Wednesday, 20 November 2013

និស្សិតកម្ពុជាចូលរួមសិក្ខាសាលាគម្រប់ខួប 42 ឆ្នាំ "សមាគមអ្នកនិពន្ធនៃប្រទេសថៃ"

កាលពីថ្ងៃទី 15 វិច្ឆកា ឆ្នាំ 2013 ម៉ោង 09.00 នាទី និស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថនដែលកំពុងសិក្សានៅ សាកលវិទ្យាល័យមហាសារខាម ប្រទេសថៃបានចូលរួមសិក្ខាសាលាគម្រប់ខួប 42 ឆ្នាំ "សមាគមអ្នកនិពន្ធនៃប្រទេសថៃ" ដែលបានរៀបចំឡើងដោយមហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្រ្ត នៃសាកលវិទ្យាល័យមហាសារខាម រួមជាមួយ សមាគមអ្នកនិពន្ធនៃប្រទេសថៃ ក្លឹបអ្នកនិពន្ធភាគឦសាន ព្រមទាំងមានការឧបត្ថមពីក្រុមហ៊ុនស៊ីភីហល លីមីតធីត នៅសាលប្រជុំ ម៉ែណាមខង មហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្រ្ត នៃសាកលវិទ្យាល័យមហាសារខាម។

ការសិក្ខាសាលាលើកនេះមានការចូលរួមពីអ្នកនិពន្ធល្បីៗ ដូចជា លោកសុខ ចាន់ផល អ្នកនិពន្ធ S.E.A write 2013 មកពី ប្រទេសកម្ពុជា លោកសុខឃី នរៈសីល្ប៍ អ្នកនិពន្ធ S.E.A write 2013 មកពីប្រទេសឡាវ Mr. Atta Kyaw អ្នកនិពន្ធមកពី ប្រទេសភូមា និងសាស្រ្តាចារ្យបណ្ធិតថាន់យ៉ា ស័ង្ខផាន់ថានុន អ្នកនិពន្ធ S.E.A write 1987 មកពីប្រទេសថៃផងដែរ។

គោលបំណងក្នុងការរៀបចំសិក្ខាសាលានេះ ដើម្បីបង្កើនទំនាក់ទំនងជាមួយប្រទេសជិតខាងតាមរយៈអក្សរសិល្ប៍ ជួបជុំពិភាក្សា និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។ ម្យ៉ាងវិញទៀតជាការផ្តល់ឱកាសឱ្យសិស្សនិស្សិតបាន សិក្សាស្វែងយល់ ពីសា្នដៃរបស់អ្នកនិពន្ធល្បីៗ និងត្រៀមខ្លួនជាអ្នកនិពន្ធជំនាន់ថ្មី។

 
អ្នកនិពន្ធ​ សុខ ចាន់ផល (ពណ៌ទឹក្រូចសា្រល) ជាមួយសាស្រ្តាចារ្យ និងនិស្សិតខ្មែរ

No comments:

Post a Comment