វិធីការតអាយុ 90 ថ្ងៃ (Downlaod 90 days form)
1. និស្សិតអាចទៅតអាយុ 90 ថ្ងៃ ដោយខ្លួនឯង ឬ
2. និស្សិតអាចឱ្យអ្នកដទៃទៅ តអាយុ 90 ថ្ងៃ ជំនួស ឬ
3. និស្សិតអាចផ្ញើតាមប្រៃសណីយ៍
4. និស្សិតអាច តអាយុ 90 ថ្ងៃ មុន 15 ថ្ងៃ ឬក្រោយ 7 ថ្ងៃ (គិតថ្ងៃគ្រប់អាយុដែលត្រូវ ត ជាគោល)។ ប្រសិនជាយឺត នឹងត្រូវផាកពិន័យ។
5. ករណីនិស្សិតធ្វើដំណើរចេញក្រៅប្រទេសថៃមុនពេលកំណត់ត្រូវ តអាយុ 90 ថ្ងៃ នៅពេលនិស្សិតធ្វើដំណើរចូលប្រទេសថៃ ត្រូវមកតអាយុ 90 ថ្ងៃ ជាថ្មី ពេលគ្រប់ 90 ថ្ងៃ (រាប់សារជាថ្មីពេលចូលប្រទេសថៃលើកចុងក្រោយ)។
ករណី តអាយុ 90 ថ្ងៃ ដោយខ្លួនឯង ត្រូវភ្ជាប់ឯកសារដូចជាៈ
1. លិខិតឆ្លងដែន (Passport)
2. បំពេញបែបហ្វម ការរស់នៅលើស 90 ថ្ងៃ (TM.47)
ករណី តអាយុ 90 ថ្ងៃ ដោយផ្ញើតាមប្រៃសណីយ៍
1. ថតចម្លងលិខិតឆ្លងដែន (Passport) គ្រប់ទំព័រដែលវាយត្រា ឬសំខាន់ៗ
2. បំពេញបែបហ្វម ការរស់នៅលើស 90 ថ្ងៃ (TM.47)
3. ស្រោមសំបុត្រ (ផ្ញើទៅ) ទំហំ 6.5 X 9 นิ้ว ព្រមទាំងស្តែម 5 ឬ 10 បាត (តាមទម្ងន់)
4. ស្រោមសំបុត្រសម្រាប់ផ្ញើត្រឡប់មកវិញ + ស្តែម 5 បាត
5. ផ្ញើទៅតាមអាសយដ្ឋានខាងក្រោមនេះ
เรียน
สารวัตรตรวจคนเข้าเมืองจังหวัดขอนแก่น
สำนักงานตรวจคนเข้าเมืองจังหวัดขอนแก่น
ศูนย์อบรมตำรวจภูธรภาค ๔
ถ. มิตรภาพ ต. ในเมือง อ. เมือง
จ. ขอนแก่น
๔๐๐๐๐
គំរូឯកសារទាញយកបែបហ្វម តអាយុ 90 ថ្ងៃ (TM.47) |
ទំព័រទិន្នន័យរបស់លិខិតឆ្លងដែន |
វីសាដែលចេញពីសា្ថនទូតថៃ |
សាលាកបត្របំពេញចូលប្រទេសថៃ |
អាយុវីសា |
ស្រោមសំបុត្រសម្រាប់ឱ្យប៉ូលីសអន្តោរប្រវេសន៍ផ្ញើមកវិញ |
ស្រោមសំបុត្រផ្ញើទៅ |
No comments:
Post a Comment