ឈ្មោះដូចខាងក្រោម
១.Mr.Hem Samphos
២.Mr. Ka Tola
៣.Mr.Sann Savuth
៤. Mr.Bun Thearith
៥.Mr.Sov Sophea
៦.Mr.Seng Touch
៧.Mr.Phao Channy
៨.Mr.Chum Sophal
៩.Mr.Lon Lavy
១០.Mr.Sat Senghorn
១១. Mr. Ly Panhavuth
បានចូលរួមប្រជុំនៅខេត្តសុរិន ប្រទេសថៃក្រោមប្រធានបទ ឈ្មោះជាភាសាថៃ "เรื่อง สร้างสรรค์ เข้าใจ แก้ไข ปัญหาไทย-กัมพูชา เพื่อพัฒนาไปสู่ประชาคมอาเซียน" ដែលបានរៀបចំឡើងដោយសម្ថកិច្ចជាយដែនថៃ-ខ្មែរ ការប្រជុំនេះបានប្រព្រឹត្តទៅអស់រយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២ រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២។ ក្នុងការប្រជុំនោះមាននិស្សិតខ្មែរ ដែលមកពីស្ថាប័នផ្សេងៗ តាមខេត្តមួយចំនួនក្នុងប្រទេសថៃដូចជា ខេត្តសុរិន ខេត្តសុីសាកេត និង ខេត្តមហាសារ៉ាខាម ដែលសរុបទាំងអស់មានចំនួន ៦ ស្ថាប័ន។
គណៈកម្មាការរៀបចំការប្រជុំបានចាត់ឡើងនូវកម្មវិធីជាច្រើនដើម្បីអោយនិសិ្សតខ្មែរ -ថៃ បានចូលរូមសកម្មភាពជាមួយគ្នា ដូចជា៖ ល្បែងកម្សាន្ត , រំាច្រៀង ទស្សនៈកិច្ចកម្សាន្តបា្រសាទបុរាណគឺបា្រសាទភ្នំរូង ខេត្តបុរីរាំ ប្រទេសថៃសព្វថ្ងៃ ,ការបញ្ចេញមតិរបស់និសិ្សតមា្នក់ៗ លើវេទិការ, ការស្តាប់ការអធិប្បាយរបស់សាស្រ្តាចារ្យជំនាញខាងប្រវត្តិសាស្រ្តខ្មែរ-ថៃ (ជនជាតិថៃ) ។ នេះជាឱកាសមួយដ៏ល្អរបស់និសិ្សតខ្មែរ-ថៃ ធ្វើការសិក្សាអោយកាន់តែច្បាស់ពីប្រវត្តិសាស្រ្តពិត នឹងបញ្ហាដែលបានកើតឡើងតាមបណ្តោយព្រំដែនខ្មែរ-ថៃ តាំងពីយូរយាមកហើយនោះ។ ពោលគឺប្រជាជនទាំងពីរប្រទេសដែលរស់នៅតាមបណ្តោយព្រំដែនគឺតែងតែជួបបញ្ហាជាច្រើនដែលបង្កឡើងដោយ
ភាពមិនត្រូវគ្នាក្នុងរូបភាពប្រវត្តិសាស្រ្ត និងនយោបាយរវាងប្រទេសទាំងពីរ ដែលទាំងអស់នេះត្រូវបានសាស្រ្តាចារ្យាថៃ ជាមួយនិងមន្រី្តប្រចាំខេត្តសុរិន និង ធ្វើការបកស្រាយយ៉ាងក្បោះក្បាយ ដល់និសិ្សតខ្មែរ-ថៃយល់ពីស្ថានការណ៍ជាក់ស្តែងតាមបណ្តោយព្រំដែន។ទន្ទឺមនឹងនោះដែរ វាគ្មិនម្នាក់ៗបានទាញយកអាស៊ានជាគោល និងខិតខំបង្ហាញពីគុណសម្បតិ្តរបស់អាស៊ាន ដែលនិងផុសមានមុខមាត់ប្រាកដនៅឆ្នាំ ២០១៥ ខាងមុននេះ ។ ដោយបានលើកយក AEC ២០១៥ មកធ្វើជាចំណុចផ្សះផ្សារនិងបន្ធួបន្ថយភាពតានតឹងតាមបណ្តោយព្រំដែនផងដែរ ដោយនាំគ្នាខិតខំពង្រឹងសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាជនតាមបណ្តោយព្រំដែនអោយមានភាពរឹងមាំឡើង។
No comments:
Post a Comment