Saturday, 6 April 2013

អបអរសាទរការទទួលសញ្ញាបត្ររបស់និស្សិតកម្ពុជា

កាលពីថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៣ សាកលវិទ្យាល័យមហាសារខាម ប្រទេសថៃបានរៀបចំកម្មវិធីទទួលសញ្ញាបត្រ 
សម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សា។ ក្នុងឆ្នាំនេះដែរ និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជទាន វិស័យអប់រំដល់ ព្រះរាជាណា ចក្រកម្ពុជា របស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រីសិរិនថន ដែលរៀននៅសាកលវិទ្យាល័យមហាសារខាម បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រចំនួន ៨ នាក់មានដូចជាៈ ១. លោក អ៊ិម តុល ២. លោក សុឆាត ង៉ៅ ៣. កញ្ញា 
វៀង ស៊ីឡុង ៤. លោក អេង តុលា ៥. លោក ហេង សុខា (រៀនផ្នែកទេសចរណ៍ និងសណ្ឋាគារ) ៦. លោក ដួង ច័ន្ទតារា ផ្នែកទំនាក់ទំនងអន្តរជាតិ ៧. កញ្ញា សុខ ចាន់ធូ ផ្នែកបរិស្ថាន ៨. អ្នកនាង សែ ហុកសេង ផ្នែកសុខភាពសាធារណៈ។

ក្នុងឱកាសនេះដែរ និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជទានគ្រប់ជំនាន់ដែលរៀននៅសាកលវិទ្យាល័យមហាសារខាម 
ផ្ទាល់ និងនិស្សិតអាហារូបករណ៍ព្រះរាជទាន ឆ្នាំសិក្សា ២០១៣ ដែលកំពុងរៀនភាសាថៃមូលដ្ឋានគ្រឹះនៅសាកលវិទ្យា មហាសារខាមរយៈពេល ៣ ខែ ក៏បានចូលរួមអបអរសាទរយ៉ាងច្រើនកុះករ។

ចុងបញ្ចប់សមាគមនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រី មហាចក្រីសិរិនថន សូមចូលរូមអបអរសាទរនិស្សិតកម្ពុជា 
ដែលបានទទួលជោគជ័យក្នុងការសិក្សា សូមឱ្យអ្នកទាំងអស់គ្នាសំណាងល្អ សុខភាពល្អ និងទទួលបានការងារល្អៗ ហើយនាំយកចំណេះដឹងអស់ទៅប្រើប្រាស់ក្នុងការជួយខ្លួនឯង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន។

 

No comments:

Post a Comment