Wednesday 30 May 2012

การต้อนรับรัฐมนตรีว่าการกระทรวงสาธารณสุขประจำราชอาณาจักกัมพูชา

កាលពីថៃ្ងទី២៩/០៥/២០១២ តាមរយៈការិយាល៌យទំនាក់ទំនងការបរទេសនៅសកលវិទ្យាល័យម៉ាហាសារ៉ាខាម បានអោយដឹងថានៅថ្ងៃទី៧/០៦/២០១២ ខាងមុខនេះនឹងមានការរៀបចំកម្មវិធីទទួលមន្រ្តីដែលអញ្ជើញមកពីក្រសួងសុខាភិបាល ប្រចាំនៅកម្ពុជានិងមកធ្វើទស្សនៈកិច្ចនៅសកលវិទ្យាល័យម៉ាហាសារ៉ាខាម ដោយមន្រ្តីដែលមកពីកម្ពុជានិងធ្វើដំណើរចេញពីប្រលានយន្តហោះសុវណ្ណភូមិ ក្រុងបាងកក់ នៅម៉ោង១១:៣៥ នាទី ដល់ប្រលានយន្តហោះខន់កែនម៉ោង១២:៣០នាទី ថ្ងៃត្រង់ រួចបន្តដំណើរមកសកលវិទ្យាល័យម៉ាហាសារ៉ាខាមតែម្តង។ តាមរយៈសំណើរបស់ទំនាក់ទំនងការបរទេសរបស់សកលវិទ្យាល័យម៉ាហាសារ៉ាខាម បានសុំស្នើរអោយនិសិ្សតខ្មែរដែលកំពុងសិក្សានៅទីនេះអោយចូលរួមទទួល រដ្ឋមន្រ្តីក្រសួងសុខាភិបាលផង។ជាពិសេសស្នើរនិសិ្សត(ខ្មែរ)ដែលកំពុងសិក្សានៅមហាវិទ្យាល័យចំនួនបី ៖ ๑,คณะแพทยสาตร์ ๒,คณะพยาบาลศาสตร์ ๓,คณะสาธารณสุขศาสตร์ ๔,คณะเภสัชศาตร์ ចំពោះនិស្សិតទាំងបីមហាវិទ្យាល័យខាងលើ គឺមានសំណូមពរពីការិយាល៌យទំនាក់ទំនងការបរទេស នៅសកលវិទ្យាល័យម៉ាហាសារ៉ាខាម អោយចូលរួមទាំងអស់គ្នាគប្បីខាន។ ឯនិស្សិតនៅមហាវិទ្យាល័យផេ្សងទៀតគឺស្នើរសុំពីរនាក់ក្នុងមួយមហាវិទ្យាល័យ។ អាស្រ័យហេតុនេះ សូមនិស្សិតទាំងអស់មកទំនាក់ទំនងចុះឈ្មោះជាមួយខ្ញុំបាទ ជុំ សុផល ទូរស័ព្ទ ០៨២-៣១០៧៧៥៨ រឺ e-mail: Sophal_msu.edu@hotmail.com . និសិ្សតទាំងអស់ត្រូវសរសេរជាភាសាអង់គ្លេសនូវ ឈ្មោះ មហាវិទ្យាល័យ ជំនាញនិងជំនាន់ផង។ ផុតកំណត់ថ្ងៃទី ០១/០៦/២០១២ ។ បញ្ចាក់ ៖ -ឯកសារដើមមានចំលងជួននូវរបៀបវារៈ -តាមរយៈប្រធានតាមជំនាន់នីមួយๆ អាចសួរព័ត៌មានបន្ថែមបាន -កម្មវិធីអាចមានការប្រែលប្រួលតាមភាពជាក់ស្តែង សរសេរដោយ ជុំ សុផល ម៉ោង១២:៣៥ នាទី អាធ្រាត ២៩/០៥/២០១២

