លក្ខន្តិកៈ
សមាគមនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន សាកលវិទ្យាល័យមហាសារ៉ាខាម
ជំពូកទី១
អំពីឈ្មោះ អាស័យដ្ឋាន អត្តសញ្ញាណ និងគោលការណ៍
Ø មាត្រា ១: អំពីឈ្មោះ
ស្ថាប័ននេះមានឈ្មោះជាភាសាខ្មែរថា “សមាគមនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថនសាកលវិទ្យាល័យមហាសារ៉ាខាម” ហៅកាត់ថា “ សកសស. ” ជាភាសាអង់គ្លេស ថា CASS
Ø មាត្រា ២: អំពីស្លាកសញា (Logo)
Ø មាត្រា ៣: អាស័យដ្ឋាន
o មានទីតាំងនៅសាកលវិទ្យាល័យមហាសារ៉ាខាម
o លេខទូរស័ព្ទទំនាក់ទំនង៖
o អាស័យដ្ឋានគេហទំព័រ៖ www.msucass.blogspot.com
o E-mail: cass-msu@yahoo.com
Ø មាត្រា ៤ : អត្តសញ្ញាណ និងគោលការណ៍
សមាគមនេះជាស្ថាប័ន អព្យាក្រឹត្យ មិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ មិនធ្វើនយោបាយ មិនធ្វើជាឧបករណ៍ សំភារ
ៈ ហិរញ្ញវត្ថុធនធានមនុស្សដើម្បីគាំទ្រគណៈបក្ស នយោបាយ ឬបេក្ខជនគាំទ្រគណៈបក្សណាមួយឡើយ ប៉ុន្តែជាស្ថាប័នបំរើឱ្យផលប្រយោជន៍សារធារណៈ។
ជំពូកទី២
អំពីទស្សនៈវិស័យ បេសកម្ម និងគោលបំណង
Ø មាត្រា ៥: អំពីទស្សនៈវិស័យ
គាំទ្រការសិក្សា ការរស់នៅរបស់និស្សិតកម្ពុជានៅសាកលវិទ្យាល័យមហាសារ៉ាខាម និងបម្រើអោយផលប្រយោជន៍សារធារណៈ។
Ø មាត្រា ៦: បេសកម្ម
ធ្វើសកម្មភាពរួមគ្នាដើម្បីគាំទ្រការសិក្សា និងការរស់នៅរបស់និស្សិតកម្ពុជានៅសាកលវិទ្យាល័យមហាសារ៉ាខាម។
Ø មាត្រា ៧: គោលបំណង
v លើកស្ទួយសិល្បៈវប្បធម៌ជាតិ កសាងសេចក្តីថ្លៃថ្នូរ និងសីលធម៌ល្អ។
v រស់នៅដោយសន្តិភាពគ្មានអំពើហិង្សា។
v ជួយបង្កើតឱកាសឱ្យនិស្សិតកម្ពុជាទាំងឡាយបានយល់ដឹងចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមកក្នុងគោលបំណងបង្កើតចំណេះដឹង សាមគ្គីភាពទំនុកចិត្ត និងមនសិកាជាតិ។
v កសាងនិងបង្កើនទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយសមាគមនិស្សិត កម្ពុជាទាំងនៅក្នុងនិងក្រៅប្រទេស។
ជំពូកទី៣
រចនសម្ព័ន្ឋនៃការគ្រប់គ្រង
Ø មាត្រា ៨ :
ដើម្បីបងើ្កនប្រសិទ្ធិភាពខ្ពស់បំផុតក្នុងការដឹកនាំគ្រប់គ្រង និងការប្រតិបត្តិការងារត្រូវមានរចនាសម្ព័ន្ធដូចខាងក្រោម៖
