កាលពីថ្ងៃទី 26-30 មិថុនា 2014 និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជឧបត្ថម្ភ ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រី
មហាចក្រីសិរិនថននៃសាកលវិទ្យាល័យមហាសារខាមចំនួន 6 នាក់ បានចូលរួមកម្មវិធីសិល្បៈវប្បធម៌ និងសិល្បៈការពារខ្លួន សម្រាប់និស្សិតបរទេស ប្រចាំឆ្នាំសិក្សា 2014 នៅសាកលវិទ្យាល័យទិចណូឡូជីស៊ុរៈណារី (Suranaree University of Technology) នៅខេត្តនគររាជសីមា។
មាននិស្សិតបរទេសជាច្រើនចូលរួមក្នុងកម្មវិធីនេះ ដូចជា និស្សិតកម្ពុជា ឡាវ ចិន ឥណ្ឌូនេស៊ី ថៃ។ល។ ដែលចូលរួមកម្មវិធីនេះ នឹងចូលសិក្សាស្វែងយល់អំពីសិល្បៈការពារខ្លួន (ប្រដាល់) ដូចជា អំពីផលប្រយោជន៍ ប្រវិត្ត របៀបថ្វាយគ្រូ ឱ្យនិស្សិតបាន អនុវត្តផ្ទាល់ និងទៅទស្សនាការហ្វឹកហាត់ប្រដាល់ដោយផ្ទាល់។
No comments:
Post a Comment