Friday, 30 March 2012

សកម្មភាពនិស្សិតកម្ពុជាហាត់របាំ


សកម្មភាពនិស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រីសិរិនថន ឆ្នាំសិក្សា ២០១២ ហាត់របាំ ត្រៀមសម្តែងទទួលសា្វគមន៍គណៈប្រតិភូក្រសួងអប់រំយុវជន និងកីឡា កម្ពុជា ដែលនឹង មកធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យមហាសារខាម ថ្ងៃទី ១ និង២ មេសា ២០១២ ខាងមុខនេះ។

ណាត់ប្រជុំត្រៀមខ្លួនដើម្បីទទួលគណៈប្រតិភូ

កាលពីថ្ងៃទី ៣០ មីនា ២០១២ ម៉ោង ២០.៣០ នាទី និស្សិតកម្ពុជាអាហារូបករណ៍ម្ចាស់ក្សត្រី សិរិនថនបានរៀបចំការប្រជុំដើម្បីត្រៀមខ្លួនទទួលគណៈប្រតិភូក្រសួងអប់រំយុវជន និងកីឡា កម្ពុជាដែលនឹងមកទស្សនកិច្ចនៅសាកលវិទ្យាល័យមហាសារខាម ប្រទេសថៃ នៅថ្ងៃទី ១ និង ២ មេសា ២០១២។ ទន្ទឹមនឹងនេះដែរក៏បានប្រាប់ពីការស្លៀកពាក់ សម្រាប់និស្សិតដែលទើបនឹងមកថ្មី ២០១២ ពក់អាវយឺត MSU ដែលសាកលវិទ្យាល័យចែកឱ្យ និស្សិតជំនាន់ទី១ ដល់៤ ថ្នាក់ បរិញ្ញាប័ត្រស្លៀកឈុតពិធីការ (អាវសខោប្រផេះ) និស្សិតថ្នាក់អនុបណ្ឌិតពាក់អាវធំ (ក្រវ៉ាសេ) ហើយណាត់ជួបគ្នានៅថ្ងៃទី ១ មេសា ២០១២ ម៉ោង១០.៣០ នាទី មុខអាគារប្លាហ្សា។

 





Monday, 26 March 2012

សកម្មភាពនិស្សិតកម្ពុជាហាត់របាំ

សកម្មភាពនិស្សិតកម្ពុជាអាហាររូបករណ៍ម្ចាស់ក្សត្រីសិរិនថនប្រចាំឆ្នាំ ២០១២ ហាត់របាំជូនពរ និងរបាំប្រពៃណី ដើម្បី សម្តែងត្រៀមទទួលគណៈប្រតិភូក្រសួងអប់រំយុវជន និងកីឡាពីប្រទេសកម្ពុជាមកសួរសុខទុក្ខពីការរៀនសូត្រ ការប្រើ ប្រាស់ជីវិតរស់នៅប្រចាំថ្ងៃ ការសម្របខ្លួនរបស់និស្សិតកម្ពុជាដែលរៀននៅសាកលវិទ្យាល័យមហាសារខាម។ គណៈ ប្រតិភូនឹងមកថ្ងៃទី ១ - ២ មេសា ២០១២។

 

Sunday, 25 March 2012

សកម្មភាពនិស្សិតកម្ពុជារៀនភាសាភាសាថៃ

សកម្មភាពនិស្សិតកម្ពុជាអាហាររូបករណ៍ម្ចាស់ក្សត្រីសិរិនថនប្រចាំឆ្នាំ ២០១២ រៀនភាសាភាសាថៃមូលដ្ឋានគ្រឹះ ចំនួន ៣ ខែ នៅសាកលវិទ្យាល័យមហាសារខាម ដោយមានគោលបំណងដើម្បីឱ្យនិស្សិតកម្ពុជាបានត្រៀមខ្លួនទាំងជំនាញ ការនិយាយ ការអាន និងសរសេរភាសាថៃ ហើយអាចយកទៅប្រើប្រាស់នៅពេលដែលទៅរៀននៅតាម សាកលវិទ្យា ល័យរបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ។ ម្យ៉ាងទៀតចង់ឱ្យពួកគេបន្ស៉ាំខ្លួនទៅនឹងបរិយាកាសថ្មីក្នុងប្រទេសថៃ និងជា ការបង្កើនមិត្ត ភាពជាមួយនិស្សិតថៃ និងនិស្សិតខ្មែរដែលមកជាមួយគ្នាផង។




