កាលពីថ្ងៃទី ១៩ ឧសភា ២០១២ សាកលវិទ្យាល័យមហាសារខាមបានរៀបចំពិធីប្រគល់វិញ្ញាបណ្ណប័ត្រ ដល់និស្សិតកម្ពុជា អាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន ឆ្នាំសិក្សា ២០១២ ដែលបានមករៀនភាសាថៃមូលដ្ឋានគ្រឹះ នៅសាកលវិទ្យាល័យមហាសារខាម រយៈពេល ៣ ខែ។ ដោយមានការចូលរួមពី សាស្រ្តាចារ្យ ណាត់ ថៈនុន ត្រាឈូ និងបុគ្គលិកផ្នែកទំនាក់ទំនងអន្តរជាតិ សាកលវិទ្យា ល័យមហាសារខាម បាននិយាយសំណេះសំណាលពីការរៀនភាសាថៃ និងផ្តល់ឱវាទអំពីការសម្របខ្លួនក្នុងសង្គមមួយដែលថ្មី ការមើ ថែខ្លួន ឯង ការរាប់អានមិត្តភក្តិ ការរៀនសូត្រ និងការរៀបចំគោលដៅជីវិតរបស់ខ្លួនជាដើម។
No comments:
Post a Comment