Tuesday, 31 March 2015

ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ព្រះរាជឧបត្ថម្ភ 2015

កាលពីថ្ងៃទី 26-30 មីនា 2015 សាកលវិទ្យាល័យមហាសារខាម ដឹកនាំដោយសាស្រ្តាចារ្យអារីរ័ត្ន រក្សាស៊ីល សាកល វិទ្យាលធិការរង ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងបុគ្គលិក បានធ្វើដំណើរទៅប្រឡងជ្រើសរើសនិស្សិតពីព្រះរាជាណា ចក្រកម្ពុជា ដើម្បីទទួលអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ប្រចាំឆ្នាំសិក្សា 2015 នៅបន្ទប់ប្រជុំសហសិក្សា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ព្រះរាជា ណាចក្រកម្ពុជា។

នៅក្នុងឆ្នាំសិក្សា 2015 នេះ មានគ្រឹះស្ថានឧត្តមសិក្សា ចំនួន 23 កន្លែង ទូទាំងប្រទេសថៃ បានចូលរួមថ្វាយ អាហារូបករណ៍ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ ក្នុងនាមអាហារូបករណ៍ព្រះរាជឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ចំនួន 163 កន្លែង ហើយបេក្ខជនចាប់អារម្មណ៍មកដាក់ពាក្យចំនួន 3024 នាក់។

ចំណែកសាកលវិទ្យាល័យមហាសារខាម បានផ្តល់អាហារូបករណ៍ចំនួន 15 កន្លែង ប្រចាំឆ្នាំសិក្សា 2015។ សាកលវិទ្យា ល័យមហាសារខាមបានចូលរួ​មថ្វាយអាហារូបករណ៍ដល់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រីសិរិនថន ក្នុងនាមអាហារូបករណ៍ ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ ចាប់ពីឆ្នាំសិក្សា 2008 - រហូតមកដល់បច្ចុប្បន្នមានចំនួន ទាំងអស់ 137 នាក់។

No comments:

Post a Comment