Sunday, 18 March 2012

ដំណើរកម្សាន្តនៅសាកលវិទ្យាល័យខន់កែន

កាលពីថ្ងៃទី ១៧ មីនា ២០១២ និស្សិតកម្ពុជាអាហាររូបករណ៍ម្ចាស់ក្សត្រីសិរិនថនឆ្នាំសិក្សា ២០១២ ចំនួន ២៣ នាក់ បាននាំគា្នទៅលេងនិស្សិតខ្មែរដែលរៀននៅសាកលវិទ្យាល័យខន់កែន ខេត្ត ខន់កែន។ និស្សិតខ្មែរនៅទីនោះបានទទួលសា្វគមន៍យ៉ាងកក់ក្តៅ ដោយបានណែនាំឱ្យសា្គល់ និស្សិតឡាវ ថៃ ហើយបាននាំជិះឡានមើលទីកន្លែងផ្សេងៗ ក្នុងសាកលវិទ្យាល័យដូចជាៈ បណ្ណាល័យ កន្លែងញ៉ាំ អាហារ អាគារសិក្សាផ្សេងៗ និងនាំទៅផ្សារទំនើប នៅខេត្តខន់កែនដូចជាៈ ទឹកខុម central plaza ជាដើម។ រូបភាពបន្ថែម
បណ្ណារក្សណែនាំពីការចូលបណ្ណាល័យ
និយាយសំណេះសំណាលជាមួយនិស្សិតឡាវ និងថៃ

សាស្រ្តាចារ្យនៅសាកលវិទ្យាល័យនរ៉េសួនមកសួរសុខទុក្ខនិស្សិតខ្មែរ

កាលពីថ្ងៃទី ១៤ មីនា ២០១២ ម៉ោង ១៧.០០ នាទី សាស្ត្រាចារ្យដែលបង្រៀននៅ សាកលវិទ្យាល័យ នរ៉េសួន ខេត្តភិស្ណុលោកបានមកសួរសុខទុក្ខនិស្សិតខ្មែរដែលជាប់អាហាររូបករណ៍នៅ សាកល វិទ្យាល័យនរ៉េសួនចំនួន ៤ នាក់ ដែលកំពុងរៀនត្រៀមភាសាថៃមូលដ្ឋានគ្រឹះនៅសាកលវិទ្យាល័យ មហាសារខាម (សាកល.ចាស់) ។ ពួកគាត់បានណែនាំអំពីការត្រៀមខ្លួនចូលរៀនថ្នាក់ឧត្តមសិក្សា និងផ្តល់ឱវាទផ្សេងៗ ក្នុងការរៀនសូត្រជាដើម។

Wednesday, 14 March 2012

និស្សិតកម្ពុជាជំនាន់ទី ៥

ជំនាន់ទី ១,ជំនាន់ទី២,ជំនាន់ទី៣,ជំនាន់ទី៤,ជំនាន់ទី៥,ជំនាន់ទី​ ៦, ជំនាន់ទី ៧, ជំនាន់ទី ៨,  ជំនាន់ទី ៩ 

និស្សិតកម្ពុជាជំនាន់ទី ៥ មានចំនួន ១៤ នាក់

                                                                          

ឈ្មោះ          ហែម សម្ផស្ស

                   HEM SAMPHOS
ផ្នែក             តៃសិក្សា
                   Tai Study
ថ្នាក់             បណ្ឌិត
មកពី            ខេត្តតាកែវ
អ៊ីម៉ែល         hem_samphos@yahoo.com Tel: 090-585 2618


 ឈ្មោះ         ប៊ុន ធារិទ្ធ
                   BUN THEARITH
ផ្នែក             គ្រប់គ្រងអប់រំ
                   Educational Administration
ថ្នាក់             អនុបណ្ឌិត
មកពី            ក្រុងភ្នំពេញ
អ៊ីម៉ែល          thearith_sovan@yahoo.com Tel: 089-623 6179

