Friday, 13 March 2015

កន្លែងទាក់ទាញទេសចរណ៍នៅស្រុកវ៉ាំងណាមខៀវ (Wangnamkeaw)

ថ្ងៃនេះជាថ្ងៃឈប់សម្រាកចុងសប្តាហ៍ ខ្ញុំសូមណែនាំកន្លែងទេសចរណ៍មួយចំនួនដែលគួរឱ្យចាប់អារម្មណ៍ដែលមានទាំងនៅ ភាគឦសាននៃប្រទេសថៃ នោះគឺវ៉ាំងណាមខៀវ។ តើអ្នកធា្លប់ទៅហើយនៅ?
វ៉ាំងណាមខៀវ (Wangnamkeaw) ជាកន្លែងទេសចរណ៍ដ៏ទាក់ទាញសម្រាប់មកសម្រាកលំហែកាយជាមួយនឹង ធម្មជាតិដ៏ស្រស់បំព្រង និងស្រូបយកខ្យល់អាកាសបរិសុទ្ធ ហើយម្យ៉ាងវិញទៀតនៅមិនឆ្ងាយពីទីក្រុងបាងកក ដោយគ្រាន់តែចំណាយពេលតែ 2-3 ម៉ោង ឆ្លងកាត់ខេត្តឆៈឈើងសៅ (Chachoengsao) ចូលស្រុកណាឌី ខេត្តប្រាជីនបុរី (Prachin Buri) តាមបណ្តោយផ្លូវជាតិលេខ 304 ចូលដល់ស្រុកវ៉ាំងណាមខៀវ ខេត្តនរគរាជសីមា ប្រទេសថៃ។

កន្លែងទេសចរណ៍នៅវ៉ាំងណាមខៀវ
សួនលុងក្រៃ ទីនេះជាសួនដាំបន្លែដោយមិនប្រើជីគីមីដ៏ល្បីក្នុងស្រុកវ៉ាំងណាមខៀវ លើផ្ទៃដី 2.5 ហិកតា។ រងបន្លែងវែងដាច់កន្ទុយភ្នែកដែលដាំឆ្លាស់គ្នាច្រើនប្រភេទដូចជា ស្ពៃក្តោបពណ៌ស្វាយ រ៉ែតអូក គ្រីនអូក រ៉ែតលីហ្វ សាឡាត់ថ្លា ប៉េងប៉ោះ និងការ៉ុតតូចៗ ជាដើម។ នៅពេលដែលភ្ញៀវទេសចរណ៍មកដល់ ម្ចាស់សួនជាអ្នកអធិប្បាយ ប្រវិត្តរឿងរ៉ាវទាក់ទងនងការដាំបន្លែមិនប្រើសារធាតុគីមី និងបង្ហើរទឹកដមសំនៀងព្រមទាំងលេងហ្គីតាបែបខន់ទ្រីសាយ កាន់តែធ្វើឱ្យភ្ញៀវទេសចរណ៍បានសប្បាយស្រស់ស្រាយក្នុងអារម្មណ៍័ទៀតផង។

 
ផឹកកាហ្វេនៅ A Cup OF Love ជាហាងកាហ្វេដែលតុបតែងប្រកបដោយគំនិតច្នៃប្រឌិត បរិយាកាសល្អគួរឱ្យចង់អង្គុយ។ ក្រៅពីកាហ្វេ និងខេកមានរសជាតិឆ្ងាញ់ហើយ នៅទីនេះមានកន្លែងឱ្យអ្នកទេសចរណ៍ថតរូបជាច្រើន ហើយមានហ្វូងចៀម គួរឱ្យស្រឡាញ់ជាច្រើនក្បាលឱ្យអ្នកទេសចរណ៍បានថតរូប ឱ្យស្មៅ និងបំបៅទឹកដោះគោឱ្យចៀមទៀតផង។

 

Flora Park ជាសួនផ្កាដ៏ស្រស់បំព្រងចំរុះពណ៌រាប់រយប្រភេទដែលរីកស្គុសស្គាយនៅតាមជើងភ្នំលើផ្ទៃដី 69 រៃ បូកផ្សំជាមួយនឹងអាកាសធាតុត្រជាក់នូវរដូវរងារព្រមទាំងមានចុះអព្វផងនោះ មើលទៅហាក់បីដូចជាឋានសួគ៌។ សួនផ្កាខាងលើនេះមានទីតាំងនៅបរិវេណភ្នំផែងម៉ា ស្រុកវ៉ាំងណាមខៀវ ខេត្តនគររាជសីមា ប្រទេសថៃ។

 

No comments:

Post a Comment