ឆ្នាំ ២០១១ នេះ គឺជាឆ្នាំពិសេស ដែលសាកលវិទ្យាល័យមហាសារ៉ាខាមបានរៀប ចំគ្រោងការ " ការរៀនត្រៀម ភាសាថៃមូលដ្ឋានគ្រឹះ " ឱ្យដល់និស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន ដែលមកបន្តការសិក្សានៅប្រទេសថៃ មានទាំងអស់ ៦ សា្ថប័នដូចជាៈ សាកលវិទ្យាល័យមហាសារ៉ាខាម, សាកលវិទ្យាល័យប៊ូរៈផា, សាកលវិទ្យាល័យរាជភ័តនគររាជសីម៉ា, សាកលវិទ្យាល័យរាជភ័តឆៀងម៉ៃ, វិទ្យាល័យទិចនិចស៊ីសាកេត និងវិទ្យាល័យកសិកម្មស៊ីសាកេត។ រយះពេល ៣ ខែនេះ ធ្វើឱ្យពួកយើង មានអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា។ ទោះបីជាពួកយើងមកពី បណ្តាខេត្តផ្សេងៗ នៃប្រទេសកម្ពុជា និងមិនដែលសា្គល់គ្នាពីមុនមកក៏ដោយ ប៉ុន្តែពួកយើងស្រលាញ់ រាប់អានគ្នាដូចជាបងប្អូនបង្កើតអញ្ចឹង! ក្នុងឱកាសនេះដែរ "សមាគមនិស្សិតកម្ពុជា អាហារូបករណ៍ម្ចាស់ ក្សត្រីសិរិនថន សាកលវិទ្យាល័យមហាសារ៉ាខាម " បានប្រមូល និងរៀបចំរូបភាពផ្សេងៗ ដែលយើង បានថតរួមគ្នា ដើម្បីជាការរំលឹកនូវអនុស្សាវរីយ៍ល្អៗ ដែលមិនអាចបំភ្លេចបានៈ
កម្មវិធីច្រៀងកម្សាន្ត និងជួបជុំគ្នាពេលល្ងាច, កម្មវិធីបើកបវេស្សកាល, កម្មវិធីត្រួតពិនិត្យសុខភាពមាត់ធ្មេញ, កម្មវិធីចូលឆ្នាំថ្មី, កម្មវិធីទៅវត្តតាំងសមាធិ, ញ៉ាំអាហាររួមគ្នា និងកម្មវិធីជប់លៀងជាដើម។
I really suprise to see a lot of photos souveinir here. Difficult to express my feeling, now. I do miss all of u even our good memories were appeared in a very short time, but we look like as brothers and sisters. Love fr BUU^_^
ReplyDeleteNice Photos along with the unforgettable Memory!! Want to meet u all once again during my time in Thailand!!! Miss you all!!!
ReplyDelete