Friday, 26 April 2013

និស្សិតកម្ពុជាធ្វើបុណ្យដាក់បាត និងទស្សនកិច្ចសិក្សា

ផ្នែកទំនាក់ទំនងបរទេស សាកលវិទ្យាល័យមហាសារខាម បាននាំនិស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជទាន វិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ឆ្នាំសិក្សា 2013 ទៅធ្វើបុណ្យដាក់បាត និងទស្សនកិច្ចសិក្សា កាលពីថ្ងៃទី 17 ខែមេសា ឆ្នាំ 2013 នៅវត្តប៉ាវ៉ាំងឡឺង ខេត្តមហាសារខាម និងសារមន្ទីរដាយណូស័រ ខេត្តកាឡៈស៊ិន ដោយមាននិស្សិតកម្ពុជា ចូលរួមទាំងអស់ចំនួន 161 នាក់។

គោលបំណងនៃការរៀបចំកម្មវិធីទស្សនកិច្ចសិក្សា និងធ្វើបុណ្យដាក់បាតគឺ ដើម្បីឱ្យនិស្សិតបានសិក្សាស្វែងយល់ចំណុច សង្គមខាងក្រៅ ការតាំងសម្មាធិ ធ្វើចិត្តឱ្យស្ងប់ ចំណុចគួរប្រតិបត្តិមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់ជីវិត ហើយសិក្សាស្វែងយល់ ពីទីកន្លែងផ្សេងៗ ក្នុងខេត្តមហាសារខាម និងខេត្តកាឡៈស៊ិន ដើម្បីទម្លាប់ខ្លួន និងត្រៀមខ្លួនក្នុងការប្រើប្រាស់ជីវិតក្នុងប្រទេស ថៃ ហើយធ្វើខ្លួនជានិស្សិតគំរូនៅពេលដែលទៅសិក្សាតាមគ្រឹះស្ថានសិក្សារៀងៗ ខ្លួន។
 



 

No comments:

Post a Comment