Friday, 8 June 2012

MSU ទទួលសា្វគមន៍គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា

កាលពីថ្ងៃទី ៧ មិថុនា ២០១២ ម៉ោង ១៤.០០ នាទី សាស្រ្តាចារ្យ ស៊ុភ័ក្រឆ័យ ស្មាប់ពិតូ សាកលវិទ្យាធិការ សាកលវិទ្យាល័យ មហាសារខាម ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត សាកលវិទ្យាល័យមហាសារខាម បាន ទទួលសា្វគមន៍បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ព្រមទាំងបុគ្គលិក ៥ នាក់ និងឧត្តមសេនីយ៍ អរៈឈុន ភិប៊ូលនៈគ្រិន្ទរ៍ ប្រធានគណៈកម្មការរៀបចំគ្រោងការនេះឡើង ដោយមានគោលបំណងទស្សនកិច្ចសិក្សានៅប្រទេសថៃ ដើម្បីចូលរួមប្រជុំពិភាក្សា រឿងការបញ្ចូនបុគ្គលិកផ្នែកសុខាភិបាលមកសិក្សាត ឬហ្វឹកអប់រំ នៅសាកលវិទ្យាល័យមហាសារខាម។ ការប្រជុំលើកនេះរៀបចំឡើង នៅ បន្ទប់ប្រជុំបណ្ឌិត ឌៈរុណ្ណី រុចៈកនកានត៍ ជាន់ទី ៣ មហាវិទ្យាល័យគិលានុបដ្ឋា សាកលវិទ្យាល័យមហាសារខាម។
 សាស្រ្តាចារ្យ ស៊ុភ័ក្រឆ័យ ស្មាប់ពិតូ សាកលវិទ្យាធិការ សាកលវិទ្យាល័យមហាសារខាម ថ្លែងសុន្ទរកថាទទួលសា្វគមន៍ និងបង្ហាញ ពីប្រវត្តិសាកលវិទ្យាល័យមហាសារខាមកាលពីអតីតកាលរហូតដល់បច្ចុប្បន្ន ថែមទាំងបាននិយាយពីសាកលវិទ្យាល័យបានចូលរួម ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាក្រោមឈ្មោះថា អាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន តាំងពី ឆ្នាំ ២០០៨ រហូតពេលនេះមាន ទាំងអស់ ៥ ជំនាន់រឮ សរុបរួម ៧២ នាក់។ បច្ចុប្បន្ននិស្សិតដែលសម្រេចការសិក្សា សរុប ៦ នាក់។
បន្ទាប់មកសាស្រ្តាចារ្យ ណាត់ថៈនុន ត្រឈូ សាកលវិទ្យាធិការរងផ្នែកគម្រោង និងទំនាក់ទំនងអន្តរជាតិ បានបង្ហាញ ការរៀបចំគ្រោង ការរៀនភាសាថៃមូលដ្ឋានគ្រឹះត្រួសៗដល់គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជាបានទទួលជា្រប។ ព្រឹទ្ធបុរសមហាវិទ្យាល័យ សុខាភិបាល គិលនុបដ្ឋា សុខភាពសាធារណៈបានចូលរួមប្រជុំដើម្បីបង្ហាញពត៌មានរបស់ មហាវិទ្យាល័យនីមួយៗ ដូចជា ប្រវត្តិកម្មវិធី សិក្សា សកម្មភាព អាគារ និងទីកន្លែងសំខាន់ផ្សេងៗ។
ក្នុងឱកាសនេះដែរបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំ សាកលវិទ្យាល័យ មហាសារខាម ដែលបានទទួលសា្វគមន៍ និងបានចូលរួមប្រជុំផ្លាស់ប្តូបទពិសោធន៍ ព្រមទាំងបានទស្សនកិច្ច បន្ទប់ប្រត្តិបត្តិការណ៍ មហាវិទ្យាល័យសុខាភិបាល គិលានុបដ្ឋា និងបរិវេណជុំវិញសាកលវិទ្យាល័យមហាសារខាម។ បន្ទាប់មកម៉ោង ១៧.០០ នាទី សាកលវិទ្យាល័យមហាសារខាមបានរៀបចំពិធីជប់លៀងទទួលសា្វគមន៍ នៅអាគារ MSU staff club

No comments:

Post a Comment