Sunday, 11 March 2012
ទទួលសិស្សប្អូនជំនាន់ទី ៥ នៅព្រំដែនខ្មែរ ថៃ
កាលពីថ្ងៃទី ៨ មីនា ២០១២ ម៉ោង ៤.៣០ នាទី ផ្នែកទំនាក់ទំនងអន្តរជាតិ និងនិស្សិតខ្មែរដែលរៀននៅ សាកលវិទ្យាល័យមហាសារខាម បានយកឡានក្រុង ៣ គ្រឿង ទៅទទួលសិស្សប្អូនដែលជាប់ អាហារូបករណ៍ឆ្នាំ ២០១២ ចំនួន ៩៩ នាក់ នៅច្រកជាំសាង៉ាំ ព្រំដែនខ្មែរ ថៃ ដែលជាប់ខេត្តឧត្តរមានជ័យ។ ពួកគេទាំងអស់នឹងទៅសិក្សាតាម សាកលវិទ្យាល័យនានាក្នុងប្រទេសថៃចំនួន ១២ដូចជាៈ ១. សាកល. មហាសារខាម ២. សាកល. ប៊ូរៈផា ៣. សាកល. ផៈយ៉ៅ ៤. សាកល. សុងខ្លា ៥. សាកល. ខន់កែន ៦. សាកល. នរ៉េសួន ៧. សាកល. ជុឡាលុងកន ៨. សាកល. ឧប៊ុនរាជធានី ៩. សាកល. រាជភ័តនគររាជសីម៉ា ១០. សាកល. រាជភ័តឆៀងម៉ៃ ១១. វិទ្យាល័យទិចនិចស៊ីសាកេត ១២. វិទ្យាល័យកសិកម្ម និងទិចណូឡូជីស៊ីសាកេត។ យើងទៅដល់ព្រំដែលប្រហែលជាម៉ោង ១០.៣០ នាទី ហើយត្រឡប់មក ដល់សាកល.ចាស់ (ม.เก่า) ម៉ោង ១៧.០០ នាទី មានបុគ្គលិក សិស្សច្បងរង់ចាំទទួល នៅអាគារប្រជុំ គៀគៈខាង ដោយមានការចែកឧបករណ៍ប្រើប្រាស់ឱ្យទៀតផងដូចជាៈ ភួយ ខ្នើយ ចានផើង កន្រ្តកដាក់សម្លៀកបំពាក់ ស្មាអាវ សមសា្លបព្រា កែវទឹក អាវ និងកាបូបជាដើម។ បន្ទាប់មកបែងក្រុមស្រី ប្រុស សា្តប់ការណែនាំអំពីការចូលស្នាក់នៅ និងចែកកូនសោរ ដើម្បីចូលស្នាក់នៅ។ * សាកលវិទ្យាល័យមហាសារខាមគឺជាម្ចាស់ផ្ទះបានរៀបចំវគ្គបណ្តុះបណ្តាល ភាសាថៃមូលដ្ឋានគ្រឹះ ចំនួន ៣ ខែ ដោយមានគោលបំណងដើម្បីឱ្យនិស្សិតកម្ពុជាបានត្រៀមខ្លួនទាំងជំនាញ ការនិយាយ ការអាន និងសរសេរភាសាថៃ ហើយអាចយកទៅប្រើប្រាស់នៅពេលដែលទៅរៀននៅតាមសាកលវិទ្យាល័យរបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ។ ម្យ៉ាងទៀតចង់ឱ្យពួកគេបន្ស៉ាំខ្លួនទៅនឹងបរិយាកាសថ្មីក្នុងប្រទេសថៃ និងជាការបង្កើនមិត្ត ភាពជាមួយនិស្សិតថៃ និងនិស្សិតខ្មែរដែលមកជាមួយគ្នាផង។
Subscribe to:
Post Comments (Atom)
great topic
ReplyDelete