Wednesday, 30 October 2013

និស្សិតកម្ពុជានាំយកសម្លៀកបំពាក់បរិច្ចាគដល់អ្នកភូមិក្នុង ខេត្តបាត់ដំបង

កាលពីថ្ងៃទី 9 កញ្ញា 2013 លោកជុំ សុផល អតីតប្រធានសមាគមនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម អណត្តិទី 2 ឆ្នាំ 2012 បាននាំសម្លៀកបំពាក់ទៅបរិច្ចាគនៅភូមិស្រះថត ឃុំព្រែកត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ចំនួន 20 គ្រួសារជាង។

អតីតប្រធានសមាគម លោកជុំ សុផល និងសមាជិកបានរៀបចំផ្តួចផ្តើមបង្កើតជាមូលនីធិបរិច្ចាគសម្លៀកបំពាក់ ដើម្បីឱ្យសប្បុរសជន ជាពិសេសនិស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យមហាសារខាម ប្រទេសថៃ ប្រមូលសម្លៀកបំពាក់ដែលអាចប្រើប្រាស់បានមករួមគ្នាឱ្យបានច្រើន ហើយយកទៅចែកជូនប្រជាជនក្រីក្រ ម្យ៉ាង រដូវរងារក៏កាន់តែចូលមកដល់ គ្រឿងគ្រប ដណ្តប់រាងកាយឱ្យកក់ក្តៅចាត់ទុកថាជារឿងសំខាន់ដែលត្រូវការចាំបាច់។​



លោកជុំ សុផល និងអ្នកភូមិ

No comments:

Post a Comment