កាលពីថ្ងៃទី 18 វិច្ឆកា 2014 ម៉ោង 15.30 នាទី សាស្រ្តាចារ្យបណ្ឌិតស៊ុភ័ក្រឆ័យ សម្មាប់ពិតូ សាកលវិទ្យាធិការ នៃសាកលវិទ្យាមហាសារខាម ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក បាននាំនិស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជឧបត្ថម្ភ
ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ជំនាន់ទី 7 សាកលវិទ្យាធិការ នៃសាកលវិទ្យាមហាសារខាម ចូលគាល់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន នៅអគារឌុស៊ិដាល័យ សួនចិត្រលៈតា ព្រះរាជវាំងឌុស៊ិត ទីក្រុងបាងកក ប្រទេសថៃ។
ក្នុងឆ្នាំសិក្សា 2014 សាកលវិទ្យាល័យមហាសារខាម បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន 28 នាក់ មានថ្នាក់មធ្យមសិក្សាទុតិយភូមិ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ។
No comments:
Post a Comment