Tuesday 21 February 2012

សា្វគមន៍និស្សិតកម្ពុជាមកពីខេត្តខន់កែន

កាលពីថ្ងៃទី ១៨​ កុម្ភះ ២០១២ និស្សិតកម្ពុជារៀននៅ សាកល. មហាសារខាម បានរៀបចំទទួលនិស្សិតកម្ពុជារៀននៅ សាកល.ខន់កែនចំនួន​ ៦ នាក់ ដែលមកលេង និងបង្កើនទំនាក់ ទំនងល្អជាមួយគ្នា។ ក្នុងនាមខ្លួនជាម្ចាស់ផ្ទះបានទទួល សា្វគមន៍យ៉ាងកក់ក្តៅ ដូចជា ជិះឡានប្រចាំសាលាដើម្បីមើល ទេសភាពក្នុងបរិវេណសាកលវិទ្យាល័យ ចូលមើលសួនសត្វ សារមន្ទីរសាកល. ទាត់បាល់ ញ៉ាំអាហារជុំគ្នាពេលល្ងាច និងនាំ គ្នាជជែកកម្សាន្ត។ រូបភាពបន្ថែម

កម្មវិធីបើកទ្វារជ័យសួស្តីប្រទេសលោកខាងកើត លើកទី ១០


កាលពីថ្ងៃទី ២៦ មករា ២០១២ មហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្រ្ត សាកលវិទ្យាល័យមហាសារខាម បានរៀប ចំកម្មវិធី เปิดประตูสู่โลกตะวันออก ឬ បើកទ្វារជ័យសួស្តីប្រទេសលោក ខាងកើត លើកទី ១០។ ក្នុងកម្មវិធីនេះដែរ គេតម្រូវឱ្យនិស្សិត ដែលរៀនឯកទេសដែលជាភាសារបស់ប្រទេសលោកខាងកើត ធ្វើម្ហូប និងសម្តែងវប្បធម៌សិល្បះរបស់ខ្លួន ដូចជា និស្សិតដែល រៀនឯកទេសភាសាខ្មែរ លាវ រៀតណាម ជប៉ុន កូរ៉េ ចិន។ល។ លោកគ្រូ និងអ្នកគ្រូដែលបង្រៀនឯកទេសភាសាខ្មែរ បានស្នើរសុំ និស្សិតកម្ពុជាឱ្យចូលរួម សម្តែងជាមួយនិស្សិតថៃដែលរៀន ឯកទេសភាសាខ្មែរដែរ ហើយបានសម្រេចគ្នាសម្តែង និងច្រៀង បទចន្ធូ និងកន្ទ្រឹម។ រូបភាពបន្ថែម

Monday 20 February 2012

ការធ្វើដំណើរនៅសាកលវិទ្យាល័យមហាសារខាម

ឡានប្រចាំសាលាជិះហ្វី ១០ គ្រឿង
ការធ្វើដំណើរ
ឡានប្រចាំសាលាៈ យើងអាចជិះជុំវិញបរិវេណ សាកលវិទ្យាល័យ Free ដើម្បីជួយសម្រួលដល់ ការធ្វើដំណើររបស់និស្សិតដូចជា៖ ការទៅរៀន និង ធ្វើដំណើរទៅអាគារផ្សេងៗ ដែលនៅក្នុងបរិវេណ សាកលវិទ្យាល័យ
រថសងថែវពណ៌លឿងៈ  ប្រវែង ៧ km តម្លៃ ៨​ បាត យើងអាចជិះឡាននេះពី សាកលវិទ្យាល័យមហាសារខាមថ្មី ↔ ចាស់ ឬ ឆ្លងកាត់ ហាងលក់ទំនិញ Big​ C

រថសងថែវ
រថសងថែវពណ៌ខៀវៈ ប្រវែង ៧ km តម្លៃ ៨​បាត យើងអាចជិះឡាន នេះពី សាកលវិទ្យាល័យ មហា សារខាម ទីរួមខេត្តមហាសារខាម ឬ ទៅចំណតរថយន្ត ហាងលក់ ទំនិញ Big C, ហាង Serm Thai Plaza, ផ្សារលក់បន្លែស្រស់, ផ្សារ Expo ជាដើម។

