Wednesday, 25 February 2015

ប្រឡងជ្រើសរើសសិស្សអាហារូបករណ៍ព្រះរាជទាន ខេត្តរតនគីរី និងមណ្ឌលគីរី 2015

កាលពីថ្ងៃទី 18-24 កុម្ភៈ 2015 សាកលវិទ្យាល័យមហាសារខាម នាំដោយលោកអរុណ កែវម៉ាន់ (Mr. Arun Kaeman) នាយកសាលាមធ្យមសាធិតនៃសាកលវិទ្យាល័យមហាសារខាម ព្រមទាំងសាស្រ្តាចារ្យ និងបុគ្គលិក បានធ្វើដំណើរទៅប្រឡង ជ្រើសរើសសិស្សពីព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលអាហារូបករណ៍ព្រះរាជឧបត្ថមរបស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល នៃសាកលវិទ្យាល័យមហាសារខាម ប្រចាំឆ្នាំសិក្សា 2015 នៅខេត្តរតនគីរី និងមណ្ឌលគីរី ព្រះរាជាណាចក្រកម្ពុជា។

នៅឆ្នាំសិក្សា 2015 នេះ មានគ្រឹះស្ថានសិក្សា ចំនួន 3 កន្លែង ពីប្រទេសថៃ បានចូលរួមគ្រោងការថ្វាយអាហារូបករណ៍ ព្រះរាជឧបត្ថមរបស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល និងថ្វាយ អាហារូបករណ៍ ចំនួន 17 កន្លែង កម្រិតបរិញ្ញាបត្រ ចំនួន 6 កន្លែង និងកម្រិតមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី 10) ចំនួន 11 កន្លែង។ និស្សិតដែលមកដាក់ពាក្យប្រឡងមានចំនួនប្រហែល 180 នាក់។ ចំនែកសាលាមធ្យមសាធិត នៃសាកលវិទ្យាល័យ មហាសារខាមបានផ្តល់អាហារូបករណ៍ ចំនួន 5 កន្លែង កម្រិតមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី 10)។

 



No comments:

Post a Comment