Thursday 27 November 2014

សាកលវិទ្យាល័យមហាសារខាមនាំនិស្សិតកម្ពុជាទស្សនកិច្ចនៅទីក្រុងបាងកក

កាលពីថ្ងៃទី 17-18 វិច្ឆកា 2014 ផ្នែកទំនាក់ទំនងអន្តរជាតិ បាននាំនិស្សិតកម្ពុជា អាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ  របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ជំនាន់ទី 7 នៃសាកលវិទ្យាល័យ មហាសារខាម ចំនួន 27 នាក់ ទៅកម្សាន្តនៅ អេស៊ាទិក (Asiatique The Riverfront) និងចូលទស្សនាព្រះទីណាំង វិមាណមេខ (Vimanmek Mansion) ព្រះរាជវាំងឌុស៊ិត ក្រុងបាងកក។

គោលបំណងក្នុងការរៀបចំទស្សនកិច្ចនេះគឺ ដើម្បីឱ្យនិស្សិតបានសម្របខ្លួន ស្វែងយល់ពីសិល្បៈវប្បធម៌ ស្ថាបត្យកម្ម និងសិក្សាស្វែងយល់អំពីទីកន្លែងទេសចរណ៍ផ្សេងៗ នៅក្នុងប្រទេសថៃ។
 
 
 

 

និស្សិតកម្ពុជាជំនាន់ទី 7 ចូលគាល់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រីសិរិនថន

កាលពីថ្ងៃទី 18 វិច្ឆកា 2014 ម៉ោង 15.30 នាទី សាស្រ្តាចារ្យបណ្ឌិតស៊ុភ័ក្រឆ័យ សម្មាប់ពិតូ សាកលវិទ្យាធិការ នៃសាកលវិទ្យាមហាសារខាម ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក បាននាំនិស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជឧបត្ថម្ភ
ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ  របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ជំនាន់ទី 7 សាកលវិទ្យាធិការ នៃសាកលវិទ្យាមហាសារខាម ចូលគាល់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន នៅអគារឌុស៊ិដាល័យ សួនចិត្រលៈតា ព្រះរាជវាំងឌុស៊ិត ទីក្រុងបាងកក ប្រទេសថៃ។

ក្នុងឆ្នាំសិក្សា 2014 សាកលវិទ្យាល័យមហាសារខាម បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន 28 នាក់ មានថ្នាក់មធ្យមសិក្សាទុតិយភូមិ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ។



Wednesday 8 October 2014

សូមអបអរសាទរ កញ្ញា ជិត ណៃឈាន់ ទទួលបានរង្វាន់ជានិស្សិតឆ្នើមផ្នែកគណនេយ្យ

សូមចូលរួមអបអរសាទរដល់កញ្ញា ជិត ណៃឈាន់ និស្សិតអាហារូបករណ៍ព្រះរាជឧបត្ថម្ភ ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ  របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថននៃសាកលវិទ្យាល័យមហាសារខាម ដែលបានបញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ ហើយទទួលបានបណ្ណសរសើរ និងពានរង្វាន់ជានិស្សិតឆ្នើម លេខ ១ ផ្នែកគណនេយ្យ នៃមហាវិទ្យាល័យគណនេយ្យ និងគ្រប់គ្រង នៃសាកលវិទ្យាល័យមហាសារខាម។ 

Wednesday 30 July 2014

បរិយាកាសការជូនដំណើរនិស្សិតអាហារូបករណ៍ព្រះរាជទានត្រឡប់ទៅគ្រឹះស្ថានសិក្សារបស់ខ្លួន

កាលពីថ្ងៃទី 23-27 កក្កដា 2014  គ្រឹះស្ថានសិក្សាផ្សេងៗ ដែលបានចូលថ្វាយអាហារូបករណ៍ដល់ និស្សិតកម្ពុជា ស្ថិតក្រោមអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ  របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ឆ្នាំសិក្សា 2014 បានធ្វើដំណើរមកទទួលនិស្សិតត្រឡប់ទៅគ្រឹះសា្ថនសិក្សារបស់ខ្លួន នៅមុខ អន្តេវាសិកដ្ឋានយ៉ាងស៊ីស៊ុរ៉ាត នៃសាកលវិទ្យាល័យមហាសារខាម។ ចំណែកនិស្សិតដែលរៀននៅសាកលវិទ្យាល័យ សុងខ្លានគ្រិន្ទ បុគ្គលិកសាកលវិទ្យាល័យមហាសារខាមបានជូនដំណើរដល់ព្រលានយន្តហោះខនកែន។

ក្នុងឆ្នាំសិក្សា 2014 នេះ អាហារូបករណ៍ព្រះរាជឧបត្ថម្ភ ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ  របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន បានផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា ចំនួន 161 នាក់ មានថ្នាក់បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ បរិញ្ញាបត្ររង និងថ្នាក់ធម្យមសិក្សាទុតិយភូមិ ដោយបែកចែកទៅរៀនតាមគ្រឹះសា្ថនសិក្សាផ្សេងៗ ទូទាំងប្រទេសថៃ។ ប៉ុន្តែក្នុងរយៈពេល 3 ខែ ដំបូង ប្រធានអាហារូបករណ៍តម្រូវឱ្យនិស្សិតទាំងអស់រៀនភាសាថៃមូលដ្ឋានគ្រឹះ នៅសាកល វិទ្យាល័យមហាសារខាម។