នៅសាកលវិទ្យាល័យមហាសារ៉ាខាម និស្សិតខ្មែរដែលកំពុងសិក្សានៅទីនេះបាននាំគ្នាចាត់ កម្មវិធីមួយឡើង ដែលមានឈ្មោះថា កម្មវិធី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដល់គ្នារវាងនិសិ្សតខ្មែរនៅសាកលវីទ្យាល័យមហាសារ៉ាខាម, លើកទី១ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១២”នេះក៏ជាសកម្មភាពមួយដែលបានបង្ហាញអោយឃើញពីសាមគ្គីភាព របស់និសិ្សតខ្មែរ ដែលកំពុងសិក្សានៅសាកលវីទ្យាល័យមហាសារ៉ាខាម ក្នុងការចែករំលែកចំណេះដឹងថ្មី ដែលខ្លួន បានសិក្សាកន្លងមកយ៉ាងច្រើនអនេកទៅដល់មិត្តភក្តិនិងនិសិ្សតរៀមច្បងដែលចូលរួមជាមួយក្នុង កម្មវិធីនេះ។ ក្នុងនោះផងដែរដោយមាននិសិ្សតដែលធ្វើការស្ម័គ្រចិត្តចូលរួមធ្វើជាវាគ្មិនក្នុងការចែក រំលែកចំណេះដឹងនេះ។ ដូចជា៖
១.Mr.Nov Sinat និង Mr.Vong Pisey , ដែលអធិប្បាយលើប្រធានបទ “ផលប៉ះពាល់នៃកង្វះជីវជាតិអ៊ីយ៉ូត”
២.Mr. Leang Lina , អធិប្បាយលើប្រធានបទ “New Media”
៣.Miss Chhorn Seyla និង Miss Chit Naychhan , អធិប្បាយលើប្រធានបទ “The Order of Investment”
៤.Mr. Lon Lavy និង Mr.Oung Sela , អធិប្បាយលើប្រធានបទ
“การตรวจสอบร้อยร้าว สารเหตุของโครงสร้างคอนกรีตเสริมเหล็ก”
៥.Mr.Seng Touch, អធិប្បាយលើប្រធានបទ “Green University”(ពេលវេលាខ្លីសម្រាប់បង សេង ទូច)
ការឡើងថ្លែងបើកកម្មវិធីរបស់លោកប្រធាន ជុំ សុផល (រូបខាងស្តាំ) ដោយមានលោកអនុប្រធាន ពេលនោះគឺលោកអ៊ិត វ៉ាន់ដា (រូបខាងឆ្វេង) ធ្វើជាពិធីករក្នុងកម្មវិធី។
លោក នូវ ស៊ីណាត និងលោក វង់ ពិសី កំពុងធ្វើបទបង្ហាញ |
លោកលៀង លីណា កំពុងធ្វើបទបង្ហាញពី New Media ដែលនេះគឺទាក់ទងនឹងអ្វីដែលលោកបាន សិក្សានឹងកំពុងបន្តសិក្សាផងដែរ។ដែលលោកសង្ឃឹមថា ថ្ងៃក្រោយលោកនឹងមានគម្រោង មួយដែលទាក់ទងនឹងការផលិតរឿងភាពយន្តកតុក្តា យកមកបង្ហាញដល់និសិ្សតទាំងអស់គ្នា បានយល់កាន់តែច្បាស់ថែមទៀត។
កញ្ញឈិត នៃឈន ក៏បានផងដែរអធិប្បាយទាក់ទងនឹងការត្រៀមខ្លួនក្នុងការលេងផ្សារភាគហ៌ុន Stock Exchange នៅទីផ្សារភាគហ៌ុន ព្រោះប្រទេសថៃមានទីផ្សារភាគហ៌ុនតាំងពីយូរណាស់ មកហើយ តែប្រទេសកម្ពុជាយើងទើបតែបើកអោយដំណើរការនោះ។
កញ្ញាឈន សិលា បានអធិប្បាយយ៉ាងក្បោះក្បាយអំពីការដាក់វិនិយោគទុន។
លោកអ៊ុង សិលា បានពីការសាងសង់ផ្លូវ និងបានបញ្ជាក់ផងដែរពីផ្លូវដែលប្រើប្រាស់នៅប្រទេស ជឿនលឿន ហើយអ្វីដែលបានបង្ហាញអោយយើងទាំងអស់គ្នាចាប់អារម្មណ៍នោះគឺ ការសាងសង់ ផ្លូវដែលមានគុណភាព។
លោ លន ឡាវី បានបង្ហាញពីរឿងមួយដែលគួរអោយភ័យខ្លាចនេះគឺ បំណាក់ស្រុតនៃអគ្គារដែល គាត់បានបញ្ជាក់ថា រាល់អគ្គារនិមួៗគឺមានការស្រុតចុះជារៀងរាល់ឆ្នាំ ទៅតាមកំរិតនៃការស្រុត របស់វា។ លោបានបន្ថែទៀតថា៖ ដូចវនេះយើងត្រូវមានការប្រុងប្រយ័ត្ននឹងយល់ពីស្នាមប្រេះ របស់ជញ្ជាំងអគ្គារ ថាតើពេលចង់បានផ្ទះដែលមុំាត្រូវធ្វើដូចម្តេច។ នេះជាសំណួររបស់គាត់ក្រោយ មកគាត់បានអធិប្បាយយ៉ាងក្បោះក្បាយ ។
រូបភាពថតរួមគ្នាជាអនុស្សាវរីយ៍ក្រោយពីប្រកាសបញ្ចប់កម្មវិធីដោយលោក ជុំ សុផល |
No comments:
Post a Comment