Monday, 3 March 2014

ការប្រឡងវាស់ស្ទង់សមត្ថភាពភាសាថៃរបស់និស្សិតព្រះរាជឧបត្ថម្ភ​ 2014

កាលពីថ្ងៃទី 3​ មីនា 2014 ម៉ោង 9.00 នាទី ផ្នែកទំនាក់ទំនងអន្តរជាតិបានរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពភាសាថៃ ដល់និស្សិតអាហារូបករណ៍៍ព្រះរាជឧបត្ថម្ភ លើវិស័យអប់រំ ដល់ព្រះរាជាណាចក្រកម្ពុជា របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន (ក្រុមទី 1) ប្រចាំឆ្នាំសិក្សា 2014 នៅបន្ទប់ TH 304 មហាវិទ្យាល័យទេសចរណ៍ និងសណ្ឋាគារ នៃសាកលវិទ្យាល័យមហាសារខាម ដើម្បីត្រៀមខ្លួនចូលរៀនភាសាថៃមូលដ្ឋានគ្រឹះ។

នៅម៉ោង 10.00 នាទី បុគ្គលិកផ្នែកទំនាក់ទំនងអន្តរជាតិ បានណែនាំអំពីរបៀបវិន័យនៃការស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន និងប្រាប់អំពីកម្មវិធីផ្សេងៗ ដែលនឹងរៀបចំឡើងចន្លោះពេលដែលនិស្សិតរៀនភាសាថៃនៅទីនេះ ដូចជា កម្មវិធីត្រួតពិនិត្យ សុខភាពមាត់ធ្មេញ កម្មវិធីត្រួតសុខភាពរាងកាយ ព្រះរាជពិធីថ្វាយព្រះពរ និងចម្រើនព្រជន្មព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន កម្មវិធី ទស្សនកិច្ចសិក្សា និងធ្វើបុណ្យ ប្រតិបត្តិធម៌ និងកម្មវធីជប់លៀងបិទវគ្គសិក្សាជាដើម ដើម្បីឱ្យនិស្សិតបាន ដឹងត្រួសៗ និងបានត្រៀមខ្លួនទុកជាមុន។

និស្សិតក្រុមទី 1 នឹងរៀនភាសាថៃមូលដ្ឋានគ្រឹះ នៅសាកលវិទ្យាល័យមហាសារខាម រយៈពេលប្រហែលជា 2 ខែកន្លះ មុននឹងទៅរៀនតាមគ្រឹះសា្ថនសិក្សារៀងៗ ខ្លូន គឺចន្លោះថ្ងៃទី 3 មីនា-16 ឧសភា 2014។  

 
 

No comments:

Post a Comment