v ក្រុមប្រឹក្សាភិបាល
v ប្រធានប្រតិបត្តិ
v លេខាធិការដ្ឋាន(អ្នកសម្របសម្រួលរដ្ឋបាលនិងហិរញ្ញវត្ថុ)
ជំពូកទី៤
អំពីកិច្ចប្រជុំ
Ø មាត្រា ៩ : អំពីកិច្ចប្រជុំសមាជិកភាពៈ
v ការប្រជុំត្រូវធ្វើឱ្យបានទៀងទាត់ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ។
Ø មាត្រា ១០ : អំពីកិច្ចប្រជុំក្រុមការងារបច្ចេកទេស
v ក្រុមការងារបច្ចេកទេសត្រូវរៀបចំការប្រជុំបច្ចេកទេសរៀងរាល់មួយខែម្ដង។ទីកន្លែង កាលបរិច្ឆេទ របៀបវារៈ លិខិតអញ្ជើញ ត្រូវរៀបចំដោយលេខាធិការដ្ឋាន។
Ø មាត្រា ១១ : កិច្ចប្រជុំប្រចាំឆ្នាំ មហាសន្និបាត និងប្រជុំវិសាមញ្ញផ្សេងៗ
v សមាជិកត្រូវចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ មហាសន្និបាត និងកិច្ចប្រជុំវិសាមញ្ញផ្សេងៗ ដែលអញ្ជើញដោយប្រធានប្រតិបត្តិ។ ទីកន្លែង កាលបរិច្ឆេទ របៀបវារៈ លិខិតអញ្ជើញ ត្រូវរៀបចំដោយលេខាធិការដ្ឋាន។
Ø មាត្រា១២ :
លេខាធិការដ្ឋានជាអ្នកទទួលខុសត្រូវក្នុងការទុកដាក់ ឬថែរក្សាកំណត់ហេតុនាំកិច្ចប្រជុំរបស់ក្រុម។
កំណត់ហេតុនៃកិច្ចជុំត្រូវធ្វើការបែងចែកទៅដល់សមាជិក។
ជំពូកទី៤
អំពីក្រុមប្រឹក្សាភិបាល
Ø មាត្រា ១៣ : ក្រុមប្រឹក្សាភិបាល
v ក្រុមប្រឹក្សាភិបាលគឺជានិស្សិតថា្នក់បណ្ឌិត អនុបណ្ឌិតទាំងអស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងសាកលវិទ្យាល័យមហាសារ៉ាខាម។
Ø មាត្រា១៤ : តួនាទីនិងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល
v ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ផ្ដល់យោបល់ កែតម្រូវ និងសំរេច គោលនយោបាយដែលបង្កើតឡើងដោយក្រុមលេខាធិការ និងកំណត់ទិសដៅ ផ្ទេរការទទួលខុសត្រូវការងារប្រតិបត្តិ។
v ក្រុមប្រឹក្សាភិបាលត្រូវធ្វើឱ្យមានតម្លាភាព
v ក្រុមប្រឹក្សាភិបាលជួយរកប្រភពថវិការសំរាប់ការអនុវត្តន៍ការងារ។
ជំពូកទី៧
អំពីលេខាធិការដ្ឋាន
Ø មាត្រា១៥ :
លេខាធិការដ្ឋានត្រូវបានគ្រប់គ្រងដោយប្រធានប្រតិបត្តិ ដែលជាបុគ្គលជ្រើសរើសដោយការបោះឆ្នោតដោយសមាជិក។ ប្រធានប្រតិបត្តិត្រូវទទួលខុសត្រូវលើភារកិច្ចដូចមានចែងក្នុងតួនាទីនិងការទទួលខុសត្រូវរបស់ប្រធានប្រតិបត្តិ។
