Friday, 30 March 2012

ណាត់ប្រជុំត្រៀមខ្លួនដើម្បីទទួលគណៈប្រតិភូ

កាលពីថ្ងៃទី ៣០ មីនា ២០១២ ម៉ោង ២០.៣០ នាទី និស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រី សិរិនថនបានរៀបចំការប្រជុំដើម្បីត្រៀមខ្លួនទទួលគណៈប្រតិភូក្រសួងអប់រំយុវជន និងកីឡា កម្ពុជាដែលនឹងមកទស្សនកិច្ចនៅសាកលវិទ្យាល័យមហាសារខាម ប្រទេសថៃ នៅថ្ងៃទី ១ និង ២ មេសា ២០១២។ ទន្ទឹមនឹងនេះដែរក៏បានប្រាប់ពីការស្លៀកពាក់ សម្រាប់និស្សិតដែលទើបនឹងមកថ្មី ២០១២ ពក់អាវយឺត MSU ដែលសាកលវិទ្យាល័យចែកឱ្យ និស្សិតជំនាន់ទី១ ដល់៤ ថ្នាក់ បរិញ្ញាប័ត្រស្លៀកឈុតពិធីការ (អាវសខោប្រផេះ) និស្សិតថ្នាក់អនុបណ្ឌិតពាក់អាវធំ (ក្រវ៉ាសេ) ហើយណាត់ជួបគ្នានៅថ្ងៃទី ១ មេសា ២០១២ ម៉ោង១០.៣០ នាទី មុខអាគារប្លាហ្សា។

 





No comments:

Post a Comment