កាលពីថ្ងៃទី 18 ឧសភា 2014 ម៉ោង 9.00-13.00 នាទី គ្រឹះស្ថានសិក្សាផ្សេងៗ ដែលបានចូលថ្វាយអាហារូបករណ៍ដល់ និស្សិតកម្ពុជា ស្ថិតក្រោមអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រី
មហាចក្រីសិរិនថន ឆ្នាំសិក្សា 2014 បានធ្វើដំណើរមកទទួលនិស្សិត (ក្រុមទី 1) ត្រឡប់ទៅគ្រឹះសា្ថនសិក្សារបស់ខ្លួន នៅ អន្តេវាសិកដ្ឋានយ៉ាងស៊ីស៊ុរ៉ាត នៃសាកលវិទ្យាល័យមហាសារខាម។
បន្ទាប់ពីនិស្សិតបានមករៀនភាសាថៃមូលដ្ឋានគ្រឹះរយៈពេល 2 ខែកន្លះ នៅសាកលវិទ្យាល័យមហាសារខាម ក្រោមគម្រោង រៀនភាសាថៃមូលដ្ឋានគ្រឹះ ជំនាន់ទី 4 សម្រាប់និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជឧបត្ថម្ភ ឆ្នាំសិក្សា 2014 បានបញ្ចប់ គ្រឹះសា្ថនសិក្សារបស់និស្សិតក៏ធ្វើដំណើរមកទទួល ដើម្បីត្រៀមខ្លួនចូលរៀនក្នុងពេលឆាប់ៗ ខាងមុខនេះ។
No comments:
Post a Comment