គំរូឯកសារសំខាន់ៗសម្រាប់និស្សិត

ចូលមើលគំរូឯកសារ៖
 
1. គំរូឯកសារ ការតអាយុ 90 ថ្ងៃ
2.  គំរូវិក័យបត្រ តវីសា, Re-entry
3. គំរូឯសារបើកប្រាក់ខែ
4. ​គំរូប្រាក់ឧបករណ៍សិក្សាចំនួន 3,000 បាត/ឆ្នាំ

 ពាក្យសម្រាប់បើកប្រាក់ខែៈ យើងអាចទាញយកឯកសារនេះ ដើម្បីយកទៅបំពេញ បើកប្រាក់ខែ ឬប្រាក់សម្ភារៈប្រចាំឆ្នាំ។ ទាញយកពាក្យបើកប្រាក់ខែ

វិក័យប័ត្រពេទ្យៈ ករណីនិស្សិតខ្មែររៀននៅសាកលមហាសារខាមឈឺ យើងចាំបាច់ត្រូវយក វិក័យបត្រ និងលិខិតបញ្ជាក់ពីពេទ្យ ហើយយកទៅឲ្យផ្នែក ទំនាក់ទំនងអន្តរជាតិ (បងអេម/พี่เอม) គាត់នឹងបើកលុយថ្លៃព្យាបាលជម្ងឺ ឲ្យយើងវិញនៅខែបន្ទាប់។
ត្រូវចុះហត្ថលេខាលើវិក័យបត្រ

លិខិតបញ្ជាក់ពីពេទ្យ

Thursday 16 February 2012

និស្សិតកម្ពុជាចូលរួមប្រលង Singha Biz Course 4

និស្សិតកម្ពុជាដែលរៀននៅសាកលវិទ្យាល័យមហាសារខាម ចំនួន ៦ នាក់ បានដាក់ពាក្យចូលរួម ប្រលង Singha Biz Course 4 របស់ក្រុមហ៊ុន Boonrawd brewery Co., Ltd (บริษัทสิงห์) ។ ថ្ងៃទី ១៤ កុម្ភះ ២០១២ ម៉ោង ១៦.០០ នាទី ចេញដំណើរពី សាកល. មហាសារខាម ដល់ទីក្រុងបាងកក ប្រហែលជាម៉ោង ២៣.០០ នាទី សា្នក់នៅសណ្ឋាគារ Kanmani palace. ថ្ងៃទី ១៥ កុម្ភះ ២០១២ ម៉ោង ៦.០០ ដល់៧.០០ នាទី ញ៉ាំអាហារពេលព្រឹក (ប៊ុហ្វេ) ម៉ោង៧.១៥ នាទី ចេញដំណើរទៅ ក្រុមហ៊ុន​ Boonrawd brewery Co., Ltd ដើម្បីចូលសម្ភាសន៍ (ក្រុមហ៊ុនជាអ្នកចាយវាយចំពោះ ការសា្នក់នៅ និងមានរថយន្តជូនទៅមក)។ Singha Biz Course 4 គឺជាការប្រលងជ្រើសរើសយក និស្សិតថៃ និងនិស្សិត អនុតំបន់ទន្លេមេគង្គ ដើម្បីចុះកម្មសិក្សាចំនួន ៨ សប្តាហ៍។

និស្សិតខ្មែរ និងចិនដែលមកពីសាកល. មហាសារខាម

Thursday 9 February 2012

និស្សិតខ្មែរសម្តែងក្នុងកម្មវិធីកាកបាទក្រហម

កាលពីថ្ងៃទី ២២ មករា ២០១២ សមាគមននិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម បានចូលរួមសម្តែងក្នុងកម្មវិធីកាកបាទក្រហម នៅទីរួមខេត្ត មហាសារខាម ម្តុំរង្វង់មូលនាឡិកា។