Sunday 11 March 2012

កម្មវិធីទទួលនិស្សិតកម្ពុជាឆ្នាំសិក្សា ២០១២

កាលពីថ្ងៃទី ៩ មីនា ២០១២ ម៉ោង៩.០០ នាទី នៅអាគារប្រជុំគៀគៈខាង សាកលវិទ្យាល័យមហាសារខាម (ចាស់) បានរៀបចំកម្មវិធីទទួលនិស្សិតកម្ពុជាអាហាររូបករណ៍ម្ចាស់ក្សត្រីសិរិនថនឆ្នាំសិក្សា ២០១២​ ដោយ មានបណ្ឌិតសាស្រ្តាចារ្យទួងធិប គ្លិនបុប្ផា សាកលវិទ្យាធិការងផ្នែកកិច្ចការពិសេស និងទំនាក់ទំនងអន្តរជាតិ ថ្លែងសន្ទរកថាបើកកម្មវិធី។ បន្ទាប់មកលេងល្បែងកម្សាន្តដឹកនាំដោយនិស្សិតថៃដែលមកពីការិយាល័យកិច្ចការនិស្សិត សាកល.វិទ្យាល័យមហាសារខាម ណែនាំពីរបៀបវិន័យក្នុងការស្នាក់នៅក្នុងអន្តេរវាសិកដ្ឋាន និង ប្រឡងភាសាថៃវាស់សមត្ថភាព ដើម្បីបែងចែកជា២កំរិត នៅអាគារចុងជឺ។ ម៉ោង១២.០០ ដល់ ១៣.០០ នាទីទទួលទានអាហាររួមគ្នា (ប៊ុហ្វេ) នៅអាគារប្រជុំគៀគៈខាង បើកប្រាក់ខែឱ្យនិស្សិតតាមសាកលវិទ្យាល័យនីមួយៗ និងប្រកាសលទ្ធផលប្រលងហើយបែងចែកនិស្សិតជា ២ កំរិត។


No comments:

Post a Comment