កាលពីថ្ងៃទី ២១ ធ្នូ ២០១១ សាកលវិទ្យាល័យមហាសារខាម បានរៀបចំពិធីទទួល សញ្ញាប័ត្រ។ ជារៀង រាល់ឆ្នាំនិស្សិតខ្មែរដែលទទួលបានអាហារូបករណ៍ម្ចាស់ក្សត្រី សិរិនថនតែងតែចូលគាល់ ថ្វាយកម្រងផ្កា និងប្តេជ្ញាចិត្តជានិស្សិតគំរូ ហើយខិតខំ ក្រេបយកចំណេះដឹង ដើម្បីទៅអភិវឌ្ឍន៍ ប្រទេសរបស់ខ្លួន។ ឆ្នាំនេះ គឺជាឆ្នាំដំបូង ដែលនិស្សិតខ្មែររៀននៅសាកលវិទ្យាល័យមហាសារខាម បានបញ្ចប់បរិញ្ញាប័ត្រ គឺ កញ្ញា គុយ សេងចៀង មកពីខេត្តកំពង់ធំ រៀនផ្នែកទេសចរណ៍ និងសណ្ឋាគារ។ ឆ្លៀតក្នុងឱកាស នេះដែរ ពួកយើងដែលជានិស្សិតខ្មែរទាំងអស់ដែលរៀននៅទីនេះ ក៏បានចូលរួមអបអរ សាទរ ទិញវត្ថុអនុស្សាវរីយ៍ និងថតរូបជាមួយគ្នាយ៉ាងសប្បាយរីករាយ។ រូបភាពបន្ថែម
No comments:
Post a Comment