កាលពីថ្ងៃទី 3 កុម្ភៈ
2014 ម៉ោង 17.30 នាទី និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជឧបត្ថម្ភ
លើវិស័យអប់រំ ដល់ ព្រះរាជាណាចក្រកម្ពុជា របស់ព្រះអង្គម្ចាស់ក្សត្រី
មហាចក្រីសិរិនថន បានចូលរួមកម្មវីធី "ជប់លៀងនិស្សិតបរទេស"
នៅ MSU Staff Club នៃសាកលវិទ្យាល័យមហាសារខាម
ដែលរៀបចំឡើងដោយផ្នែកទំនាក់ទំនងអន្តរជាតិ។
ក្នុងកម្មវិធីនេះមាននិស្សិត និងសាស្រ្តាចារ្យបរទេសដែលកំពុងសិក្សា និងបង្រៀននៅសាកលវិទ្យាល័យមហាសារខាម ប្រហែលជាង 80 នាក់ បានចូលរួម។ និស្សិត និងសាស្រ្តាចារ្យបានចូលរួមញ៉ាំអាហារបុហ្វេរួមគ្នា និងទស្សនាការប្រឡង ចម្រៀងពីនិស្សិតបរទេសយ៉ាងសប្បាយរីករាយ។
គោលបំណងក្នុងការរៀបចំកម្មវិធីនេះ ដើម្បីបង្កើនភាពជិតស្និតរវាងនិស្សិត សាស្រ្តាចារ្យ ដែលមកសិក្សា និងបង្រៀននៅ ទីនេះ ថែមទាំងបង្កើតកម្មវិធីសប្បាយរីករាយ ក្រៅពីការសិក្សា និងការធ្វើការងារ។
No comments:
Post a Comment