Ø មាត្រា១៦ : ប្រធានប្រតិបត្តិត្រូវមានតួនាទីនិងការទទួលខុសត្រូវដូចខាងក្រោម៖
v បង្កើតគោលនយោបាយនិងផែនការដឹកនាំ
v ដឹកនាំធ្វើសកម្មភាពដើម្បីសំរេចគោលនយោបាយ និងផែនការការងារ
v ធ្វើការដោយមានតម្លាភាពនិងគណនេយ្យភាព
v ធ្វើរបាយការណ៍ទៅសមាជិកនិងក្រុមប្រឹក្សាភិបាល
v អ្នកសម្របសម្រួលនិងការងារប្រិតបត្តិ
v ស្នើរប្រជុំប្រចាំខែនិងប្រជុំវិសាមញ្ញ
v ប្រធានប្រតិបត្តិមានសិទ្ធិឈរឈ្មោះ២អណត្តិ
v (ក្នុង១អាណត្តិមានរយះពេល១ឆ្នាំ)
v ក្នុងករណីប្រធានប្រតិបត្តិអសកម្មកាងារ និងប្រតិបត្តិប្រាសចាកពីលក្ខន្តិកៈ សមាជិក២/៣រឺក្រុមប្រឹក្សា ២/៣មានសិទ្ធិស្នើរធ្វើការពិចារណាលើតួនាទីប្រធាន ប្រតិបត្តិ
Ø មាត្រា ១៧ : សមាជិក
v និស្សិតកម្ពុជាទាំងអស់ ដែលសិក្សានៅប្រទេសថៃអាចមានសិទ្ធិជាចូលជាសមាជិក។
v សមាជិកត្រូវទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ដូចមានចែងក្នុងតួនាទីនិងការ ទទួលខុសត្រូវរបស់បុគ្គលម្នាក់។
ជំពូកទី៧
ហិរញ្ញវត្ថុ
Ø មាត្រា១៨ :
ថវិការរបស់សមាគមនឹងតំកល់ទុកនៅធនាគារTMB។ ការគ្រប់គ្រងនិងចាត់ចែងហិរញ្ញវត្ថុនឹងមានចែងនៅក្នុងគោលការណ៍និងនិតិវិធីនៃការចាយវាយថវិការ។
Ø មាត្រា១៩ : មូលនិធិសម្រាប់ដំណើរការសមាគមគឺបានមកពី៖
o សេវាកម្ម
o ថវិការសមាជិក(២០បាតឡើងទៅក្នុងមួយខែ)
o ប្រភពស្របច្បាប់ដទៃទៀតដែលមិនផ្ទុយពីលក្ខន្តិកះ
Ø មាត្រា២០ :
មូលនិធិទាំងអស់ជាកម្មសិទ្ធិរបស់សមាគម និងមិនមានបុគ្គល ឬសមាជិកក្រុមប្រឹក្សាភិ បាលណាម្នាក់អាចប្រើប្រាស់មូលនិធិនេះ ជាប្រយោជន៍ផ្ទាល់ខ្លួនខុសពីគោលការណ៍របស់សមាគមទេ។
Ø មាត្រា ២១ :
រាល់ការផ្ទេរប្រាក់ដកបា្រក់ត្រូវមានហត្ថលេខាពីរនាក់យ៉ាងតិច។ អ្នកដែលត្រូវបានតែងតាំងជាហត្ថលេខីគឺជាប្រធានប្រតិបត្តិ និងមន្ត្រីហិរញ្ញវត្ថុ។
Ø មាត្រា២២ :
របាយការណ៍ហិរញ្ញវត្ថុរបស់សមាគមនឹងត្រូវធ្វើឡើងជារៀងរាល់៦ខែម្ដង។ របាយការណ៍ត្រូវតែបញ្ចូលនូវសេចក្តីសង្ខេបពីសកម្មភាពរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីកសាងតុល្យការចំណូល និងចំណាយ របាយការណ៍សវនកម្ម។ របាយការណ៍ប្រចាំឆ្នាំត្រូវបានដាក់ជូន ក្រុមប្រឹក្សាភិបាលដើម្បីពិនិត្យ និងយល់ព្រមដែលមានហត្ថលេខាដោយប្រធាន ឬអនុប្រធានក្រុមប្រឹក្សានិងប្រធានប្រតិបត្តិ។
