កាលពីថ្ងៃទី 18-24 កុម្ភៈ 2015 សាកលវិទ្យាល័យមហាសារខាម នាំដោយលោកអរុណ កែវម៉ាន់ (Mr. Arun Kaeman) នាយកសាលាមធ្យមសាធិតនៃសាកលវិទ្យាល័យមហាសារខាម ព្រមទាំងសាស្រ្តាចារ្យ និងបុគ្គលិក បានធ្វើដំណើរទៅប្រឡង ជ្រើសរើសសិស្សពីព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលអាហារូបករណ៍ព្រះរាជឧបត្ថមរបស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល នៃសាកលវិទ្យាល័យមហាសារខាម ប្រចាំឆ្នាំសិក្សា 2015 នៅខេត្តរតនគីរី និងមណ្ឌលគីរី ព្រះរាជាណាចក្រកម្ពុជា។
នៅឆ្នាំសិក្សា 2015 នេះ មានគ្រឹះស្ថានសិក្សា ចំនួន 3 កន្លែង ពីប្រទេសថៃ បានចូលរួមគ្រោងការថ្វាយអាហារូបករណ៍ ព្រះរាជឧបត្ថមរបស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល និងថ្វាយ អាហារូបករណ៍ ចំនួន 17 កន្លែង កម្រិតបរិញ្ញាបត្រ ចំនួន 6 កន្លែង និងកម្រិតមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី 10) ចំនួន 11 កន្លែង។ និស្សិតដែលមកដាក់ពាក្យប្រឡងមានចំនួនប្រហែល 180 នាក់។ ចំនែកសាលាមធ្យមសាធិត នៃសាកលវិទ្យាល័យ មហាសារខាមបានផ្តល់អាហារូបករណ៍ ចំនួន 5 កន្លែង កម្រិតមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី 10)។
Wednesday, 25 February 2015
Wednesday, 4 February 2015
និស្សិតកម្ពុជាចូលរួមប្រកួតកីឡាអន្តេរវាសិកដ្ឋាន
សកម្មភាពរបស់និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជទានរបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន នៃសាកលវិទ្យាល័យ មហាសារខាម ចូលរួមប្រកួតកីឡាអន្តេរវាសិកដ្ឋាន កាលពីថ្ងៃទី 24 មករា 2015 នៅទីលានបាល់ទាត់ នៃសាកលវិទ្យាល័យ មហាសារខាម។
រូបភាព៖ លោកលាង លីណា
រូបភាព៖ លោកលាង លីណា
និស្សិតកម្ពុជាចូលរួម Insight Isan Camp 2015
កាលពីថ្ងៃទី 27-30 មករា 2015 និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជទានរបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន នៃសាកលវិទ្យាល័យមហាសារខាម បានចូលរួមកម្មវិធីបោះជំរុំ Insight Isan Camp 2015 ដែលរៀបចំឡើងដោយ Public Relations Office Region 1។
ក្នុងកម្មវិធីនេះ មាននិស្សិតបរទេសចូលរួមចំនួន 48 នាក់ មកពី ប្រទេស ថៃ កម្ពុជា រៀតណាម ចិន ឥណ្ឌូនេស៊ី ហ្វីលីពីន ជប៉ុន ស៊ូដង់ និង ម៉ាឡាវី ដែលនិស្សិតទាំងអស់នេះកំពុងរៀននៅសាកលវិទ្យាល័យមហាសារខាម និងសាកលវិទ្យាល័យខន់កែន។
គោលបំណងនៃការបោះជំរុំនេះ ធ្វើឡើងដើម្បីស្វែងយល់ពីការរស់នៅរបស់ប្រជាជនថៃ កន្លែងទេសចរណ៍នៅភាគឦសាន ផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក ដែលគ្របដណ្តប់ចំនួន 4 ខេត្តមាន នគររាជសីមា មហាសារខាម កាឡៈស៊ិន និងខន់កែន។

Subscribe to:
Posts (Atom)