Sunday 22 April 2012

និស្សិតកម្ពុជាទៅធ្វើបុណ្យដាក់បាត

កាលពីថ្ងៃទី ១៧ មេសា ២០១២ ម៉ោង ៧.០០ នាទីព្រឹក ផ្នែកទំនាក់ទំនងអន្តរជាតិ សាកលវិទ្យាល័យមហាសារខាម បាននាំនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន ធ្វើបុណ្យដាក់បាត សា្តប់ធម៌ទេសនា និងតាំងសមាធិ នៅវត្ត ប៉ាវាំងលឺង ស្រុកកាន់ថៈរៈវិឆ័យ ខេត្តមហាសារខាម ដើម្បីស្វែងយល់ពីវប្បធម៌ថៃ ការធ្វើបុណ្យប្រតិបត្តិធម៌របស់ ពុទ្ធសាសនិកជន។

បន្ទាប់មកផ្នែកទំនាក់ទំនងអន្តរជាតិ បាននាំនិស្សិតធ្វើដំណើរទៅទស្សនាសារមន្ទីរដាយណូស័រសិរិនថនខេត្ត កាឡៈសិន ដើម្បីឱ្យនិស្សិតបានស្វែងយល់ និងសិក្សាបន្ថែមក្រៅពីបានរៀនភាសាថៃនៅក្នុងថ្នាក់ និងនាំទៅប្រើ ដើម្បីសម្របខ្លួនក្នុង ជីវិតប្រចាំថ្ងៃ។



Tuesday 17 April 2012

បុណ្យចូលឆ្នាំខ្មែរ ២០១២

ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ និស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន ប្រចាំឆ្នាំ២០១២ ដែល កំពុងរៀនភាសាថៃមូលដ្ឋានគ្រឹះនៅសាកលវិទ្យាល័យមហាសារខាម បានរៀបចំសែនទទួលទេវតា ឆ្នាំថ្មី នៅថ្ងៃទី ១៣ មេសា ២០១២។


Friday 6 April 2012

ព្រឹទ្ធបុរសមហាវិទ្យាល័យមនុស្សសាស្រ្តជប់លៀងអាហារពេលល្ងាចដល់និស្សិតខ្មែរ

កាលពីថ្ងៃទី ៦ មេសា ២០១២ ម៉ោង ១៩.០០ នាទី ព្រឹទ្ធបុរសមហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្រ្ត សាកលវិទ្យាល័យមហាសារខាម បាននាំនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថនចំនួន ១៤ នាក់ ទៅញ៉ាំ អាហារពេលល្ងាច នៅស្រុកមឿង ខេត្តមហាសារខាម ភោជនីយដ្ឋានចានង៉ើន ក្រោយពីបានជួបគ្នាដោយចៃដន្យ កាលពីថ្ងៃទី ៤ មេសា ២០១២ ក្នុងឱកាសកម្មវិធីតាំងពិព័រ នៅសារមន្ទីរ សាកលវិទ្យាល័យមហាសារខាម ។


Thursday 5 April 2012

និស្សិតខ្មែរមើលការដង្ហែរក្បួនថ្ងៃចូលឆ្នាំថៃ

កាលពីថ្ងៃទី ៥ មេសា ២០១២ សាកលវិទ្យាល័យមហាសារខាម បានរៀបចំពិធីបុណ្យឆ្នាំ ដើម្បីឱ្យសិស្សនិស្សិតបាន ចូលរួម និងអភិរក្សប្រពៃណីផង។ ក្នុងឱកាសនេះដែរនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន ឆ្នាំសិក្សា ២០១២ ដែលកំពុងរៀនវគ្គភាសាថៃមូលដ្ឋានគ្រឹះនៅសាកលវិទ្យាល័យមហាសារខាម បានទៅមើលការដង្ហើរក្បួន របស់សិស្សនិស្សិតចំនួន ១៨ មហាវិទ្យាល័យ នៃសាកលវិទ្យាល័យមហាសារខាម។



ការប្រជុំសំណេះសំណាលជាមួយនិស្សិតកម្ពុជាជំនាន់ទី ៥

កាលពីថ្ងៃទី ៤ មេសា ២០១២ ម៉ោង ២០.៣០ នាទី នៅការិយាល័យកិច្ចការនិស្សិត សមាគមនិស្សិតកម្ពុជាបានរៀបចំ ការប្រជុំ និងសំណេះសំណាលជាមួយនឹងនិស្សិតកម្ពុជាដែលទើប នឹងជាប់អាហារូបករណ៍ឆ្នាំ ២០១២ សាកលវិទ្យា ល័យមហាសារខាម ប្រទេសថៃ។ ការប្រជុំលើកនេះ យើងសង្កត់ធ្ងន់ទៅលើការត្រៀមរៀបចំខ្លួនដើម្បីចូលរៀនឆាប់ៗ ខាងមុខនេះ មានការដោយណែនាំខ្លួន រវាងនិសិ្សតថ្មី និងនិស្សិតចាស់ ដើម្បីឱ្យសា្គល់ និងមានភាពជិតស្និតគ្នា ការណែ នាំអំពីការរៀនសូត្រ បញ្ហាដែលជួបប្រទះ ការរៀបចំកាលវិភាគរៀន សីលធម៌ក្នុងការរស់នៅ ការសម្របខ្លួន និង សកម្មភាពភាពដែលត្រូវធ្វើប្រចាំឆ្នាំជាដើម។

 
 

