កាលពីថ្ងៃទី 26-30 មីនា 2015 សាកលវិទ្យាល័យមហាសារខាម ដឹកនាំដោយសាស្រ្តាចារ្យអារីរ័ត្ន រក្សាស៊ីល សាកល វិទ្យាលធិការរង ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងបុគ្គលិក បានធ្វើដំណើរទៅប្រឡងជ្រើសរើសនិស្សិតពីព្រះរាជាណា ចក្រកម្ពុជា ដើម្បីទទួលអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ប្រចាំឆ្នាំសិក្សា 2015 នៅបន្ទប់ប្រជុំសហសិក្សា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ព្រះរាជា ណាចក្រកម្ពុជា។
នៅក្នុងឆ្នាំសិក្សា 2015 នេះ មានគ្រឹះស្ថានឧត្តមសិក្សា ចំនួន 23 កន្លែង ទូទាំងប្រទេសថៃ បានចូលរួមថ្វាយ អាហារូបករណ៍ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ ក្នុងនាមអាហារូបករណ៍ព្រះរាជឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ចំនួន 163 កន្លែង ហើយបេក្ខជនចាប់អារម្មណ៍មកដាក់ពាក្យចំនួន 3024 នាក់។
ចំណែកសាកលវិទ្យាល័យមហាសារខាម បានផ្តល់អាហារូបករណ៍ចំនួន 15 កន្លែង ប្រចាំឆ្នាំសិក្សា 2015។ សាកលវិទ្យា ល័យមហាសារខាមបានចូលរួមថ្វាយអាហារូបករណ៍ដល់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រីសិរិនថន ក្នុងនាមអាហារូបករណ៍ ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ ចាប់ពីឆ្នាំសិក្សា 2008 - រហូតមកដល់បច្ចុប្បន្នមានចំនួន ទាំងអស់ 137 នាក់។
Tuesday, 31 March 2015
Friday, 13 March 2015
កន្លែងទាក់ទាញទេសចរណ៍នៅស្រុកវ៉ាំងណាមខៀវ (Wangnamkeaw)
ថ្ងៃនេះជាថ្ងៃឈប់សម្រាកចុងសប្តាហ៍ ខ្ញុំសូមណែនាំកន្លែងទេសចរណ៍មួយចំនួនដែលគួរឱ្យចាប់អារម្មណ៍ដែលមានទាំងនៅ ភាគឦសាននៃប្រទេសថៃ នោះគឺវ៉ាំងណាមខៀវ។ តើអ្នកធា្លប់ទៅហើយនៅ?
វ៉ាំងណាមខៀវ (Wangnamkeaw) ជាកន្លែងទេសចរណ៍ដ៏ទាក់ទាញសម្រាប់មកសម្រាកលំហែកាយជាមួយនឹង ធម្មជាតិដ៏ស្រស់បំព្រង
និងស្រូបយកខ្យល់អាកាសបរិសុទ្ធ ហើយម្យ៉ាងវិញទៀតនៅមិនឆ្ងាយពីទីក្រុងបាងកក ដោយគ្រាន់តែចំណាយពេលតែ
2-3 ម៉ោង ឆ្លងកាត់ខេត្តឆៈឈើងសៅ (Chachoengsao) ចូលស្រុកណាឌី ខេត្តប្រាជីនបុរី (Prachin Buri) តាមបណ្តោយផ្លូវជាតិលេខ 304 ចូលដល់ស្រុកវ៉ាំងណាមខៀវ
ខេត្តនរគរាជសីមា ប្រទេសថៃ។
កន្លែងទេសចរណ៍នៅវ៉ាំងណាមខៀវ |
ផឹកកាហ្វេនៅ A Cup OF Love ជាហាងកាហ្វេដែលតុបតែងប្រកបដោយគំនិតច្នៃប្រឌិត បរិយាកាសល្អគួរឱ្យចង់អង្គុយ។ ក្រៅពីកាហ្វេ និងខេកមានរសជាតិឆ្ងាញ់ហើយ នៅទីនេះមានកន្លែងឱ្យអ្នកទេសចរណ៍ថតរូបជាច្រើន ហើយមានហ្វូងចៀម គួរឱ្យស្រឡាញ់ជាច្រើនក្បាលឱ្យអ្នកទេសចរណ៍បានថតរូប ឱ្យស្មៅ និងបំបៅទឹកដោះគោឱ្យចៀមទៀតផង។
Flora Park ជាសួនផ្កាដ៏ស្រស់បំព្រងចំរុះពណ៌រាប់រយប្រភេទដែលរីកស្គុសស្គាយនៅតាមជើងភ្នំលើផ្ទៃដី 69 រៃ បូកផ្សំជាមួយនឹងអាកាសធាតុត្រជាក់នូវរដូវរងារព្រមទាំងមានចុះអព្វផងនោះ មើលទៅហាក់បីដូចជាឋានសួគ៌។ សួនផ្កាខាងលើនេះមានទីតាំងនៅបរិវេណភ្នំផែងម៉ា ស្រុកវ៉ាំងណាមខៀវ ខេត្តនគររាជសីមា ប្រទេសថៃ។
Subscribe to:
Posts (Atom)