ឯកឧត្តមជា
អឿង អនុរដ្ឋលេខាធិការក្រួសួងអប់រំយុវជន និងកីឡា ព្រមទាំងឧត្តមសេនីយ៍វ៉ាភិរម្យ
មៈណាត់រ៉ាំងស៊ីនិងគណៈប្រតិភូ
បានធ្វើដំណើរមកសួរសុខទុក្ខនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រី សិរិនថន
ដោយ មានថ្នាក់ដឹកនាំសាកលវិទ្យាល័យមហាសារខាមទទួលសា្វគមន៍។ កាលពីថ្ងៃទី ១ មេសា ២០១២
នៅបន្ទប់ប្រជុំមហាវិទ្យាល័យវិស្វកម្ម សាកលវិទ្យាល័យមហាសារខាម ឯកឧត្តមជា អឿង
ព្រមទាំង ឧត្តមសេនីយ៍វ៉ាភិរម្យ មៈណាត់រ៉ាំងស៊ីបានធ្វើទស្សនកិច្ចសាកលវិទ្យាល័យមហាសារខាម ហើយ ធ្វើការណែនាំ និងផ្តល់ដំបូន្មានដល់និស្សិតកម្ពុជាទៀតផង។
សម្រាប់ដំណើរទស្សនកិច្ច សាកលវិទ្យា ល័យមហាសារខាមលើកនេះ ក្រៅពីបានសួរសុខទុក្ខនិស្សតកម្ពុជាហើយ
ថែមទាំងបានជជែកពីគ្រោង ការរៀនត្រៀមភាសាថៃមូលដ្ឋានគ្រឹះសម្រាប់និស្សិតអាហារូបករណ៍
ឆ្នាំសិក្សា ២០១២ ដែលមានចំនួន ទាំងអស់ ៩៩ នាក់។ ពួកគេនឹងទៅរៀននៅសាកលវិទ្យាល័យផ្សេងៗ
ដូចជាៈ សាកល.ប៊ូរផា សាកល. មហាសារ ខាម សាកល.ជុឡាឡុងកន សាកល.រាជភ័តនគររាជសីម៉ា សាកល.រាជភ័តឆៀតម៉ៃ
សាកល.ខន់កែន សាកល.នរេសួន សាកល.ផៈយ៉ៅ សាកល.សុងក្លា សាកល.ឧប៊ុនរាជធានី សាកល.
ទិចនិចស៊ីសាកេត សាកល.កសិកម្ម និងទិចណូឡូជី។
នៅថ្ងៃទី ២ មេសា ២០១២ ឯកឧត្តមជា អឿង ព្រមទាំងគណៈប្រតិភូបានចូលរួមទស្សនកិច្ច សកម្មភាពធ្វើ ធ្មេញ/ត្រួតពិនិត្យសុខភាពមាត់ធ្មេញដល់និស្សិតកម្ពុជាដោយមានក្រុមទន្តពេទ្យរបស់ម្ខាស់ក្សត្រីសិរិនថន។
បន្ទាប់មកទៀតបានបន្តទៅសារមន្ទីរផ្សិតនៅអាគារវិទ្យាសាស្រ្ត និងជួបសំណេះសំណាលជាមួយ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យផ្សេងៗ ដែលបានផ្តល់អាហារូបករណ៍ដល់ និស្សិតកម្ពុជា។ រូបភាពបន្ថែម ទាញយកកម្មវិធី ដំណើរទស្សនកិច្ច
No comments:
Post a Comment