ឈ្មោះ          សាន់ សាវុឌ្ឍ

                   SANN SAVUTH
ផ្នែក             គ្រប់គ្រងអប់រំ
                   Educational Administration
ថ្នាក់             អនុបណ្ឌិត
មកពី            ខេត្តកំពង់ចាម
អ៊ីម៉ែល         savuth_sann97@yahoo.com Te: 089-623 5486
ឈ្មោះ          សោ សុភា
                   SOR SOPHEA
ផ្នែក             ការអភិវឌ្ឍកម្មវិធីសិក្សា
                   Curriculum Development
ថ្នាក់             អនុបណ្ឌិត
មកពី            ខេត្តតាកែវ
អ៊ីម៉ែល         sorsophea2002@yahoo.com  Tel: 082-745 5508



ឈ្មោះ          កា តុលា
                   KA TOLA
ផ្នែក             វិទ្យាសាស្រ្តសត្វ
                   Animal Science
ថ្នាក់             អនុបណ្ឌិត
មកពី            ខេត្តកំពង់ធំ
អ៊ីម៉ែល         katolabio@gmail.com Tel: 089-418 5438

ឈ្មោះ          ណាន់ វណ្ណដេត
                NANN VANDETH
ផ្នែក             បច្ចេកវិទ្យាកសិកម្ម
                   Agricultural Technology
ថ្នាក់             បរិញ្ញាប័ត្រ
មកពី            ខេត្តកណ្តាល
អ៊ីម៉ែល         vandethnann@yahoo.com  Tel: 080-402 3068
ឈ្មោះ        នួន ឌីណា
                  NUON DINA
ផ្នែក              វិទ្យាសាស្ត្រកសិកម្ម
                   Agriculture Technology
ថ្នាក់             បរិញ្ញាប័ត្រ
មកពី            ខេត្តកំពង់ស្ពឺ
អ៊ីម៉ែល         nuondina@gmail.com  Tel: 090-579 5631


ឈ្មោះ          ស៊ុន ណៃស៊ាង
                   SUN NAYSEANG
ផ្នែក             វិស្វកម្មមេកានិច
                   Mechanical
ថ្នាក់             បរិញ្ញាប័ត្រ
មកពី            ខេត្តកំពង់ចាម
អ៊ីម៉ែល              Nayseang.sun@yahoo.com Tel: 090-593 7383


 
 ឈ្មោះ          សែ ឆៃណា
                    SE CHHAINA
ផ្នែក             វិស្វកម្មមេកានិច
                   Mechanic
ថ្នាក់             បរិញ្ញាប័ត្រ
មកពី            ខេត្តកំពង់ធំ
អ៊ីម៉ែល         sechhaina@gmail.com Tel: 089-623 6179


ឈ្មោះ          ហ៊ុន តុលា
                   HUN TOLA
ផ្នែក             វិស្វកម្មមេកាត្រូនិច
                   Mechatronics Engineering
ថ្នាក់             បរិញ្ញាប័ត្រ
មកពី            ខេត្តកំពត
អ៊ីម៉ែល         tolahun@yahoo.com Tel: 082-317 0586
ឈ្មោះ          អូយ ថៃលី
                   OY THAILY
ផ្នែក             វិស្វកម្មមេកាត្រូនិច
                   Mechatronics Engineering
ថ្នាក់             បរិញ្ញាប័ត្រ
មកពី            ខេត្តកណ្តាល
អ៊ីម៉ែល         oythaily@yahoo.com Tel: 083-151 5396

ឈ្មោះ          ស៊ាន ច័ន្ទមុន្នី
                   SEAN CHANMONY
ផ្នែក             អភិវឌ្ឍសហគមន៍
                   Community Development
ថ្នាក់             បរិញ្ញាប័ត្រ
មកពី            ខេត្តកំពង់ចាម
អ៊ីម៉ែល         Chanmony.sean@yahoo.com Tel: 088-552 7776

ឈ្មោះ          អ៊ឹង វិសាល
                   OENG VISAL
ផ្នែក             វិទ្យាសាស្រ្តសុខាភិបាល
                   Medicine
ថ្នាក់             បរិញ្ញាប័ត្រ
មកពី            ខេត្តកំពង់ធំ
អ៊ីម៉ែល         visalstudent@yahoo.com  Tel: 090-584 3419
ឈ្មោះ          អ៊ុក ច័ន្ទមុន្នីរស្មី
                   OUK CHANMONYREAKSMEY
ផ្នែក             ភាសាអង់គ្លេសដើម្បីទំនាក់ទំនងអន្តរជាតិ
                   English for International Communication
ថ្នាក់             បរិញ្ញាប័ត្រ
មកពី            ខេត្តកណ្តាល
អ៊ីម៉ែល         reaksmeyouk1@yahoo.com Tel: 090-593 7364


ប្រចាំឆ្នាំសិក្សា   2012

Monday, 12 March 2012

ដំណើរកម្សាន្តជុំវិញ MSU

កាលពីថ្ងៃទី ១០ មីនា ២០១២ និស្សិតកម្ពុជាអាហាររូបករណ៍ម្ចាស់ក្សត្រីសិរិនថនជំនាន់ទី ៥ ឆ្នាំសិក្សា ២០១២ ដែលស្នាក់នៅសាកលវិទ្យាល័យមហាសារខាមចាស់បានមកលេងសាកល.ថ្មី ហើយសិស្សច្បងបាននាំ ជិះឡានប្រចាំសាលាអធិប្បាយពីទីកន្លែងផ្សេងៗ នៅក្នុងបរិវេណសាកល វិទ្យាល័យដូចជាៈ ឈ្មោះអាគារនិមួយៗ កន្លែងញ៉ាំបាយ មន្ទីរពេទ្យប្រចាំសាលា ការិយាល័យសាកលវិទ្យាធិការ (ตึกบรม) សួនសត្វ សារមន្ទីរ មណ្ឌលសិក្សាធម្មជាតិ បរិវេណអាគារកីឡា និងទៅញ៉ាំប៊ុហ្វេជាដើម។



Sunday, 11 March 2012

កម្មវិធីទទួលនិស្សិតកម្ពុជាឆ្នាំសិក្សា ២០១២

កាលពីថ្ងៃទី ៩ មីនា ២០១២ ម៉ោង៩.០០ នាទី នៅអាគារប្រជុំគៀគៈខាង សាកលវិទ្យាល័យមហាសារខាម (ចាស់) បានរៀបចំកម្មវិធីទទួលនិស្សិតកម្ពុជាអាហាររូបករណ៍ម្ចាស់ក្សត្រីសិរិនថនឆ្នាំសិក្សា ២០១២​ ដោយ មានបណ្ឌិតសាស្រ្តាចារ្យទួងធិប គ្លិនបុប្ផា សាកលវិទ្យាធិការងផ្នែកកិច្ចការពិសេស និងទំនាក់ទំនងអន្តរជាតិ ថ្លែងសន្ទរកថាបើកកម្មវិធី។ បន្ទាប់មកលេងល្បែងកម្សាន្តដឹកនាំដោយនិស្សិតថៃដែលមកពីការិយាល័យកិច្ចការនិស្សិត សាកល.វិទ្យាល័យមហាសារខាម ណែនាំពីរបៀបវិន័យក្នុងការស្នាក់នៅក្នុងអន្តេរវាសិកដ្ឋាន និង ប្រឡងភាសាថៃវាស់សមត្ថភាព ដើម្បីបែងចែកជា២កំរិត នៅអាគារចុងជឺ។ ម៉ោង១២.០០ ដល់ ១៣.០០ នាទីទទួលទានអាហាររួមគ្នា (ប៊ុហ្វេ) នៅអាគារប្រជុំគៀគៈខាង បើកប្រាក់ខែឱ្យនិស្សិតតាមសាកលវិទ្យាល័យនីមួយៗ និងប្រកាសលទ្ធផលប្រលងហើយបែងចែកនិស្សិតជា ២ កំរិត។


