Sunday 1 January 2012

ការបោះឆ្នោតជ្រើសរើសប្រធានសមាគមខ្មែរអណត្តិទី ២

កាលពីថ្ងៃទី ៣១ ធ្នូ ២០១១ សមាគមនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន បានរៀបចំ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មីអណត្តិទី ២ ប្រចាំឆ្នាំ ២០១២ ដោយធ្វើឡើងនៅបន្ទប់អាន 
សៀវភៅក្រោយអាគារស្នាក់នៅណាឌូន ម៉ោង ១៣.០០ នាទី។ ក្នុងនោះដែរមានបេក្ខជនឈរឈ្មោះ 
ចំនួន ៧ នាក់មានដូចជាៈ ១. លោក ផាវ ចន្នី ២. កញ្ញា ងួន ភួងទេពសុនិច ៣. កញ្ញា ជិត ណៃឈាន់ 
៤. កញ្ញា ម៉េង ចាន់ណា ៥. លោក ជុំ សុផល ៦. លោក អ៊ិត វណ្ណដា ៧. លោក សាត សេងហន។ បេក្ខជនដែលទទួលបានសម្លេងឆ្នោតច្រើនជាងគេនោះគឺ លោក ជុំ សុផល ទទួលបាន ២១/៤២សម្លេង បន្ទាប់មកគឺ លោក អ៊ិត វណ្ណដា និងកញ្ញា ងួន ភួងទេពសុនិច ទទួលបានសម្លេងឆ្នោតស្មើគ្នា ទទួលបាន ៧/៤២ សម្លេង។ មើលរូបភាពបន្ថែម
 
 




2 comments: