កាលពីថ្ងៃទី 1 មីនា 2014 ម៉ោង 3.30 នាទីព្រឹក បុគ្គលិកផ្នែកទំនាក់ទំនងអន្តរជាតិចំនួន 2 នាក់ និងនិសិ្សតកម្ពុជា ចំនួន 2 នាក់ បានធ្វើដំណើរទៅទទួលនិស្សិតអាហារូបករណ៍៍ព្រះរាជឧបត្ថម្ភ លើវិស័យអប់រំ ដល់ ព្រះរាជាណាចក្រកម្ពុជា របស់ ព្រះអង្គម្ចាស់ក្សត្រី
មហាចក្រីសិរិនថន ក្រុមទី 1 ឆ្នាំសិក្សា 2014 ចំនួន 33 នាក់ នៅច្រក ជាំ-សង៉ាំ ខេត្តស៊ីសាកេត- ខេត្តឧត្តរមានជ័យ ព្រំដែនថៃ-ខែ្មរ។
ម៉ោង 15.00 នាទី បុគ្គលិកផ្នែកទំនាក់ទំនងអន្តរជាតិ និងនិសិ្សតកម្ពុជាដែលជាសិស្សច្បងបានចែកសម្ភារៈដល់និស្សិត ព្រះរាជឧបត្ថម្ភ ដូចជា ភួយ ខ្នើយ ស្មាអាវ កន្ទ្រក ផើង ចាន ចានក្រឡូង ចង្កឹះ ស្លាបព្រា និងសមជាដើម ដើម្បីទុកប្រើ ប្រាស់ក្នុងរយៈពេលរៀនភាសាថៃមូលដ្ឋានគ្រឹះចំនួន 3 ខែ នៅសាកលវិទ្យាល័យមហាសារខាម មុននឹងទៅរៀនតាម គ្រឹះសា្ថនសិក្សារៀងៗ ខ្លួន។
និស្សិតក្រុមទី 1 ជានិស្សិតមកពីវិទ្យាល័យកំពង់ឈើទាល ដែលភាគច្រើនរៀនផ្នែកវិជ្ជាជីវៈ រយៈ 2 ឆ្នាំ នៅប្រទេសថៃ ដូចជា ផ្នែកកសិកម្ម អគ្គិសនី ការធ្វើម្ហូប និងជំនួយការទន្តកម្ម (ពេទ្យធ្មេញ) ជាដើម។
No comments:
Post a Comment