កាលពីថ្ងៃទី 13 ខែមេសា ឆ្នាំ 2013 និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យមហាសារខាម និងនិស្សិតអាហា រូបករណ៍ព្រះរាជទាន លើវិស័យអប់រំដល់ព្រះរាជាណាចក្រកម្ពុជា ឆ្នាំសិក្សា 2013 របស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រីសិរិនថន បានរៀបចំកម្មវិធីជប់លៀងទទួលទេវតាឆ្នាំថ្មីក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ។
កម្មវិធីជប់លៀងមាននិស្សិតចូលរួមប្រមាណ 170 នាក់ និងបានអញ្ជើញលោកគ្រូ អ្នកគ្រូដែលបង្រៀនភាសាថៃមូលដ្ឋានគ្រឹះ រយៈពេល 3 ខែ ដល់និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជទានឱ្យចូលរួមទទួលទានអាហាររួមគ្នា ទស្សនាការប្រឡងចម្រៀង របស់និស្សិតកម្ពុជា ការលេងល្បែងប្រជាប្រិយ និងការរាំលេងកម្សាន្តជាដើម។
ទោះបីជាកំពុងជាប់រវល់សិក្សានៅបរទេសដោយមិនបានទៅលេងស្រុកកំណើត ក៏ពួកយើងបានរៀបចំកម្មវិធីនៅទីនេះដែរ ដើម្បីរក្សាប្រពៃណី ទំនៀមទំលាប់ខ្មែរ បង្កភាពសប្បាយរីករាយ បង្កើនចំណងមិត្តភាព និងកាត់បន្ថយការនឹកស្រុកកំណើត។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ សូមជូនពរឱ្យនិស្សិតទាំងអស់មានសំណាងល្អ សុខភាពល្អ និងខិតខំសិក្សារៀន សូត្រដើម្បីសម្រេចគោលបំណងរបស់ខ្លួន ហើយយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និង អភិឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។
No comments:
Post a Comment