រ្តាចារ្យ ដែលមកសិក្សា និងបង្រៀននៅ ទីនេះ ថែមទាំងបង្កើតកម្មវិធីសប្បាយរីករាយ ក្រៅពីការសិក្សា និងការធ្វើការងារ។


និស្សិតកម្ពុជាចូលរួមកម្មវិធី "ការធ្វើម្ហូបថៃ"

កាលពីថ្ងៃទី 3 កុម្ភៈ 2014 ម៉ោង 13.30 នាទី និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជឧបត្ថម្ភ លើវិស័យអប់រំ ដល់ព្រះរាជាណាចក្រកម្ពុជា របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន បានចូលរួមកម្មវីធី "ការធ្វើម្ហូបថៃ" នៅសាលាសាធិតសាកលវិទ្យាល័យមហាសារខាម ដែលរៀបចំឡើងដោយផ្នែកទំនាក់ទំនងអន្តរជាតិ។

ក្នុងកម្មវិធីធ្វើម្ហូបនេះ ក្រៅពីនិស្សិតកម្ពុជា ក៏មាននិស្សិតបរទេសជាច្រើនទៀតដែលកំពុងសិក្សានៅសាកលវិទ្យាល័យ មហាសារខាមបានចូលរួម។ ក្នុងនោះមានមុខម្ហូបចំនួន 3 ដែលត្រូវបានលើកយកមកធ្វើដូចជាៈ ញ៉ាំ ផាត់ថៃ និងបុកល្ហុង។ បន្ទាប់ពីមើលវីឌីអូណែនាំពីការធ្វើម្ហូបរួច ក៏បែកចែកជា 5 ក្រុម ដើម្បីឱ្យអនុវត្តន៍ដោយមានអ្នកជំនាញម្នាក់ប្រចាំក្រុមនីមួយៗ ណែនាំពីរបៀបធ្វើ។ នៅពេលអនុវត្តន៍រួចហើយ ក៏មានការប្រឡងបុកល្ហុកឆ្ងាញ់ផងដែរ។

 
 

សមស. រៀបចំកម្មវិធី "ការបង្កើតជុំរំនិស្សិតអន្តរជាតិ និងបញ្ហាការសិក្សានៅ សាកលវិទ្យាល័យមហាសារខាម"

កាលពីថ្ងៃទី 3 កុម្ភៈ 2014 ម៉ោង 8.30 នាទី នៅអគារការិយាល័យកិច្ចការនិស្សិត ផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យមហាសារខាម បានរៀបកម្មវិធី "ការបង្កើតជុំរំនិស្សិតអន្តរជាតិ និងបញ្ហាការសិក្សានៅ សាកលវិទ្យាល័យមហាសារខាម " ក្រោមការដឹកនាំពីសាស្រ្តាចារ្យបណ្ឌិត ប្រាក់ផៃរ៉ាត់ ស៊ីផុនក្រៃ ជំនួយការ សាកលវិទ្យាធិការរងផ្នែកទំនា់ទំនងអន្តរជាតិ។

ក្នុងកម្មវិធីនេះមាននិស្សិតបរទេសដែលកំពុងសិក្សានៅសាកលវិទ្យាល័យមហាសារខាម ប្រហែលជាង 60 នាក់ បានចូលរួមក្នុងនោះមានដូចជាៈ និស្សិតកម្ពុជា ឡាវ ចិន ភូមា ហូឡង់ បារាំងជាដើម។

គោលបំណងក្នុងការរៀបចំកម្មវិធីនេះ ដើម្បីឱ្យនិស្សិតបរទេសដែលកំពុងសិក្សានៅសាកលវិទ្យាល័យមហាសារខាម បានប្រមូលផ្តុំគ្នាជាក្រុម ជាជុំរំ បង្កើនភាពជិតស្និត និងលើកពីបញ្ហាក្នុងការសិក្សា ឬការរស់នៅរបស់និស្សិតមកពិភាក្សា ដើម្បីរកដំណោះស្រាយរួមគ្នា។