Tuesday 22 May 2012

ពិធីប្រគល់វិញ្ញាបណ្ណប័ត្រ

កាលពីថ្ងៃទី ១៩ ឧសភា ២០១២ សាកលវិទ្យាល័យមហាសារខាមបានរៀបចំពិធីប្រគល់វិញ្ញាបណ្ណប័ត្រ ដល់និស្សិតកម្ពុជា អាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន ឆ្នាំសិក្សា ២០១២ ដែលបានមករៀនភាសាថៃមូលដ្ឋានគ្រឹះ នៅសាកលវិទ្យាល័យមហាសារខាម រយៈពេល ៣​ ខែ។ ដោយមានការចូលរួមពី សាស្រ្តាចារ្យ ណាត់ ថៈនុន ត្រាឈូ និងបុគ្គលិកផ្នែកទំនាក់ទំនងអន្តរជាតិ សាកលវិទ្យា ល័យមហាសារខាម បាននិយាយសំណេះសំណាលពីការរៀនភាសាថៃ និងផ្តល់ឱវាទអំពីការសម្របខ្លួនក្នុងសង្គមមួយដែលថ្មី ការមើ ថែខ្លួន ឯង ការរាប់អានមិត្តភក្តិ ការរៀនសូត្រ និងការរៀបចំគោលដៅជីវិតរបស់ខ្លួនជាដើម។










Sunday 6 May 2012

កម្មវិធីជប់លៀងជូនដំណើរនិស្សិតកម្ពុជាឆ្នាំ ២០១២

កាលពីថ្ងៃទី ៥ ឧសភា ២០១២ ម៉ោង ១៩.០០ ដល់ ២២.០០ នាទី និស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន បានរៀបចំកម្មវិធីជប់លៀងជូនដំណើរនិស្សិតកម្ពុជាប្រចាំឆ្នាំ ២០១២ ដែលបានមករៀនភាសាថៃមូលដ្ឋានគ្រឹះ រយៈពេល ៣ ខែ នៅសាកលវិទ្យាល័យមហាសារខាម ខេត្តមហាសារខាម ប្រទេសថៃ។ ពួកយើងរៀបចំកម្មវិធីនេះឡើង ដើម្បីបង្កើន សម្ព័ន្ធភាព ទំនាក់ទំនងល្អៗ នឹងគ្នា ទោះបីយើងបានជួបគ្នារយៈពេលខ្លីក៏ដោយ (៣ខែ) ប៉ុន្តែយើង នៅតែចងចាំអនុស្សាវ រីយ៍ល្អៗ នេះជារៀងរហូត។ CASS សូមជូនពរឱ្យអ្នកទាំងអស់គ្នា ឱ្យមានសុខភាពល្អ សំណាងល្អ ជោគជ័យក្នុង ការសិក្សា។




















Wednesday 2 May 2012

ការប្រកួតបាល់ទាត់ "Cass-MSU Friendly Cup 2012"

សមាគមនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន បានរៀបចំការប្រកួតបាល់ទាត់មិត្តភាព "Cass-MSU Friendly Cup 2012" ដែលចាប់ពីថ្ងៃទី ២៦ មេសា ដល់២៩ មេសា ២០១២។ ការប្រកួតលើកនេះ មានការចូលរួម ប្រកួតចំនួន ៥ ក្រុមគឺ ក្រុម ១ (ចំរុះមកពីសាកលវិទ្យាល័យផ្សេងៗ) ក្រុមទី ២ (និស្សិតកម្ពុជាសាកល.ប៊ូរៈផា) ក្រុមទី ៣ (និស្សិតកម្ពុជាសាកល.មហាសារខាមជំនាន់ ២++៥) ក្រុម ៤ (និស្សិតកម្ពុជាសាកល.មហាសារខាមជំនាន់ ៣+៤) ក្រុម ៥ ( និស្សិតកម្ពុជាវិទ្យាល័យទិចនិច+កសិកម្មស៊ីសាកេត)។
និស្សិតកម្ពុជាសាកល.ប៊ូរៈផា