Wednesday 25 January 2012

រចនាសម្ព័ន្ធ CASS

រចនាសម្ព័ន្ធ " សកសស. " អណត្តិទី 2 ឆ្នាំ ២០១១ - ២០១២

Wednesday 18 January 2012

សម្តែងក្នុងកម្មវិធីឆ្លងឆ្នាំសកលរបស់អន្តេរវាសិកដ្ឋាន

កាលពីថ្ងៃច័ន្ទ ទី ១៦ ខែមករា ឆ្នាំ ២០១២ ម៉ោង ២០.០០ ដល់ ២១.០០ នាទីនៅអាគារកិច្ចការនិស្សិត សកសស.បានរៀបចំការប្រជុំដើម្បីត្រៀមខ្លួនចូលរួមសម្តែងក្នុងកម្មវិធីឆ្លងឆ្នាំសកលដែលបានរៀបចំ ឡើងដោយអន្តេរវាសិកដ្ឋានក័នថៈរៈវិឆ័យ នៅថ្ងៃទី ១៧ មករា ២០១២។



Tuesday 3 January 2012

កម្មវិធីជប់លៀងឆ្លងឆ្នាំសកល២០១២

កាលពីថ្ងៃសៅរ៍ ទី ៣១ ធ្នូ ២០១១ និស្សិតខ្មែរដែលរៀននៅសាកលវិទ្យាល័យមហាសារខាម បានរៀបចំកម្ម វិធីជប់លៀងឆ្លងឆ្នាំសកល ២០១២ នៅហាងឡាបប៉ែតឧប៊ុន ខេត្តមហាសារខាម ហើយយើងបានរៀបចំ ការលេងហ្គេម រាំកម្សាន្ត និងបង្ហោះគោមដើម្បីឆ្លងឆ្នាំសកលទាំងអស់គ្នា។ រូបភាពបន្ថែម









Sunday 1 January 2012

ការបោះឆ្នោតជ្រើសរើសប្រធានសមាគមខ្មែរអណត្តិទី ២

កាលពីថ្ងៃទី ៣១ ធ្នូ ២០១១ សមាគមនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន បានរៀបចំ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មីអណត្តិទី ២ ប្រចាំឆ្នាំ ២០១២ ដោយធ្វើឡើងនៅបន្ទប់អាន 
សៀវភៅក្រោយអាគារស្នាក់នៅណាឌូន ម៉ោង ១៣.០០ នាទី។ ក្នុងនោះដែរមានបេក្ខជនឈរឈ្មោះ 
ចំនួន ៧ នាក់មានដូចជាៈ ១. លោក ផាវ ចន្នី ២. កញ្ញា ងួន ភួងទេពសុនិច ៣. កញ្ញា ជិត ណៃឈាន់ 
៤. កញ្ញា ម៉េង ចាន់ណា ៥. លោក ជុំ សុផល ៦. លោក អ៊ិត វណ្ណដា ៧. លោក សាត សេងហន។ បេក្ខជនដែលទទួលបានសម្លេងឆ្នោតច្រើនជាងគេនោះគឺ លោក ជុំ សុផល ទទួលបាន ២១/៤២សម្លេង បន្ទាប់មកគឺ លោក អ៊ិត វណ្ណដា និងកញ្ញា ងួន ភួងទេពសុនិច ទទួលបានសម្លេងឆ្នោតស្មើគ្នា ទទួលបាន ៧/៤២ សម្លេង។ មើលរូបភាពបន្ថែម