Friday 14 March 2014

កម្មវិធីជប់លៀងស្វាមគមន៍ប្រធានគម្រោងអាហារូបករណ៍ព្រះរាជឧបត្ថម្ភ ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល

កាលពីថ្ងៃទី 13​ មីនា 2014 ម៉ោង​ 17.00 នាទី ផ្នែកទំនាក់ទំនងអន្តរជាតិ ដឹកនាំដោយសាស្រ្តាចារ្យបណ្ឌិត រ៉ាំផៃ គែនសាគូ សាកលវិទ្យាធិការរងផ្នែកគ្រប់គ្រង សាស្រ្តចារ្យបណ្ឌិតប្រាក់ផៃរ៉ាត់ ស៊ីផុនក្រៃ ជំនួយការសាកលវិទ្យាធិការរង ផ្នែកទំនាក់ទំនង អន្តរជាតិ និងបុគ្គលិកបានរៀបចំកម្មវិធីជប់លៀងសា្វគមន៍លោកឧត្តមសេនីឯកណារ៉ុង សែងឆណៈស៊ឹក ប្រធានគម្រោង អាហារូបករណ៍ព្រះរាជឧបត្ថម្ភ ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល (គ្រុនចាញ់) របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន នៅ MSU Staff Club នៃសាកលវិទ្យាល័យមហាសារខាម ដែលបានធ្វើដំណើរមកជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំសាកលវិទ្យាល័យមហាសារខាម និងសួរសុខទុក្ខ សិស្ស និស្សិតដែលទទួលបានអាហារូបករណ៍ ព្រះរាជឧបត្ថម្ភ ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល (គ្រុនចាញ់) ដើម្បីផ្តល់កម្លាំងចិត្តដល់និស្សិត ថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូដែលបានចូលរួមក្នុងគម្រោងនេះ។

កាលពីឆ្នាំសិក្សា 2013 សាកលវិទ្យាល័យមហាសារខាម បានចូលរួមថ្វាយអាហារូបករណ៍ដល់សិស្ស និស្សិត ក្នុងគម្រោង អាហារូបករណ៍ព្រះរាជឧបត្ថម្ភ ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល (គ្រុនចាញ់) របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន (ខេត្តរតនគីរី) ចំនួន 11 នាក់ មាននិស្សិតរៀនជំនួយគិលានុបដ្ឋាកចំនួន 7 នាក់ និងសិស្សថ្នាក់ វិទ្យាល័យ (ថ្នាក់ទី 10) ចំនួន 4 នាក់។

 
 
 
 
 
 
 
 
 

No comments:

Post a Comment