Friday 30 December 2011

ការប្រកួតកីឡាមិត្តភាពរបស់និស្សិតខ្មែរ

កាលពីថ្ងៃទី ៣០ ធ្នូ ២០១១ ក្នុងឱកាសបុណ្យចូលឆ្នាំសាកល សមាគមនិស្សិតកម្ពុជាអាហារូបករណ៍ ម្ចាស់ក្សត្រីសិរិថន សាកលវិទ្យាល័យមហាសារខាម បានរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាព ទៅតាមជំនាន់មាន ជំនាន់ទី២, ៣ និងជំនាន់ទី៤។
·         ជំនាន់ទី ២ Vs ជំនាន់ទី ៣
  ១           Vs       ១
·         ជំនាន់ទី ៣ Vs ជំនាន់ទី ៤
  ៣          Vs       ២
·         ជំនាន់ទី ២ Vs ជំនាន់ទី ៤
 ១           Vs       ៣     មើលរូបភាពបន្ថែម
ជំនាន់ទី ២ 
ជំនាន់ទី ៣ 

ជំនាន់ទី ៤ 
ការប្រកួតកីឡារបស់និស្សិតខ្មែរ 

                         

Friday 23 December 2011

ចំនួននិស្សិតខ្មែរ

និស្សិតកម្ពុជាជំនាន់ទី ២ មានចំនួន ១៥ នាក់







ពិធីទទួលសញ្ញាប័ត្រ

កាលពីថ្ងៃទី ២១ ធ្នូ ២០១១ សាកលវិទ្យាល័យមហាសារខាម បានរៀបចំពិធីទទួល សញ្ញាប័ត្រ។ ជារៀង រាល់ឆ្នាំនិស្សិតខ្មែរដែលទទួលបានអាហារូបករណ៍ម្ចាស់ក្សត្រី សិរិនថនតែងតែចូលគាល់ ថ្វាយកម្រងផ្កា និងប្តេជ្ញាចិត្តជានិស្សិតគំរូ ហើយខិតខំ ក្រេបយកចំណេះដឹង ដើម្បីទៅអភិវឌ្ឍន៍ ប្រទេសរបស់ខ្លួន។ ឆ្នាំនេះ គឺជាឆ្នាំដំបូង ដែលនិស្សិតខ្មែររៀននៅសាកលវិទ្យាល័យមហាសារខាម បានបញ្ចប់បរិញ្ញាប័ត្រ គឺ កញ្ញា គុយ សេងចៀង មកពីខេត្តកំពង់ធំ រៀនផ្នែកទេសចរណ៍ និងសណ្ឋាគារ។ ឆ្លៀតក្នុងឱកាស នេះដែរ ពួកយើងដែលជានិស្សិតខ្មែរទាំងអស់ដែលរៀននៅទីនេះ ក៏បានចូលរួមអបអរ សាទរ ទិញវត្ថុអនុស្សាវរីយ៍ និងថតរូបជាមួយគ្នាយ៉ាងសប្បាយរីករាយ។ រូបភាពបន្ថែម
​​​                      



Wednesday 14 December 2011

ការបង់ប្រាក់វិភាជប្រចាំខែ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ









សមាគមនិស្សិតកម្ពុជា
អាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន
សាកលវិទ្យាល័យមហាសារាខាម
លេខ : ………......សកសស.សជណ                      

សេចក្តីជូនដំណឹង

      -បាឃើញលក្ខន្តិក:សមាគមនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថននៃ សាកលវិទ្យាល័យមហាសារាខាម
            -យោងជំពូក ប្រការ ១៩   ស្តីពីកាតព្វកិច្ចរបស់សមាជិកសមាគមក្នុងការបង់ប្រាក់វិភាជ ជួយគាំទ្រដល់សមាគម
ខ្ញុំបាទ អេង តុលា ប្រធាសមាគមនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិថន នៃសាកលវិទ្យាល័យមហាសារ៉ាខាម  សូមជូនដំណឹងដល់សមាជិកទាំងអស់អោយបានជ្រាបថា សមាគមនឹងប្រមូលថវិកា (ប្រាក់វិភាជ) ប្រចាំខែចំនួន 0បាតនៅថ្ងៃទី ៥ ជារៀងរាល់ខែ។ សមាជិកគ្រប់រូបអាចទៅបង់ប្រាក់ជាមួយ កញ្ញា ឆន សិលា ដែលជាអ្នកទទួលបន្ទុកហិរញ្ញវត្ថុ។
           
សូមអរគុណចំពោះការចូលរួមបង់ប្រាក់វិភាជប្រចាំខែរបស់បងប្អូនមិត្តជាសមាជិក ទាំងអស់ក្នុងការជួយគាំទ្រសមាគមរបស់យើង។
ធ្វើនៅមហាសារាខាមថ្ងៃទី  ១០   ខែ  វិច្ឆកា    ឆ្នាំ ២០១០
                                                                                     ប្រធានប្រតិបត្តិ

