Wednesday, 30 April 2014

កម្មវិធីត្រួតពិនិត្យសុខភាពមាត់ធ្មេញដល់និស្សិតព្រះរាជឧបត្ថម្ភ 2014

កាលពីថ្ងៃទី 22​ មេសា 2014 នៅអគារ 2 សាលាសាធិតនៃសាកលវិទ្យាល័យមហាសារខាម សា្រស្តាចារ្យទន្តពេទ្យសមសក្តិ ចក្រផៃវង្ស ទីប្រឹក្សាគម្រោងអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ ជាប្រធានក្នុងពិធិ ថ្វាយព្រះពរព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ក្នុងឱកាសបុណ្យចម្រ្មើនព្រះជន្ម 59 ព្រះវស្សា និងកម្មវិធីត្រួតពិនិត្យ សុខភាពមាត់ធ្មេញដល់និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំរបស់ព្រះអង្គ ម្ចាស់ក្សត្រី មហាចក្រី សិរិនថន ឆ្នាំសិក្សា 2014។ 

គោលបំណងក្នុងការរៀបចំកម្មវិធីនេះ គឺដើម្បីរំលឹកដល់ព្រះមហាករុណាធិគុណដែលព្រះអង្គទ្រង់មានព្រះរាជករណីយកិច្ច បានរៀបចំផ្តល់ជាអាហារូបករណ៍ដល់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំសិក្សា 2014 នេះ ស្ថាប័ន និងគ្រឹស្ថានសិក្សាផ្សេងៗ  បានចូលរួមថ្វាយអាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន 184 នាក់ 30 ស្ថាប័នទូទាំងព្រះរាជាណាចក្រថៃ។ 

ក្នុងឱកាសនេះដែរ សាកលវិទ្យាល័យមហាសារខាមរួមជាមួយទន្តពេទ្យព្រះរាជទាន របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន បានរៀបចំកម្មវិធីត្រួតពិនិត្យសុខភាពធ្មេញដូចជា សំអាតធ្មេញកំបោរ ប៉ះធ្មេញនិងដកធ្មេញដល់និស្សិតកម្ពុជា នៅចន្លោះថ្ងៃ 22-23 មេសា 2014 ម៉ោង 8.00-17.00 នាទី ដោយឥតគិតថ្លៃ។


 
 



No comments:

Post a Comment