Friday 25 December 2015

ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ព្រះរាជឧបត្ថម្ភ 2016

កាលពីថ្ងៃទី 19-21 ធ្នូ 2015 សាកលវិទ្យាល័យមហាសារខាម ដឹកនាំដោយសាស្រ្តាចារ្យអារីរ័ត្ន រក្សាស៊ីល សាកល វិទ្យាលធិការរង ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងបុគ្គលិក បានធ្វើដំណើរទៅប្រឡងជ្រើសរើសនិស្សិតពីព្រះរាជាណា ចក្រកម្ពុជា ដើម្បីទទួលអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ប្រចាំឆ្នាំសិក្សា 2016 នៅបន្ទប់ប្រជុំសហសិក្សា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ព្រះរាជា ណាចក្រកម្ពុជា។

នៅក្នុងឆ្នាំសិក្សា 2016 នេះ មានគ្រឹះស្ថានឧត្តមសិក្សា ចំនួន 28 កន្លែង ទូទាំងប្រទេសថៃ បានចូលរួមថ្វាយ អាហារូបករណ៍ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ ក្នុងនាមអាហារូបករណ៍ព្រះរាជឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ចំនួន 220 កន្លែង ហើយបេក្ខជនចាប់អារម្មណ៍មកដាក់ពាក្យចំនួន 3320 នាក់។

ចំណែកសាកលវិទ្យាល័យមហាសារខាម បានផ្តល់អាហារូបករណ៍ចំនួន 23 កន្លែង ប្រចាំឆ្នាំសិក្សា 2016 ដោយបែងចែកជាៈ

1. កម្រិតមធ្យមសិក្សា (ថ្នាក់ទី 10 ) ផ្តល់ឱ្យសិស្សដែលនៅខេត្តរតនគីរី និងមណ្ឌលគីរី ចំនួន 6 កន្លែង
2. កម្រិតបរិញ្ញាបត្រ ផ្តល់ឱ្យនិស្សិតដែលចប់បរិញ្ញាបត្ររង ឯកទេស ជំនួយការគិលានុបដ្ឋាក មកខេត្តរតនគីរី និងមណ្ឌលគីរី ចំនួន 2 កន្លែង
3.  កម្រិតបរិញ្ញាបត្រ ផ្តល់ឱ្យសិស្សដែលចប់ថ្នាក់ទី 12 នៃសាលាសាធិតសាកលវិទ្យាល័យមហាសារខាម មកពីខេត្តរតនគីរី និងមណ្ឌលគីរី ចំនួន 4 កន្លែង
3. កម្រិតបរិញ្ញបត្រ ប្រឡងជ្រើសរើសនៅរាជធានីភ្នំពេញ ចំនួន 11 កន្លែង មាននិស្សិតចាប់អារម្មណ៍ដាក់ពាក្យមានចំនួន 553 នាក់ មានចំនួនច្រើនលំដាប់ទី 2 បន្ទាប់ពីសាកលវិទ្យាល័យបូរផា។

សាកលវិទ្យាល័យមហាសារខាមបានចូលរួ​មថ្វាយអាហារូបករណ៍ដល់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រីសិរិនថន ក្នុងនាមអាហារូបករណ៍ ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ ចាប់ពីឆ្នាំសិក្សា 2008 - រហូតមកដល់បច្ចុប្បន្នមានចំនួន ទាំងអស់ 183 នាក់។