Wednesday, 30 July 2014

កម្មវិធីជប់លៀងបិទវគ្គរៀនភាសាថៃមូលដ្ឋានគ្រឹះ 2014

កាលពីថ្ងៃទី 22 កក្កដា 2014 ម៉ោង 16.30 - 22.30 នាទី សាកលវិទ្យាល័យមហាសារខាម បានរៀបចំកម្មវិធីជប់លៀង បិទវគ្គរៀនភាសាថៃមូលដ្ឋានគ្រឹះ ដល់និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជឧបត្ថម្ភ ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ  របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ប្រចាំឆ្នាំសិក្សា 2014 នៅមហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្រ្ត នៃសាកលវិទ្យាល័យមហាសារខាម​។ 

ក្នុងកម្មវិធីនេះដែរ សាស្រ្តាបណ្ឌិតធ្វីស៊ិន ស៊ឺបវឌ្ឍនៈ ព្រឹទ្ធបុរសមហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្ត្រ នៃសាកលវិទ្យាល័យមហាសារខាម បានចូលរួមផ្តល់កិត្តិយសបើកកម្មវិធី និងប្រគល់វិញ្ញាបនបត្រដល់និស្សិត និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូដែលបង្រៀនភាសាថៃ បុគ្គលិកផ្នែកទំនាក់ទំនងអន្តរជាតិ និងនិស្សិតកម្ពុជា ដែលជាសិស្សច្បងបានចូលរួមពិសារអាហាររួម​គ្នា និងទស្សនាការសម្តែងរបស់និស្សិតទៀតផង។

ក្នុងឆ្នាំសិក្សា 2014 នេះ អាហារូបករណ៍ព្រះរាជឧបត្ថម្ភ ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ  របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន បានផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា ចំនួន 161 នាក់ មានថ្នាក់បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ បរិញ្ញាបត្ររង និងថ្នាក់ធម្យមសិក្សាទុតិយភូមិ ដោយបែកចែកទៅរៀនតាមគ្រឹះសា្ថនសិក្សាផ្សេងៗ ទូទាំងប្រទេសថៃ។ ប៉ុន្តែក្នុងរយៈពេល 3 ខែ ដំបូង ប្រធានអាហារូបករណ៍តម្រូវឱ្យនិស្សិតទាំងអស់រៀនភាសាថៃមូលដ្ឋានគ្រឹះ នៅសាកល វិទ្យាល័យមហាសារខាម។ 


 
 



No comments:

Post a Comment