កាលពីថ្ងៃទី 22 មេសា 2014 នៅអគារ 2 សាលាសាធិតនៃសាកលវិទ្យាល័យមហាសារខាម សា្រស្តាចារ្យទន្តពេទ្យសមសក្តិ ចក្រផៃវង្ស ទីប្រឹក្សាគម្រោងអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ ជាប្រធានក្នុងពិធិ ថ្វាយព្រះពរព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ក្នុងឱកាសបុណ្យចម្រ្មើនព្រះជន្ម 59 ព្រះវស្សា និងកម្មវិធីត្រួតពិនិត្យ សុខភាពមាត់ធ្មេញដល់និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំរបស់ព្រះអង្គ ម្ចាស់ក្សត្រី មហាចក្រី សិរិនថន ឆ្នាំសិក្សា 2014។
គោលបំណងក្នុងការរៀបចំកម្មវិធីនេះ គឺដើម្បីរំលឹកដល់ព្រះមហាករុណាធិគុណដែលព្រះអង្គទ្រង់មានព្រះរាជករណីយកិច្ច បានរៀបចំផ្តល់ជាអាហារូបករណ៍ដល់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំសិក្សា 2014 នេះ ស្ថាប័ន និងគ្រឹស្ថានសិក្សាផ្សេងៗ បានចូលរួមថ្វាយអាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន 184 នាក់ 30 ស្ថាប័នទូទាំងព្រះរាជាណាចក្រថៃ។
ក្នុងឱកាសនេះដែរ សាកលវិទ្យាល័យមហាសារខាមរួមជាមួយទន្តពេទ្យព្រះរាជទាន របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន បានរៀបចំកម្មវិធីត្រួតពិនិត្យសុខភាពធ្មេញដូចជា សំអាតធ្មេញកំបោរ ប៉ះធ្មេញនិងដកធ្មេញដល់និស្សិតកម្ពុជា នៅចន្លោះថ្ងៃ 22-23 មេសា 2014 ម៉ោង 8.00-17.00 នាទី ដោយឥតគិតថ្លៃ។
Wednesday, 30 April 2014
ទទួល និងចែកសម្ភារៈដល់និស្សិតព្រះរាជឧបត្ថម្ភ ក្រុមទី 2 ឆ្នាំ 2014
កាលពីថ្ងៃទី
19 មេសា 2014 ម៉ោង 4.30 នាទីព្រឹក បុគ្គលិកផ្នែកទំនាក់ទំនងអន្តរជាតិ និងនិសិ្សតកម្ពុជា
បានធ្វើដំណើរទៅទទួលនិស្សិតអាហារូបករណ៍៍ព្រះរាជឧបត្ថម្ភ លើវិស័យអប់រំ ដល់ ព្រះរាជាណាចក្រកម្ពុជា របស់ ព្រះអង្គម្ចាស់ក្សត្រី
មហាចក្រីសិរិនថន ក្រុមទី 2 ឆ្នាំសិក្សា 2014 ចំនួន 151 នាក់ នៅច្រក ជាំ-សង៉ាំ ខេត្តស៊ីសាកេត- ខេត្តឧត្តរមានជ័យ ព្រំដែនថៃ-ខែ្មរ។
ម៉ោង 17.00 នាទី បុគ្គលិកផ្នែកទំនាក់ទំនងអន្តរជាតិ និងនិសិ្សតកម្ពុជាដែលជាសិស្សច្បងបានចែកសម្ភារៈដល់និស្សិត ព្រះរាជឧបត្ថម្ភ ដូចជា ភួយ ខ្នើយ ស្មាអាវ កន្ទ្រក ផើង ចាន ចានក្រឡូង ចង្កឹះ ស្លាបព្រា និងសមជាដើម ដើម្បីទុកប្រើ ប្រាស់ក្នុងរយៈពេលរៀនភាសាថៃមូលដ្ឋានគ្រឹះចំនួន 3 ខែ នៅសាកលវិទ្យាល័យមហាសារខាម មុននឹងទៅរៀនតាម គ្រឹះសា្ថនសិក្សារៀងៗ ខ្លួន។

Friday, 4 April 2014
និស្សិតជំនួយការគិលានុបដ្ឋាកទទួល "វិញ្ញាបនបត្រ និងម្ជុលសា្ថប័ន"
កាលពីថ្ងៃទី 2 មេសា ឆ្នាំ 2014 ម៉ោង 9.00-12.00 នាទី មហាវិទ្យាល័យគិលានុបដ្ឋាកបានរៀបចំកម្មវិធី "ទទួលវិញ្ញាបនបត្រ និងទទួលម្ជុលស្ថាប័ន" សម្រាប់និស្សិតជំនួយការគិលានុបដ្ឋាក នៅបន្ទប់ប្រជុំ ក័នថរៈវិឆ័យ មហាវិទ្យាល័យគិលានុបដ្ឋាក នៃសាកលវិទ្យាល័យមហាសារខាម។
ទន្ទឹមនឹងនេះដែរ និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល (គ្រុនចាញ់) របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន ចំនួន 7 នាក់ បានបញ្ចប់ការសិក្សា នឹងចូលរួមក្នុងកម្មវិធី "ទទួលវិញ្ញាបនបត្រ និងម្ជុលសា្ថប័ន" នេះផងដែរ។

Subscribe to:
Posts (Atom)