ជំពូកទី៨
អំពីសោធនកម្មលក្ខន្តិកៈ
Ø មាត្រា ២៣ : ការធើ្វវិសោធនកម្មលក្ខន្តិកៈក្នុងករណីៈ
o មានករស្នើសុំ២ភាគ៣នៃសមាជិកទាំងអស់ ឬ
o មានការស្នើសុំ២ភាគ៣នៃក្រុមប្រឹក្សាភិបាល
Ø មាត្រា២៤ :
មាត្រាដែលធ្វើសោធនកម្មត្រូវបានអនុម័តដោយសំលេងគាំទ្រភាគច្រើន២ភាគ៣នៃចំនួនគណៈកម្មាធិការប្រតិបត្តិដែលមានវត្តមាននៅក្នុងកិច្ចប្រជុំវិសាមញ្ញ ដែលកោះអញ្ញើញដោយក្រុមប្រឹក្សាភិបាល។
Ø មាត្រា២៥ :
សំណើរសុំធ្វើកែប្រែលក្ខន្តិកៈត្រូវដាក់ជូនក្រុមប្រឹក្សាភិបាលតាមរយៈលេខាធិការដ្ឋានដើម្បីធ្វើការពិនិត្យនិងរៀបចំកិច្ចប្រជុំវិសាមញ្ញធ្វើវិសោធនកម្ម។
ជំពូកទី៩
ការរំលាយសមាគម
Ø មាត្រា២៦ :
កិច្ចប្រជុំរំលាយសមាគមអាចធ្វើទៅបានក្នុងករណីមានការស្នើសុំពីក្រុមប្រឹក្សាភិបាល ២ភាគ៣និងសំលេងសមាជិក២ភាគ៣
Ø មាត្រា២៧ :
ការរំលាយសមាគមត្រូវធ្វើឡើង ដោយមានមតិគាំទ្រ២ភាគ៣នៃអ្នកចូលរួមដែលមានវត្ដមាននៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះដោយក្រុមប្រឹក្សាភិបាល។
Ø មាត្រា២៨ :
ក្រុមប្រឹក្សាភិបាលជាអ្នកចាត់ចែងទ្រព្យទាំងឡាយណា ដែលនៅសេសសល់បន្ទាប់ពីការទូទាត់បំណុលក្រោយពីការរំលាយសមាគម។
ជំពូកទី១០
អវសាន្តបញ្ញត្តិ
Ø មាត្រា២៨ :
ច្បាប់ឬបញ្ញត្តិទាំងឡាយណាដែលផ្ទុយពីលក្ខន្តិកៈនេះនឹងត្រូវបានចាត់ទុកជានិរាករណ៍។
Ø មាត្រា២៩ :
លក្ខន្តិកៈត្រូវបានយល់ព្រមជាផ្លូវការដោយក្រុមប្រឹក្សាភិបាលរបស់សមាគម។ ឯកសារនេះត្រូវបានចុះហត្ថលេខាផ្លូវការដោយប្រធានក្រុមប្រឹក្សាភិបាល។
Ø មាត្រា ៣០ :
o លក្ខន្តិកៈមានតំលៃស្មើគ្នាទាំងភាសាខ្មែរ អង់គ្លេសនិងថៃ
oលក្ខន្តិកៈនេះត្រូវបានមហាសន្និបាតនិងក្រុមប្រឹក្សាភិបាលរបស់សមាគមអនុម័តនៅថ្ងៃទី.៨.ខែ..វិច្ឆកា..ឆ្នាំ២០១០
o លក្ខន្តិកៈនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ធ្វើនៅសាកលវិទ្យាល័យមហាសារ៉ាខាម
ថ្ងៃទី…១០…ខែ…វិច្ឆកា…ឆ្នាំ២០១០
ប្រធានក្រុមប្រឹក្សាភិបាល
អេង តុលា
No comments:
Post a Comment