                                 អេង តុលា
លក្ខន្តិកៈ

សមាគមនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន សាកលវិទ្យាល័យមហាសារ៉ាខាម

ជំពូកទី១

អំពីឈ្មោះ​ អាស័យដ្ឋាន អត្តសញ្ញាណ និងគោលការណ៍
Ø  មាត្រា​ ១: អំពីឈ្មោះ​
ស្ថាប័ននេះមានឈ្មោះជាភាសាខ្មែរថា “សមាគមនិស្សិតកម្ពុជា​​​​​​​​​​​​​​អាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថនសាកលវិទ្យាល័យមហាសារ៉ាខាម​” ហៅកាត់ថា “ សកសស. ” ជាភាសាអង់គ្លេស ថា  CASS
Ø  មាត្រា​ ២អំពីស្លាកសញា​ (Logo)
Ø  មាត្រា​ ៣អាស័យដ្ឋាន
o   មានទីតាំងនៅសាកលវិទ្យាល័យមហាសារ៉ាខាម
o   លេខទូរស័ព្ទទំនាក់ទំនង៖
o   អាស័យដ្ឋានគេហទំព័រ៖ www.msucass.blogspot.com
o   E-mail: cass-msu@yahoo.com

របាំជនជាតិ

នៅថ្ងៃទី ៩ ធ្នូ ២០១១ និស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់កសត្រីសិរិនថនសាកល វិទ្យាល័យមហាសារខាម,​ ថៃ បានសម្តែងរបាំជនជាតិដើម្បីចូលរួមអបអរសាទរបុណ្យ
ខួបសាលាលើកទី ៤៤ ។

ការសម្តែងសិល្បះរបស់និស្សិតខ្មែរ


របាំជនជាតិ





Saturday 10 December 2011

បុណ្យខួបគម្រប់ ៤៤ ឆ្នាំ របស់សាកលវិទ្យាល័យមហាសារខាម

សាកលវិទ្យាល័យមហាសារខាមតែងតែធ្វើបុណ្យខួបជារៀងរាល់ឆ្នាំ​ចាប់ពីថ្ងៃទី -៩ ធ្នូ មានរយៈពេល ៩ ថ្ងៃ។​ នៅពេលយប់គេមានការដាក់លក់ផលិតផល និងការដាក់ តាំងពិព័ររបស់ មហាវិទ្យាល័យនានា របស់សាកលវិទ្យាល័យមហាសារខាម។ សម្រាប់ ឆ្នាំនេះ(-៩ ធ្នូ ២០១១)​ ក៏ដូចជាឆ្នាំមុនៗ ដែរ និស្សិតខ្មែរក៏មានតួនាទីសំខាន់ដែរក្នុង ការចូលរួមដូចជារៀបចំពិព័រដែលបង្ហាញពីប្រទេសកម្ពុជា ធ្វើម្ហូប និងការសម្តែងសិល្បះ ផងដែរ។ មើលរូបភាពបន្ថែម របាំជនជាតិ





កម្មវិធីទទួលសា្វមគមន៍និស្សិតខ្មែរមករៀននៅសាកលវិទ្យាល័យមហាសារខាម

សាកលវិទ្យាល័យមហាសារខាមជាម្ចាស់ផ្ទះក្នុងការរៀបចំវគ្គបំប៉នភាសាថៃចំនួន៣ខែ ដល់និស្សិតខ្មែរ ចំនួន ៧៧ នាក់ដែលទទួលបានអាហាររូបករណ៍ម្ចាស់ក្សត្រីសិរិនថនឆ្នាំសិក្សា ២០១០-២០១១ មុន នឹងនិស្សិតទៅរៀននៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសថៃដែលខ្លួនបានប្រលងជាប់ដូចជាៈ
១.​ សាកលវិទ្យាល័យមហាសារ៉ាខាម . សាកលវិទ្យាល័យប៊ូរៈផា
៣.សាកលវិទ្យាល័យរាជភ័តនគររាជសីម៉ា ៤. សាកលវិទ្យាល័យរាជភ័តឆៀងម៉ៃ 
៥. វិទ្យាល័យទិចនិចស៊ីសាកេត .វិទ្យាល័យកសិកម្មស៊ីសាកេត 
វីដេអូចុចនៅត្រង់នេះ

Monday 10 October 2011

និស្សិតខ្មែររាំរបាំគោះត្រឡោក

និស្សិតកម្ពុជាទៅរាំរបាំគោះត្រឡោកឱ្យមហាវិទ្យាល័យទេសចរណ៍ និងសណ្ឋាគារ ក្នុងឱកាស ជប់លៀងអបអរសាទរសិស្សច្បងទទួលសញ្ញាបត្រ។






Thursday 7 July 2011

ប្រកួតបាល់ទាត់


អ្នកផ្តល់កម្លាំងចិត្ត


ក្រុម​ Horse FC 


ក្រុម Red Dragon 


ក្រុម Green Monky 


ក្រុម Cambo-Cass