ទទួលសិស្សប្អូនជំនាន់ទី ៥ នៅព្រំដែនខ្មែរ ថៃ

កាលពីថ្ងៃទី ៨ មីនា ២០១២ ម៉ោង ៤.៣០ នាទី ផ្នែកទំនាក់ទំនងអន្តរជាតិ និងនិស្សិតខ្មែរដែលរៀននៅ សាកលវិទ្យាល័យមហាសារខាម បានយកឡានក្រុង ៣ គ្រឿង ទៅទទួលសិស្សប្អូនដែលជាប់ អាហារូបករណ៍ឆ្នាំ ២០១២ ចំនួន ៩៩ នាក់ នៅច្រកជាំសាង៉ាំ ព្រំដែនខ្មែរ ថៃ ដែលជាប់ខេត្តឧត្តរមានជ័យ។ ពួកគេទាំងអស់នឹងទៅសិក្សាតាម សាកលវិទ្យាល័យនានាក្នុងប្រទេសថៃចំនួន ១២ដូចជាៈ ១. សាកល. មហាសារខាម ២. សាកល. ប៊ូរៈផា ៣. សាកល. ផៈយ៉ៅ ៤. សាកល. សុងខ្លា ៥. សាកល. ខន់កែន ៦. សាកល. នរ៉េសួន ៧. សាកល. ជុឡាលុងកន ៨. សាកល​. ឧប៊ុនរាជធានី ៩. សាកល. រាជភ័តនគររាជសីម៉ា ១០. សាកល. រាជភ័តឆៀងម៉ៃ ១១. វិទ្យាល័យទិចនិចស៊ីសាកេត ១២. វិទ្យាល័យកសិកម្ម និងទិចណូឡូជីស៊ីសាកេត។ យើងទៅដល់ព្រំដែលប្រហែលជាម៉ោង ១០.៣០ នាទី ហើយត្រឡប់មក ដល់សាកល.ចាស់ (ม.เก่า) ម៉ោង ១៧.០០ នាទី មានបុគ្គលិក សិស្សច្បងរង់ចាំទទួល នៅអាគារប្រជុំ គៀគៈខាង ដោយមានការចែកឧបករណ៍ប្រើប្រាស់ឱ្យទៀតផងដូចជាៈ ភួយ ខ្នើយ ចានផើង កន្រ្តកដាក់សម្លៀកបំពាក់ ស្មាអាវ សមសា្លបព្រា កែវទឹក អាវ និងកាបូបជាដើម។ បន្ទាប់មកបែងក្រុមស្រី ប្រុស សា្តប់ការណែនាំអំពីការចូលស្នាក់នៅ និងចែកកូនសោរ ដើម្បីចូលស្នាក់នៅ។ * សាកលវិទ្យាល័យមហាសារខាមគឺជាម្ចាស់ផ្ទះបានរៀបចំវគ្គបណ្តុះបណ្តាល ភាសាថៃមូលដ្ឋានគ្រឹះ ចំនួន ៣ ខែ ដោយមានគោលបំណងដើម្បីឱ្យនិស្សិតកម្ពុជាបានត្រៀមខ្លួនទាំងជំនាញ ការនិយាយ ការអាន និងសរសេរភាសាថៃ ហើយអាចយកទៅប្រើប្រាស់នៅពេលដែលទៅរៀននៅតាមសាកលវិទ្យាល័យរបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ។ ម្យ៉ាងទៀតចង់ឱ្យពួកគេបន្ស៉ាំខ្លួនទៅនឹងបរិយាកាសថ្មីក្នុងប្រទេសថៃ និងជាការបង្កើនមិត្ត ភាពជាមួយនិស្សិតថៃ និងនិស្សិតខ្មែរដែលមកជាមួយគ្នាផង។

Monday, 5 March 2012

បុណ្យមាឃបូជានៅខេត្តអាយុធ្យា


បុណ្យមាឃបូជា
កាលពីថ្ងៃទី ២ មីនា ២០១១ សមាជិក  CASS បានធ្វើដំណើរ ទៅខេត្តអយុធ្យា ដើម្បីចូលរួមកម្មវិធី បុណ្យមាឃបូជា នៅ ថ្ងៃទី ៣ មីនា ២០១២ ដែលបានរៀបចំឡើងដោយធម្មទូតកម្ពុជាប្រចាំនៅ ប្រទេសថៃ ហើយបាន អញ្ជើញនិស្សិតកម្ពុជាដែលរៀននៅតាម សាកល វិទ្យាល័យផ្សេងៗ នៅប្រទេសថៃឱ្យចូលរួមដូចជាៈ សាកល.មហាសារខាម ប៊ូរៈផា ស៊ីសាកេត នគររាជសីម៉ា ។ល។ កម្មវិធីក៏មានការប្រគល់ប័ណ្ណសរសើរដល់តំណាងសមាគមនិស្សិត ខ្មែរដែលមកពីសាកលវិទ្យាល័យនិមួយៗ និងប្រគល់រង្វាន់ជូន ជាការលើកទឹកចិត្តដល់និស្សិតកម្ពុជាដែលរៀនពូកែផងដែរ។ 
 បន្ទាប់ពីចប់កម្មវិធីបុណ្យ និស្សិត កម្ពុជាដែលមកពីសាកល. មហាសារខាមបានបន្តដំណើរទៅ លេងទីក្រុងបាងកកទៀត។ ទាញយកកម្មវិធីបុណ្យ និង ២។