1. គំរូឯកសារ ការតអាយុ 90 ថ្ងៃ
2. គំរូវិក័យបត្រ តវីសា, Re-entry
3. គំរូឯសារបើកប្រាក់ខែ
4. គំរូប្រាក់ឧបករណ៍សិក្សាចំនួន 3,000 បាត/ឆ្នាំ
ពាក្យសម្រាប់បើកប្រាក់ខែៈ យើងអាចទាញយកឯកសារនេះ ដើម្បីយកទៅបំពេញ បើកប្រាក់ខែ ឬប្រាក់សម្ភារៈប្រចាំឆ្នាំ។ ទាញយកពាក្យបើកប្រាក់ខែ
វិក័យប័ត្រពេទ្យៈ ករណីនិស្សិតខ្មែររៀននៅសាកលមហាសារខាមឈឺ យើងចាំបាច់ត្រូវយក វិក័យបត្រ និងលិខិតបញ្ជាក់ពីពេទ្យ ហើយយកទៅឲ្យផ្នែក ទំនាក់ទំនងអន្តរជាតិ (បងអេម/พี่เอม) គាត់នឹងបើកលុយថ្លៃព្យាបាលជម្ងឺ ឲ្យយើងវិញនៅខែបន្ទាប់។
ត្រូវចុះហត្ថលេខាលើវិក័យបត្រ |
លិខិតបញ្ជាក់ពីពេទ្យ |
ពាក្យចុះកម្មសិក្សាសម្រាប់និស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិថន សាកលវិទ្យាល័យ មហាសារខាម ត្រូវផ្ញើពាក្យនេះទៅខាងក្រុមហ៊ុន ឬសា្ថប័នដែលយើងចុះកម្មសិក្សា (ฝึกงาน) រួចយកទៅឱ្យផ្នែកទំនាក់ទំនងបរទេស អាគារបរមរាជកុមារី (ตึกบรม) បន្ទាប់មកគេនឹងឱ្យ គណៈកម្មការពិចារណាផ្តល់ប្រាក់ខែឱ្យយើងក្នុងរយៈពេលចុះកម្មសិក្សា។
ទាញយកពាក្យចុះកម្មសិក្សា |
** ខាងក្រោមនេះ គឺជាគំរូឯសារ ឬវិក័យបត្រ ដែលនិស្សិតត្រូវបំពេញ។ *រាល់ឯកសារ ឬវិក័យបត្រដែលមានសា្នមកោស ឬលុប មិនអាចបើកបានទេ។
វិក័យបត្រ Re-Entry: និស្សិតអាចយកវិក័យបត្រ Re-Entry មកបើកយកលុយនៅផ្នែកទំនាក់ទំនងអន្តរជាតិ សាកលវិទ្យាល័យមហាសារខាម ក្នុង 1 ឆ្នាំម្តង។ និស្សិតត្រូវស៊ីញ៉េ និងសរសេរឈ្មោះរបស់ខ្លួនឱ្យបានត្រឹមត្រូវដូច រូបភាពខាងក្រោម។
វិក័យបត្រ Re-Entry |
វិក័យបត្រ វីសា |
** ការបង្ហាញខ្លួនរស់នៅលើស 90 ថ្ងៃ របស់ជនអន្តោរប្រវេសន៍
វិធីការតអាយុ 90 ថ្ងៃ
1. និស្សិតអាចទៅតអាយុ 90 ថ្ងៃ ដោយខ្លួនឯង ឬ
2. និស្សិតអាចឱ្យអ្នកដទៃទៅ តអាយុ 90 ថ្ងៃ ជំនួស ឬ
3. និស្សិតអាចផ្ញើតាមប្រៃសណីយ៍
4. និស្សិតអាច តអាយុ 90 ថ្ងៃ មុន 15 ថ្ងៃ ឬក្រោយ 7 ថ្ងៃ (គិតថ្ងៃគ្រប់អាយុដែលត្រូវ ត ជាគោល)។ ប្រសិនជាយឺត នឹងត្រូវផាកពិន័យ។
5. ករណីនិស្សិតធ្វើដំណើរចេញក្រៅប្រទេសថៃមុនពេលកំណត់ត្រូវ តអាយុ 90 ថ្ងៃ នៅពេលនិស្សិតធ្វើដំណើរចូលប្រទេសថៃ ត្រូវមកតអាយុ 90 ថ្ងៃ ជាថ្មី ពេលគ្រប់ 90 ថ្ងៃ (រាប់សារជាថ្មីពេលចូលប្រទេសថៃលើកចុងក្រោយ)។
ករណី តអាយុ 90 ថ្ងៃ ដោយខ្លួនឯង ត្រូវភ្ជាប់ឯកសារដូចជាៈ
1. លិខិតឆ្លងដែន (Passport)
2. បំពេញបែបហ្វម ការរស់នៅលើស 90 ថ្ងៃ (TM.47)
ករណី តអាយុ 90 ថ្ងៃ ដោយផ្ញើតាមប្រៃសណីយ៍
1. ថតចម្លងលិខិតឆ្លងដែន (Passport) គ្រប់ទំព័រដែលវាយត្រា ឬសំខាន់ៗ
2. បំពេញបែបហ្វម ការរស់នៅលើស 90 ថ្ងៃ (TM.47)
3. ស្រោមសំបុត្រ (ផ្ញើទៅ) ទំហំ 6.5 X 9 นิ้ว ព្រមទាំងស្តែម 5 ឬ 10 បាត (តាមទម្ងន់)
4. ស្រោមសំបុត្រសម្រាប់ផ្ញើត្រឡប់មកវិញ + ស្តែម 5 បាត
5. ផ្ញើទៅតាមអាសយដ្ឋានខាងក្រោមនេះ
เรียน
สารวัตรตรวจคนเข้าเมืองจังหวัดขอนแก่น
สำนักงานตรวจคนเข้าเมืองจังหวัดขอนแก่น
ศูนย์อบรมตำรวจภูธรภาค ๔
ถ. มิตรภาพ ต. ในเมือง อ. เมือง
จ. ขอนแก่น
๔๐๐๐๐
គំរូឯកសារបែបហ្វម តអាយុ 90 ថ្ងៃ (TM.47) |
ទំព័រទិន្នន័យរបស់លិខិតឆ្លងដែន |
វីសាដែលចេញពីសា្ថនទូតថៃ |
សាលាកបត្របំពេញចូលប្រទេសថៃ |
អាយុវីសា |
ស្រោមសំបុត្រសម្រាប់ឱ្យប៉ូលីសអន្តោរប្រវេសន៍ផ្ញើមកវិញ |
ស្រោមសំបុត្រផ្ញើទៅ |
No comments:
Post a Comment