Tuesday 28 January 2014

ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ព្រះរាជឧបត្ថម្ភ ឆ្នាំ 2014 នៅរាជធានីភ្នំពេញ

សាកលវិទ្យាល័យមហាសារខាម (มหาวิทยาลัยมหาสารคาม) បានចូលរួមការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្រោមគម្រោងអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន អស់រយៈពេល 6 ឆ្នាំ មកហើយ ដោយគិតចាប់តាំងពីឆ្នាំ 2008-បច្ចុប្បន្ន និស្សិតសរុបចំនួន 103 នាក់។

កាលពីថ្ងៃទី 19-24 ខែ មករា ឆ្នាំ 2014 សាកលវិទ្យាល័យមហាសារខាម (Mahasarakham University) ដែលដឹកនាំ ដោយសាស្រ្តាចារ្យបណ្ឌិត រ៉ាំផៃ កែនសាគូ សាកលវិទ្យាធិការរងផ្នែកគ្រប់គ្រង ព្រមទាំងសាស្រ្តាចារ្យ និងបុគ្គលិក បានធ្វើដំណើរ ទៅចូលរួមការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើ វិស័យអប់រំ របស់ ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ប្រចាំឆ្នាំសិក្សា 2014 នៅសាលប្រជុំ សហសិក្សា វិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងឆ្នាំសិក្សា 2014 នេះ មានចំនួន 22 សាកលវិទ្យាល័យទូទាំងប្រទេសថៃ បានចូលរួមក្នុងការផ្តល់អាហារូបករណ៍ចំនួន 137 កន្លែង ដូចជាៈ
1. Prince of Songkla University
2. Mahasarakham University
3. Burapha University
4. Khon Kaen University
5. Rajamangala University of Technology Thanyaburi (RMUTT)
6. University of Phayao
7. Chulalongkorn Univesity
8. Rajabhat Rajanagarindra University
9. Mahidol University 
10. King Mongkut's University of Technology North Bangkok (KMUTNB)
11. Buriram Rajabhat University
12. King Mongkut's University of Technology Thonburi (KMUTT)
13. Surindra Rajabhat University
14. Chaing Mai Rajabhat University
15. Ubon Ratchathani University
16. Naresuan University
17. Rajamangala University of Technology Tawan-Ok (RMUTTO)
18. Ramkhamhaeng University 
19. Chaiyaphum Rajabhat University 
20. Sisaket Rajabhat University 
21. Muban Chombueng Rajabhat University
22. Nakhon Ratchasima Rajabhat University

បេក្ខជនមកដាក់ពាក្យប្រឡងទាំងអស់មានចំនួន 970 នាក់ ថ្នាក់បណ្ឌិតមានចំនួន 22 នាក់ ថ្នាក់អនុបណ្ឌិត ចំនួន 214 និងថ្នាក់បរិញ្ញាបត្រចំនួន 733 នាក់។




Monday 27 January 2014

និស្សិតកម្ពុជាចូលរួមប្រកួតកីឡាអន្តេរវាសិកដ្ឋាន

កាលពីថ្ងៃទី 13-16 ខែ មករា ឆ្នាំ 2014 ​និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជឧបត្ថមដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន បានចូលរួមប្រកួតបាល់ទាត់សម្រាប់និស្សិតដែលសា្នក់ នៅក្នុងអន្តេរវាសិកដ្ឋានរបស់សាកលវិទ្យាល័យ នៅទីលានបាត់ទាត់ អគារកីឡា ដែលរៀបចំឡើងដោយ ផ្នែកអន្តេរវាសិកដ្ឋាន នៃសាកលវិទ្យាល័យមហាសារខាម (มหาวิทยาลัยมหาสารคาม) ។ 

 
 

Wednesday 8 January 2014

កម្មវិធីជប់លៀងថ្ងៃចូលឆ្នាំសាកល 2014

កាលពីថ្ងៃទី​ 31 ខែ ធ្នូ 2013 ម៉ោង 18.00 នាទី និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជទានរបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន នៃសាកលវិទ្យាល័យមហាសារខាម បានរៀបចំកម្មវិធីជប់លៀងឆ្លងឆ្នាំសាកល នៅភោជនីយដ្ឋាន ឡាបប៉ិតឧប៊ុន ខេត្តមហាសារខាម។ 

ម៉ោង 18.30 នាទី កញ្ញា ងួនភួងទេពសុនិច ប្រធានសមាគមនិស្សិតកម្ពុជាអាហារូករណ៍ម្ចាស់ក្សត្រីសិរិថន អណត្តិទី 4 បានថ្លែងសុន្ទរកថាបើកកម្មវិធី និងផ្ទេរដំណែងដល់ លោកសុខ រចនា ជាប្រធានសមាគមអណត្តិទី 5 ឆ្នាំ 2014 ដែលទទួលបានសម្លេងគាំទ្រច្រើនជាងគេ គឺ 19 សម្លេង។ 

បន្ទាប់មកនិស្សិតបានញ៉ាំអាហារបុហ្វេ លេងល្បែងកម្សាន្ត ច្រៀងចម្រៀង រាំលេងកម្សាន្ត និងបង្ហោះគោម ដើម្បីឆ្លងឆ្នាំសាកល ជាមួយគ្នា។ ក្នុងកម្មវិធីនេះ មាននិស្សិតចូលរួមចំនួនប្រហែលជាង 60 នាក់ ដែលមកពីសាកលវិទ្យាមហាសារខាម សាកលវិទ្យាល័យខន់កែន និងសាកលវិទ្យាល័យមហិឌុលជាដើម។ 

Friday 3 January 2014

សកសស. បោះឆ្នោតអណត្តិទី​ 5

កាលពីថ្ងៃទី 31 ធ្នូ 2013 ម៉ោង 10.00 នាទី នៅសាលប្រជុំ គៀខៈខាង សាកលវិទ្យាល័យមហាសារខាម សាខានៅទីរួមខេត្ត សមាគមនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រី មហាចក្រីសិរិនថន នៃសាកលវិទ្យាល័យមហាសារខាម បានរៀបចំការ បោះឆ្នោតជ្រើសរើសប្រធានសមាគមអណត្តិទី 5 សម្រាប់ឆ្នាំសិក្សា 2014។ 

ក្នុងការបោះឆ្នោតអណត្តិទី 5 នេះ មាននិស្សិតឈរឈ្មោះចំនួន 7 នាក់ ដូចជាៈ 
1. កញ្ញា ស៊ុន ណៃស៊ាង  ទទួលបានការគាំទ្រចំនួន 14 សម្លេង
2. លោក សែ ឆៃណា     ទទួលបានការគាំទ្រចំនួន 10 សម្លេង
3. កញ្ញា អ៊ុក ច័ន្ទមុន្នីរស្មី ទទួលបានការគាំទ្រចំនួន 2 សម្លេង
4. លោក ផុន តារា        ទទួលបានការគាំទ្រចំនួន 2 សម្លេង 
5. លោក អឿន ឬទ្ធី       ទទួលបានការគាំទ្រចំនួន 4 សម្លេង
6. លោក សាវន បូរិន     ទទួលបានការគាំទ្រចំនួន 1 សម្លេង
7. លោក សុខ រចនា      ទទួលបានការគាំទ្រចំនួន 19 សម្លេង