Thursday, 1 May 2014

កម្មវិធីណែនាំមុនចូលរៀនភាសាថៃមូលដ្ឋានគ្រឹះ ជំនាន់ទី 4 ឆ្នាំ 2014

កាលពីថ្ងៃទី 25​ មេសា 2014 ផ្នែកទំនាក់ទំនងអន្តរជាតិបានរៀបចំកម្មវិធីណែនាំមុនចូលរៀនភាសាថៃមូលដ្ឋានគ្រឹះដល់ និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ  របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ឆ្នាំសិក្សា 2014 ម៉ោង 9.00-11.00​ នាទី នៅអគារ D-402 មហាវិទ្យាល័យនយោបាយ នៃសាកល វិទ្យាល័យមហាសារខាម ដោយមានសាស្រ្តាចារ្យបណ្ឌិតរ៉ាំផៃ កែនសាគូ សាកលវិទ្យាធិការរងផ្នែកគ្រប់គ្រប់ផ្តល់កិត្តិយស ជាប្រធានក្នុងការបើកកម្មវិធី។

កម្មវិធីនេះរៀបចំឡើងដើម្បី ​ណែនាំឱ្យនិស្សិតបានត្រៀមខ្លួនក្នុងការចាប់ផ្តើមរៀនភាសាថៃមូលដ្ឋានគ្រឹះ បទពិសោធន៍ និងការសម្របខ្លួនក្នុងរស់នៅក្នុងសាកលវិទ្យាល័យមហាសារខាម វិន័យក្នុងការរស់នៅក្នុងអន្តេវាសិកដ្ឋាន និងសេវាកម្ម ផ្សេងៗ នៅក្នុងសាកលវិទ្យាល័យ។

 

No comments:

Post a Comment