Wednesday, 30 July 2014

បរិយាកាសការជូនដំណើរនិស្សិតអាហារូបករណ៍ព្រះរាជទានត្រឡប់ទៅគ្រឹះស្ថានសិក្សារបស់ខ្លួន

កាលពីថ្ងៃទី 23-27 កក្កដា 2014  គ្រឹះស្ថានសិក្សាផ្សេងៗ ដែលបានចូលថ្វាយអាហារូបករណ៍ដល់ និស្សិតកម្ពុជា ស្ថិតក្រោមអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ  របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ឆ្នាំសិក្សា 2014 បានធ្វើដំណើរមកទទួលនិស្សិតត្រឡប់ទៅគ្រឹះសា្ថនសិក្សារបស់ខ្លួន នៅមុខ អន្តេវាសិកដ្ឋានយ៉ាងស៊ីស៊ុរ៉ាត នៃសាកលវិទ្យាល័យមហាសារខាម។ ចំណែកនិស្សិតដែលរៀននៅសាកលវិទ្យាល័យ សុងខ្លានគ្រិន្ទ បុគ្គលិកសាកលវិទ្យាល័យមហាសារខាមបានជូនដំណើរដល់ព្រលានយន្តហោះខនកែន។

ក្នុងឆ្នាំសិក្សា 2014 នេះ អាហារូបករណ៍ព្រះរាជឧបត្ថម្ភ ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ  របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន បានផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា ចំនួន 161 នាក់ មានថ្នាក់បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ បរិញ្ញាបត្ររង និងថ្នាក់ធម្យមសិក្សាទុតិយភូមិ ដោយបែកចែកទៅរៀនតាមគ្រឹះសា្ថនសិក្សាផ្សេងៗ ទូទាំងប្រទេសថៃ។ ប៉ុន្តែក្នុងរយៈពេល 3 ខែ ដំបូង ប្រធានអាហារូបករណ៍តម្រូវឱ្យនិស្សិតទាំងអស់រៀនភាសាថៃមូលដ្ឋានគ្រឹះ នៅសាកល វិទ្យាល័យមហាសារខាម។ 

 
 
 

No comments:

Post a Comment