Wednesday, 30 May 2012
การต้อนรับรัฐมนตรีว่าการกระทรวงสาธารณสุขประจำราชอาณาจักกัมพูชา
កាលពីថៃ្ងទី២៩/០៥/២០១២ តាមរយៈការិយាល៌យទំនាក់ទំនងការបរទេសនៅសកលវិទ្យាល័យម៉ាហាសារ៉ាខាម បានអោយដឹងថានៅថ្ងៃទី៧/០៦/២០១២ ខាងមុខនេះនឹងមានការរៀបចំកម្មវិធីទទួលមន្រ្តីដែលអញ្ជើញមកពីក្រសួងសុខាភិបាល ប្រចាំនៅកម្ពុជានិងមកធ្វើទស្សនៈកិច្ចនៅសកលវិទ្យាល័យម៉ាហាសារ៉ាខាម ដោយមន្រ្តីដែលមកពីកម្ពុជានិងធ្វើដំណើរចេញពីប្រលានយន្តហោះសុវណ្ណភូមិ ក្រុងបាងកក់ នៅម៉ោង១១:៣៥ នាទី ដល់ប្រលានយន្តហោះខន់កែនម៉ោង១២:៣០នាទី ថ្ងៃត្រង់ រួចបន្តដំណើរមកសកលវិទ្យាល័យម៉ាហាសារ៉ាខាមតែម្តង។
តាមរយៈសំណើរបស់ទំនាក់ទំនងការបរទេសរបស់សកលវិទ្យាល័យម៉ាហាសារ៉ាខាម បានសុំស្នើរអោយនិសិ្សតខ្មែរដែលកំពុងសិក្សានៅទីនេះអោយចូលរួមទទួល រដ្ឋមន្រ្តីក្រសួងសុខាភិបាលផង។ជាពិសេសស្នើរនិសិ្សត(ខ្មែរ)ដែលកំពុងសិក្សានៅមហាវិទ្យាល័យចំនួនបី ៖
๑,คณะแพทยสาตร์
๒,คณะพยาบาลศาสตร์
๓,คณะสาธารณสุขศาสตร์
๔,คณะเภสัชศาตร์
ចំពោះនិស្សិតទាំងបីមហាវិទ្យាល័យខាងលើ គឺមានសំណូមពរពីការិយាល៌យទំនាក់ទំនងការបរទេស នៅសកលវិទ្យាល័យម៉ាហាសារ៉ាខាម អោយចូលរួមទាំងអស់គ្នាគប្បីខាន។ ឯនិស្សិតនៅមហាវិទ្យាល័យផេ្សងទៀតគឺស្នើរសុំពីរនាក់ក្នុងមួយមហាវិទ្យាល័យ។ អាស្រ័យហេតុនេះ សូមនិស្សិតទាំងអស់មកទំនាក់ទំនងចុះឈ្មោះជាមួយខ្ញុំបាទ ជុំ សុផល ទូរស័ព្ទ ០៨២-៣១០៧៧៥៨ រឺ e-mail: Sophal_msu.edu@hotmail.com . និសិ្សតទាំងអស់ត្រូវសរសេរជាភាសាអង់គ្លេសនូវ ឈ្មោះ មហាវិទ្យាល័យ ជំនាញនិងជំនាន់ផង។ ផុតកំណត់ថ្ងៃទី ០១/០៦/២០១២ ។
បញ្ចាក់ ៖
-ឯកសារដើមមានចំលងជួននូវរបៀបវារៈ
-តាមរយៈប្រធានតាមជំនាន់នីមួយๆ អាចសួរព័ត៌មានបន្ថែមបាន
-កម្មវិធីអាចមានការប្រែលប្រួលតាមភាពជាក់ស្តែង
សរសេរដោយ ជុំ សុផល
ម៉ោង១២:៣៥ នាទី អាធ្រាត ២៩/០៥/២០១២
Subscribe to:
Post Comments (Atom)
No comments:
Post a Comment