Friday, 25 December 2015

MSU Cambodian Alumni Night 2015

ផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យមហាសារខាម បានរៀបចំកម្មវិធីជប់លៀងអតីតនិស្សិតកម្ពុជា អាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន កាលពីថ្ងៃទី 19 ធ្នូ 2015 ម៉ោង 18.0-21.00 នាទី នៅសណ្ឋាគារ Juliana Hotel រាជធានីភ្នំពេញ។

ក្នុងកម្មវិធីនេះមានការចូលរួមពី អតីតនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យមហាសារខាម គ្រូទីប្រឹក្សារបស់អតីតនិស្សិត ថ្នាក់ដឹកនាំសាកលវិទ្យាល័យ បុគ្គលិក តំណាងស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ តំណាងគណៈកម្មាការអាហារូបករណ៍ព្រះរាជឧបត្ថម្ភ និងតំណាងក្រសួងអប់រំយុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងអស់ចំនួន 80 នាក់។

គោលបំណងក្នុងការរៀបចំកម្មវីធីជប់លៀងនេះ ដើម្បីផ្តល់ឱកាសឱ្យអតីតនិស្សិតបានជួបជុំគ្នា ជួបគ្រូទីប្រឹក្សា និងបុគ្គលិកដែលទាក់ទងដែលមើលថែកាលពីនៅសិក្សា រំលឹកអនុស្សាវរីយ៍ល្អៗជាមួយគ្នា និងជាការប្រមូលផ្តុំអតីតនិស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យមហាសារខាម ងាយស្រួលក្នុងការចែករំលែកពត៌មានផ្សេងៗ ឬរៀបចំជាមូលនិធិបរិច្ចាគ ឬធ្វើសកម្មភាពល្អៗ ដល់សង្គម។

សាកលវិទ្យាល័យមហាសារខាមបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្រោមគម្រោងអាហារូបករណ៍ព្រះរាជឧបត្ថម្ភ ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន មានចំនួន 160 នាក់ គិតចាបតាំងពីឆ្នាំ 2008 ដល់ ឆ្នាំ 2015។ និស្សិតដែលបានបញ្ចាប់ការសិក្សាមានចំនួន 63 នាក់។


No comments:

Post a Comment