Mahasarakham University |
ទីតាំងសាកលវិទ្យាល័យមហាសារខាម
41/20 ឃុំខាមរៀង ស្រុកក័នថៈរៈវិឆ័យ ខេត្តមហាសារខាម 44150
ទីតាំងនៅទីរួមខេត្ត
269/2 ផ្លូវណាក់ខនសុវណ្ណ ឃុំតាក់ឡាត ស្រុកមឿង ខេត្តមហាសារខាម 44000
ទូរស័ព្ទលេខៈ 0-4375-4333
ទូរស័ព្ទតុៈ 0-4375-4235
អក្សរកាត់ៈ សមស. MSU มมส.
សាកលវិទ្យាល័យមហាសារខាម (Mahasarakham University) មានទីតាំង ២ កន្លែង គឺ នៅស្រុកមឿង ខេត្តមហាសារខាម (សាកលចាស់) មានផ្ទៃដី ១៩៧ រ៉ៃ និងនៅស្រុកក័នថៈរៈវិឆ័យ ខេត្តមហាសារខាម (សាកល.ថ្មី) មានផ្ទៃដី ២.០៨ Km2 ។ ពីមុនសាកលវិទ្យាល័យ មហាសារខាម គឺជាវិទ្យាល័យអប់រំ ឆ្នាំ ១៩៦៨ បន្ទាប់មកបានក្លាយជាសាកលវិទ្យាល័យ ស៊ីណាក់គ្រិនវិរ៉ូតមហាសារខាម ឆ្នាំ ១៩៧៤ រហូតបានក្លាយជា សាកលវិទ្យាល័យមហាសារខាម នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ១៩៩៤ ហើយបានចុះឈ្មោះក្លាយជាសាកលវិទ្យាល័យរដ្ឋ លំដាប់ទី ២២ នៃប្រទេសថៃ។
ចំណាត់ថ្នាក់សាកលវិទ្យាល័យ
ចំណាត់ថ្នាក់សាកលវិទ្យាល័យ
ការចាត់លំដាប់ដោយគេហទំព័រ Webometrics ដែលបានរៀបចំឡើងដើម្បីលើកទឹកចិត្តការអភិឌ្ឍន៍របស់សា្ថប័នផ្សេងៗ រួចធ្វើការផ្សាព្វផ្សាយក្នុងគេហទំព័រ និងជាការចាប់ផ្តើមគាំទ្រក្នុងការផ្សព្វផ្សាយយ៉ាងទូលំទូលាយទូទាំងពិភពលោក ដោយ ចង់បង្ហាញពីបរិមាណ និងគុណភាពរបស់សា្ថប័ន ហើយមានឧបករណ៍វាស់ស្ទង់ផ្សេងៗ ក្នុងការវាយតម្លៃលទ្ធផល ការសា្រវ ជ្រាវរបស់សា្ថប័ន។ គេហទំព័រ Webometrics បានចាត់លំដាប់ ២ ដងក្នុង ១ ឆ្នាំ ក្នុងខែមករា និងកក្កដា ក្នុងពេលថ្មីៗ នេះ ខែកក្កដា ឆ្នាំ ២០១១ សាកលវិទ្យាល័យមហាសារខាមស្ថិតនៅក្នុងលំដាប់លេខ ១,១០១ ទូទាំងពិភពលោក លំដាប់លេខ ២៦ ក្នុងអាស៊ីអាគ្នេយ៍ លំដាប់លេខ ១៣ នៃសាកលវិទ្យាល័យក្នុងប្រទេសថៃ។
និមិត្តសញ្ញាសាកលវិទ្យាល័យមហាសារខាម
និមិត្តសញ្ញា MSU |
ព្រះធាតុណាឌូនៈ គុណធម៌ អំពើល្អ
ខ្សែសីម៉ាព័ទ្ធជុំវិញៈ គតិបណ្ឌិត
ពន្លឺរង្សីៈ ភាពរីកចម្រើន
ក្បាច់ៈ គតិបណ្ឌិត និងមរតកវប្បធម៌ឦសាន
សរុបៈ ការរីកចម្រើនរុងរឿងដែលមានឥទ្ធិពលមកពីចំណេះដឹង និងវប្បធម៌ គួបផ្សំជាមួយនឹងគំនិតច្នៃប្រឌិតរបស់ភូមិភាគឦសាន។
ពាក្យស្លោកសាកលវិទ្យាល័យ
"พหูนํ ปณฺฑิโต ชีเว" មានន័យថា អ្នកមានប្រាជ្ញាជាទីពឹងរបស់មហាជន។
No comments:
Post a Comment