Wednesday 4 April 2012

ការត្រួតពិនិត្យសុខភាពនិស្សិតកម្ពុជា

កាលពីថ្ងៃទី៣ មេសា ២០១២ ផ្នែកទំនាក់ទំនងអន្តរជាតិ ផ្នែកផ្សព្វផ្សាយពត៌មាន ព្រមទាំងមហាវិទ្យាល័យសុខាភិបាល សាកលវិទ្យាល័យមហាសារខាម បានរៀបចំការត្រួតពិនិត្យសុខភាពនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន ឆ្នាំសិក្សា២០១២ ចំនួន​៩៩ នាក់ ដោយវេជ្ជបណ្ឌិតជំនាញ។ ការត្រួតពិនិត្យលើកនេះ វេជ្ជបណ្ឌិតបានត្រួតពិនិត្យឈាម បរិមាណជាតិស្ករក្នុងសសៃឈាម ត្រួតពិនិត្យទឹកនោម ថតសួត និងការពិនិត្យរាងកាយទូទៅ ព្រមទាំងការរៀបចំខ្លួន ដើម្បីឱ្យមានសុខភាពល្អជៀសផុតពីជំងឺផ្សេងៗ មុននឹងចូលសិក្សាថ្នាក់ឧត្តមសិក្សាប្រកបដោយសុខភាពល្អ។



និស្សិតកម្ពុជារាំរបាំទទួលសា្វគមន៍គណៈប្រតិភូខ្មែរ

សកម្មភាពនិស្សិតកម្ពុជាអហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន រាំរបាំទទួលសា្វគមន៍ឯកឧត្តមជា អឿង និងគណៈប្រតិភូក្រសួងអប់រំយុវជន និងកីឡា នៅ MSU Club Staff សាកលវិទ្យាល័យ មហាសារខាម កាលពីថ្ងៃទី ១ មេសា ២០១២។




Monday 2 April 2012

ដំណើរទស្សនកិច្ចរបស់ក្រសួងអប់រំខ្មែរនៅសាកលវិទ្យាល័យមហាសារខាម



ឯកឧត្តមជា អឿង អនុរដ្ឋលេខាធិការក្រួសួងអប់រំយុវជន និងកីឡា ព្រមទាំងឧត្តមសេនីយ៍វ៉ាភិរម្យ មៈណាត់រ៉ាំងស៊ីនិងគណៈប្រតិភូ បានធ្វើដំណើរមកសួរសុខទុក្ខនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រី សិរិនថន ដោយ មានថ្នាក់ដឹកនាំសាកលវិទ្យាល័យមហាសារខាមទទួលសា្វគមន៍។ កាលពីថ្ងៃទី ១ មេសា ២០១២ នៅបន្ទប់ប្រជុំមហាវិទ្យាល័យវិស្វកម្ម សាកលវិទ្យាល័យមហាសារខាម ឯកឧត្តមជា អឿង ព្រមទាំង ឧត្តមសេនីយ៍វ៉ាភិរម្យ មៈណាត់រ៉ាំងស៊ីបានធ្វើទស្សនកិច្ចសាកលវិទ្យាល័យមហាសារខាម ហើយ ធ្វើការណែនាំ និងផ្តល់ដំបូន្មានដល់និស្សិតកម្ពុជាទៀតផង។ សម្រាប់ដំណើរទស្សនកិច្ច សាកលវិទ្យា ល័យមហាសារខាមលើកនេះ ក្រៅពីបានសួរសុខទុក្ខនិស្សតកម្ពុជាហើយ ថែមទាំងបានជជែកពីគ្រោង ការរៀនត្រៀមភាសាថៃមូលដ្ឋានគ្រឹះសម្រាប់និស្សិតអាហារូបករណ៍ ឆ្នាំសិក្សា ២០១២ ដែលមានចំនួន ទាំងអស់ ៩៩ នាក់។ ពួកគេនឹងទៅរៀននៅសាកលវិទ្យាល័យផ្សេងៗ ដូចជាៈ សាកល.ប៊ូរផា សាកល. មហាសារ ខាម សាកល.ជុឡាឡុងកន សាកល.រាជភ័តនគររាជសីម៉ា សាកល.រាជភ័តឆៀតម៉ៃ សាកល.ខន់កែន សាកល.នរេសួន សាកល.ផៈយ៉ៅ សាកល.សុងក្លា សាកល.ឧប៊ុនរាជធានី សាកល. ទិចនិចស៊ីសាកេត សាកល.កសិកម្ម និងទិចណូឡូជី។



នៅថ្ងៃទី ២ មេសា ២០១២ ឯកឧត្តមជា អឿង ព្រមទាំងគណៈប្រតិភូបានចូលរួមទស្សនកិច្ច សកម្មភាពធ្វើ ធ្មេញ/ត្រួតពិនិត្យសុខភាពមាត់ធ្មេញដល់និស្សិតកម្ពុជាដោយមានក្រុមទន្តពេទ្យរបស់ម្ខាស់ក្សត្រីសិរិនថន។ បន្ទាប់មកទៀតបានបន្តទៅសារមន្ទីរផ្សិតនៅអាគារវិទ្យាសាស្រ្ត និងជួបសំណេះសំណាលជាមួយ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យផ្សេងៗ ដែលបានផ្តល់អាហារូបករណ៍ដល់ និស្សិតកម្ពុជា។ រូបភាពបន្ថែម ទាញយកកម្មវិធី ដំណើរទស្សនកិច្ច